ព័ត៌មានថ្មីបំផុត

គួរលើក​ទឹក​ចិត្ត​អ្នក​ដទៃ​តាមវិធីណា ទើបមានប្រសិទ្ធភាពខ្ពស់?

Loading...
ការ​ជឿជាក់​លើ​អ្នក​ដទៃ​ មុន​ពេល​ដែល​ពួក​គេ​ទទួល​បាន​ជោគជ័យ​ គឺជា​គន្លឹះ​ក្នុង​ការ​ជម្រុញ​លើកទឹកចិត្ត​ពួក​គេ​ឲ្យ​ឈាន​ដល់​សក្តានុពល​ពិតប្រាកដ​របស់​ពួក​គេ​។​
​អ្នក​គ្រប់​គ្នា​ សុទ្ធតែ​ចង់​បានការ​លើកទឹកចិត្ត​។ ​ វា​អាច​លើក​ស្ទួយ​ពួក​គេ​ឡើង​នៅ​ពេល​ដែល​ពួក​គេ​មាន​អារម្មណ៍​ក្រៀមក្រំ​ ហើយ​ជួយ​ជម្រុញ​ពួក​គេ​នៅ​ពេល​ដែល​ពួក​គេ​មាន​អារម្មណ៍​បាក់ទឹកចិត្ត​។​ ដើម្បី​ក្លាយ​ខ្លួន​ជា​អ្នក​ជម្រុញ​លើកទឹកចិត្ត​មា្ន​ក់ ​ អ្នក​ត្រូវ​តែ​ជឿជាក់​លើ​ពួក​គេ​។​ ជា​ការ​ពិត​ណាស់​ ការ​ជឿជាក់​ ជា​កត្តា​ដ៏​សំខាន់​ក្នុង​ការ​កសាង​និង​ថែរក្សា​ទំនាក់ទំនង​ល្អ​ទាំងឡាយ​ ប៉ុន្តែ​មនុស្ស​យើង​សព្វថ្ងៃ​ កម្រ​ទុកចិត្ត​គ្នា​បាន​ណាស់​។ ​ ចូរ​ក្រឡេក​មើល​ការ​ពិត​បួន​យ៉ាង​ ដែល​ទាក់ទង​នឹង​ការ​ជឿជាក់​គ្នា​ដូច​ខាងក្រោម​៖
 


១.​ មនុស្ស​ភាគច្រើន​ មិន​មាន​ភាព​ជឿជាក់​លើ​ខ្លួនឯង​ទេ​
​កាលពីមុន​ ខ្ញុំ​បាន​អាន​ត្លុក​កំប្លែង​មួយ​របស់​លោក​ ជែ​ហ្វ​ ម៉ាក់​នេ​លី​ ដែល​និយាយ​អំពី​លោក​ ស៊ូ​ ដែល​ជា​អ្នក​កែសម្រួល​ព័ត៌មាន​ដ៏​ឆេវឆាវ​មួយ​រូប​។​ នៅ​ពេល​ដែល​លោក​លេង​បាល់​ បេស៍​ប​ល​ លោក​ជា​អ្នក​កាន់ដំបង​វាយ​បាល់​។​ នៅ​ពេល​នោះ​ អ្នក​ដែល​ចាំ​ចាប់​បាល់​នៅ​ពីក្រោយ​លោក​ បាន​និយាយ​ថា​ “​លោក​ត្រូវ​ជឿជាក់​លើ​ខ្លួនឯង​ណា​”​។​ ហើយ​លោក​ បាន​ឆ្លើយ​តប​វិញ​ថា​ “​និយាយ​វា​ងាយ​ជាង​ធ្វើ​អីចឹង​ហើយ​។​ នៅ​ពេល​ដែល​ឲ្យ​ខ្ញុំ​ជឿជាក់​រឿង​នេះ​ វា​មិន​អាច​ទៅ​រួច​ឡើយ​”​។​

វា​គឺជា​អារម្មណ៍​ដែល​មនុស្ស​ភាគច្រើន​មាន​នា​ពេល​សព្វ​ថ្ងៃនេះ​។​  ពួក​គេ​ មាន​បញ្ហា​ក្នុង​ការ​ជឿជាក់​លើ​ខ្លួន​គេ​។​ ពួក​គេ​ ជឿជាក់​ថា​ ពួក​គេ​នឹង​បរាជ័យ​។​ ពួក​គេ​ មើលឃើញ​ភាព​លំបាក​ក្នុង​ទំនួល​ខុស​ត្រូវ​ទាំងអស់​។​ ប៉ុន្តែ​ ការ​ពិត​នោះ​ គឺ​ភាព​លំបាក​ កម្រ​យកជ័យ​ជំនះ​លើ​មនុស្ស​យើង​បាន​ណាស់​ ហើយ​មាន​តែ​ការ​ខ្វះ​ការ​ជឿជាក់​នោះ​ទេ​ ដែល​ជា​ទូទៅ​អាច​យកជ័យ​ជំនះ​លើ​យើង​បាន​។​ ជាមួយ​ការ​ជឿជាក់​លើ​ខ្លួនឯង​ ទោះបី​បន្តិចបន្តួច​ក៏​ដោយ​ ពួក​គេ​ អាច​ធ្វើ​រឿង​អស្ចារ្យ​បាន​។​ ប៉ុន្តែ​ ប្រសិនបើ​គ្មាន​វា​ទេ​នោះ​ ពួក​គេ​នឹង​ជួប​បញ្ហា​លំបាក​ឥត​ឈប់​ឈរ​ជា​ពុំខាន​ឡើយ​។​

២.​ មនុស្ស​ភាគច្រើន​ មិន​មាន​មនុស្ស​ដែល​ជឿជាក់​លើ​ពួក​គេ​ឡើយ​
​ជែ​ម​ស៍​ ខែ​លី​ បាន​និទានរឿង​មួយ​ថា​ “​ មាន​អ្នកលក់​ផ្កា​តាម​ចិ​ញ្ជើ​ម​ផ្លួ​វ​ម្នាក់​ ដែល​រកស៊ី​អត់​ដាច់​សោះ​។​ ភ្លាមៗ​នោះ​ គេ​ចាប់ផ្តើម​មានគំនិត​ដ៏​ល្អ​មួយ​ គឺ​ការ​ដាក់​ផ្លា​កមួយ​ដែល​និយាយ​ថា​ “​ផ្កា​នេះ​ មាន​តម្លៃ​ត្រឹមតែ​ ១០​សេន​ទេ​ ប៉ុន្តែ​ វា​នឹង​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ថា​ អ្នកជា​មនុស្ស​សំខាន់​ពេញ​មួយ​ថ្ងៃ​តែ​ម្តង​”​។​ ពេល​នោះ​ ការ​រកស៊ី​របស់​គេ​ក៏​រីក​ចម្រើន​ឡើង​”​។​
​ក្នុង​សង្គម​យើង​សព្វថ្ងៃ​ មនុស្ស​ភាគច្រើន​មាន​អារម្មណ៍​ដាច់​ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ​។​ មនុស្ស​ជា​ច្រើន​ មិន​មានការ​ផ្គត់ផ្គង់​ពី​គ្រួសារ​របស់​ពួក​គេ​ដូចដែល​មនុស្ស​យើង​ ធ្លាប់​ទទួល​បាន​កាលពី​ ៣០​ ឬ​ ៤០​ឆ្នាំ​មុន​នោះ​ទេ​។​ លោក​ ប៊ី​ល​ ហ្គ្លា​ស​ បាន​សរសេរ​ថា​ អ្នក​ជាប់​ឃុំឃាំង​ជាង​ ៩០​ភាគរយ​ ត្រូវ​បាន​ឪពុក​ម្តាយ​របស់​ពួក​គេ​និយាយ​ទៅ​កាន់​ពួក​គេ​ នៅ​ពេល​ដែល​ពួក​គេ​នៅ​តូច​ថា​ “​ពួក​គេ​នឹង​ចាប់​ឯង​ដាក់គុក​ជា​ពុំខាន​”​។

​ ជំនួស​ការ​បង្រៀន​កូនៗ​របស់​ពួក​គេ​ឲ្យ​ជឿ​លើ​ខ្លួនឯង​ ពួក​គេ​បែរជា​បំបាក់ទឹកចិត្ត​កូនៗ​របស់​ពួក​គេ​ទៅ​វិញ​។​ សម្រាប់​មនុស្ស​ភាគច្រើន​ សូ​ម្បី​តែ​មនុស្ស​ដែល​ស្និ​ទ្ធិ​ស្នាល​នឹង​ពួក​គេ​បំផុត​ ក៏​គ្មាន​ការ​ជឿជាក់​លើ​ពួក​គេ​ដែរ​។​ ពួក​គេ​ គ្មាន​នរណា​ម្នាក់​នៅ​ក្បែរ​ពួក​គេ​ឡើយ​។​ ប៉ុន្តែ​ អ្នក​ត្រូវ​ដឹង​ថា​ សូ​ម្បី​តែ​រឿង​តូចតាច​ដូច​ជា​ផ្កា​មួយ​ទង​ ក៏​អាច​ធ្វើ​ឲ្យ​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​យើង​មានការ​ផ្លាស់​ប្តូរ​ផង​ដែរ​។​

ប្រភព៖ សុខភាព

No comments