ព័ត៌មានថ្មីបំផុត

មុន​អាយុ​៣០​ឆ្នាំ ​គួរតែ​​មាន​​ទម្លាប់​​ទាំង​១៥​​ចំណុច​​នេះ​!​

Loading...
ពាក្យ​ថា​ទម្លាប់​គឺ​ជា ដំណើរ​ការណ៍​នៃ​ការធ្វើ ឬ​អនុវត្តន៍​រឿង​អ្វីមួយ​ដដែលៗ ជា​ពិសេស​រឿង​ដែល​ពិបាក​នឹង​លះបង់​វា ឬ​អត់​ធ្វើ​មិន​បាន​។ បើ​យើង​និយាយ​តាម​លក្ខណៈ​ចិត្តសាស្ត្រ​វិញ​មានន័យ​ថា ជា​ដំណើរកា​រណ​មួយ​ដែល​អាកប្បកិរិយា​ថ្មីៗ​ជាច្រើន​ក្លាយទៅជា​រឿង​ធ្វើ​ដោយ​ខ្លួនឯង​។



​ទោះបីជា​យ៉ាងណា​ក៏ដោយ ដើម្បី​ជីវិត​រស់នៅ​ប្រកប​ដោយ​សុខសន្តិភាព​ក្នុង​ចិត្តគំនិត យក​ល្អ​គួរតែ​សិក្សា និង​រៀនសូត្រ ព្រមទាំង​អនុវត្ត​នូវ​ទម្លាប់ ១៥​យ៉ាង​ខាងក្រោម​នេះ មុន​នឹង​អ្នក​អាយុ ៣០​ឆ្នាំ​៖

ទម្លាប់​របប​អាហារ​

1.​ ​កាត់បន្ថយ​ការ​ញ៉ាំ​ផ្អែម ព្រោះ​វា​អាច​បណ្តាលឲ្យ​កើត​ជំងឺ​បេះដូង ពុក​ធ្មេញ លើស​សម្ពាធ​ឈាម និង​ច្រើន​ទៀត​
2.​ ​ញ៉ាំ​អាហារ​សម្រន់​ណា​ដែល​ផ្តល់​សុខភាព ដូច​ជា​ផ្លែ​ប៉ោ​ម សណ្តែកដី ឬ​អាហា​រណា​មាន​ជាតិ​ស្ករ​ទាប​
3.​ ​ញ៉ាំ​ទឹក ៨​កែវ​ក្នុង​មួយថ្ងៃ ដើម្បី​សម្រួល​ដល់​សីតុណ្ហភាព​រាងកាយ ផ្តល់​សំណើម​ដល់​ជាលិកា ផ្តល់​ភាព​រំអិល​ដល់​សន្លាក់ ការពារ​រី​រាង្គ​ក្នុងខ្លួន ច្រោះ​ជាតិពុល​ជាដើម​

ទម្លាប់​ក្នុងសង្គម​
4.​ ​ចូរ​ទុក​ទូរស័ព្ទឲ្យ​ឆ្ងាយ​ពី​ខ្លួន​នៅពេល​និយាយ​ជាមួយន​រណា​ម្នាក់​ដើម្បី​បង្ហាញ​នូវ​ការយកចិត្តទុកដាក់​លើ​ការពិភាក្សាគ្នា​
5.​ ​អនុវត្ត​នូវ​ការ​ស្តាប់​បែប​សកម្ម ដើម្បី​ទទួលបាន​ការយល់ដឹង​ច្បាស់លាស់​នូវ​អ្វី​ដែល​គេ​និយាយ និង​ឆ្លើយតប​វិញ​បាន​ត្រឹមត្រូវ​
6.​ ​ធ្វើ​ល្អ​ចំពោះ​នរណា​ម្នាក់ ព្រោះ​វា​គឺជា​អំពើ​ល្អ​របស់​មនុស្ស​គ្រប់រូប​គួរតែ​ធ្វើ​

ទម្លាប់​លុយកាក់
7.​ ​ត្រូវមាន​ផ្នត់គំនិត​ដ៏​សាមញ្ញៗ ទាក់ទង​នឹង​លុយកាក តែ​ត្រូវ​ឲ្យ​តម្លៃ​លុយកាក​ឲ្យបាន​ច្រើន​ដើម្បី​មាន​វិធី​ស្វែងរក​វា​តាម​បែប​ត្រឹមត្រូវ​
8.​ ​មិនចាំបាច់​ដើរ​តាម​សម័យកាល​ពេក​ទេ ដូច​ជា​ការ​ចំណាយលុយ​ច្រើនៗ​ដើម្បី​ដេញ​សេរី​ទូរស័ព្ទ​ជាដើម​
9.​ ​កុំ​ខ្វល់​នូវ​ការ​ចំណាយលុយ​ខុស ដែល​បាន​បាត់បង់ តែ​ត្រូវ​តាំងចិត្ត​ជាថ្មី​ទទួលយក​បទពិសោធន៍​នេះ និង​កុំឲ្យ​វា​កើត​ឡើង​ម្តង​ទៀត​
​ទម្លាប់​សុខភាព និង​ភាព​សមសួន​របស់​រាង​កាយ​
10.​ ​កុំ​មើលងាយ​ការ​ហាត់ប្រាណ​ឲ្យសោះ ទោះ​ហាត់​តិចតួច​ក៏​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ដែរ​
11.​ ​គេង​ឲ្យបាន​គ្រប់គ្រាន់ ជាពិសេស​ពី ៧ ទៅ​៩​ម៉ោង​ក្នុង​មួយ​យប់​ទើប​មាន​សុខភាព​ល្អ​
12.​ ​ធ្វើយ៉ាងណា​ថែរក្សា​សុខភាព​ផ្លូវ​ចិត្ត​ឲ្យបាន​ល្អ​បំផុត​ទើប​សុខ​ភាព​ផ្លូវកាយ​មាន​តាម​គ្នា​

ទម្លាប់​ជីវិត​
13.​ ​កុំ​ស៊ី​អារម្មណ៍​នូវ​រឿង​ដែល​ឥតប្រយោជន៍​ខ្លាំង​
14.​ ​ធ្វើយ៉ាងណា​ឲ្យ​កន្លែង​ធ្វើ​ការអ្នកមាន​ផា​សុកភាព​ល្អ
15.​ ​ធ្វើ​ល្អ និង​រស់នៅ​ជាមួយ​គ្រួសារ​ឲ្យបាន​ច្រើន​៕

ប្រភព៖ សុខភាព

No comments