ព័ត៌មានថ្មីបំផុត

គួរ​ដោះស្រាយ​នឹង​ការ​ច្រណែន​នៅ​កន្លែង​ធ្វើការ​ដូច​ម្តេច​?

Loading...
មាន​ពេល​ជាច្រើន​នៅ​កន្លែងធ្វើការ​ដែល​យើង​តែងតែ​ជួបប្រទះ ជាមួយនឹង​មនុស្ស​លំបាក​ធ្វើការ​ជាមួយ​។ ក្នុងនោះ​អ្នក​រួម​ការងារ​ដែល​មាន​ចរិត​ច្រនែនឈ្នានីស គឺជា​ប្រភេទ​មួយ​នៃ​ការលំបាក​ទាំងនោះ​។ មិន​ថា​អ្នក​ប្រឹងប្រែង​ប៉ុនណា​ទេ អ្នក​រួម​ការងារ​បែប​នេះ​និង​នៅតែ​មើលឃើញ​ពី​ចំនុច​ខ្វះខាត​របស់​អ្នក និង​បង្កើត​បញ្ហា​អោយ​អ្នក មិន​ត្រឹមតែ​ប៉ុណ្ណោះ​ប្រហែលជា​អាច​ធ្វើអោយ​ប៉ះពាល់​ដល់​ការងារ​របស់​អ្នក​ថែមទៀត​ផង​។ ដើម្បី​ដោះស្រាយ​ជាមួយ​នឹង​រឿង​បែបនេះ ជាមួយនឹង​អ្នក​រួម​ការងា​របស់​អ្នក​នៅ​កន្លែងធ្វើការ ចាំបាច់​ត្រូវតែ​មាន​ការអត់ធ្មត់​ខ្ពស់​ព្រមទាំង​គិត​អោយបាន​វែងឆ្ងាយ​។ ទាំងនេះ​គឺជា​តំរុយ​ខ្លះៗ​ដើម្បី​គ្រប់គ្រង​វា​អោយមាន​ប្រសិទ្ធភាព​ខ្ពស់​នៅ​កន្លែង​ធ្វើការ​របស់​អ្នក​។​


១. ត្រូវ​គិតថា​អ្នក​ជា​មនុស្ស​មួយ​សំខាន់​
 ក្រឡេក​មើល​ជ្រុង​ម្ខាង​ទៀត​ដែល​មាន​ពន្លឺ​ដើម្បី​ដោះស្រាយ​ជាមួយនឹង​ភាព​ច្រណែន​នេះ​។ វា​មានន័យថា​អ្នក​ពិតជា​ក្លាយទៅជា​អ្វី​មួយ​យ៉ាង​ប្រាកដ​។ ជោគជ័យ​របស់​អ្នក​កំពុង​ត្រូវបាន​ក្តាប់​យ៉ាង​ណែន និង​ប្រុងប្រយត្ន័​បំផុត ក្នុងពេល​ដែល​អ្នករូមការងារ​របស់​អ្នក​កំពុង​តែ​ចង់​ក្លាយជា​អ្វីមួយ​ក្នុង​ស្បែកជើង​របស់​អ្នក​។ ការ​គិតបែបនេះ វា​នឹង​ធ្វើអោយ​អ្នក​កាន់តែ​ងាយស្រួល​ក្នុង​ការដោះស្រាយ​ជាមួយនឹង​វា​។​

២. កសាង​ទំនាក់ទំនង​
​នៅ​គ្រា​ដែល​បាន​ដឹងថា​អ្នក​នៅ​កន្លែង​ការងារ​របស់​អ្នក​ច្រណែន​ជាមួយនឹង​អ្នក អ្នក​អាច​ចូល​ទៅ​កាន់​ពួកគេ​អោយ​កាន់តែ​ជិត​ដើម្បី​ស្គាល់​ពូកគេ​អោយ​កាន់តែ​ច្បាស់ ដូចជា​ព្យាយាម​អញ្ជើញ​ពួកគេ​ទៅ​ញាំ​កាហ្វេ​ជាដើម ដើម្បី​បើក​ឪ​កាស​អោយ​ពួកគេ​ស្គាល់​អំពី​អ្នក​អោយ​បាន​ច្រើន​។ ប្រហែលជា​នៅពេល​ដែល​អ្នក​ធ្វើ​អោយ​ពួកគេ​ក្លាយទៅជា​មិត្ត​របស់​អ្នក ការ​ច្រណែន​នឹង​រលាយបាត់​។ ការជួប​ជជែក​គ្នា​ដោយ​ផ្ទាល់ គឺ​ពេល​ខ្លះ​អាច​ជា​ដំណោះស្រាយ​មួយ​ដ៍​ល្អ​ប៉ផុត​។ ផ្តល់​ឪ​កាស​អោយ​មនុស្ស​នោះ​ក្នុង​ម៉ោង​បំពេញការងារ​អោយ​ស្គាល់​អ្នក​អោយបាន​ច្រើន ដើម្បី​អោយ​ឃើញ​អ្នក​កាន់តែ​ច្បាស់​ថា​អ្នក ជា​មនុស្ស​មនុស្ស​គួរអោយ​រាប់អាន​ម្នាក់​។​

៣. ធ្វើ​ចំណាត់ការ​
​ភាគច្រើន​ការ​ច្រណែន​មិច​អាច​ប៉ះពាល់​ច្រើន​ទេ​ដល់​ការងារ​របស់​អ្នក​។ ក្រុម​ទាំងនេះ​អាច​គ្រាន់តែ​ចំអក និង​សំឡឹង​មើលទៅ​អ្នក​ដោយ​ការ​មិន​ពេញចិត្ត​តែប៉ុណ្ណោះ ហើយ​អ្នក​មិនចាំបាច់​ខ្វល់​អំពី​វា​ទេ​។ ប៉ុន្តែ​បើ​ពួក​គេ​ប៉ុនប៉ង​ធ្វើ​ការបំផ្លិចបំផ្លាញ​ទ្រង់ទ្រាយ​ធំ​ទៅលើ​ការងារ​របស់​អ្នក អ្នក​ត្រូវ​តែមាន​ចំណាត់ការ​ខ្លះៗ​ជាមួយ​នឹង​ពួកគេ​។ អាច​ធ្វើ​រឿងនេះ​ទៅ​ដល់​អ្នក​គ្រប់គ្រង រឺក៍​ធ្វើ​ការជជែក​គ្នា​តទល់​គ្នា​ដើម្បី​អោយ​វា​ជ្រះស្រឡះ​។​

៤. ផ្តល់​ព័ត៌មាន​ទៅ​ដល់​ប្រធាន រឺ​ចៅហ្វាយនា​យរបស់​អ្នក​
​កុំ​គ្រាន់តែ​និយាយថា​មាន​បុក្គលិ​កខ្លះ​ច្រណែន​ជាមួយ​នឹង​អ្នក ប៉ុន្តែ​ផ្ទុយទៅវិញ អ្នក​ត្រូវ​តែ​បង្ហាញ​សាច់រឿង​ទាំង​មួល​ទៅ​ចៅហ្វាយនាយ​របស់​អ្នក​អោយ​បានលឺ និង​ដឹងថា អ្នក​រួម​ការងារ​របស់​នរណា​ម្នាក់​របស់អ្នក ពិត​ជា​ចង់​បង្កើត​បញ្ហា​ជាមួយ​អ្នក​យ៉ាង​ប្រាកដ​មែន​។ វា​ដើម្បី​ធានា​ថា​នៅពេល​អនាគត បើសិន​ជា​រឿង​នេះ​កាន់តែ​ស្មុកស្មាញ​បន្ថែមទៀត ប្រធាន​របស់​អ្នក​អាច​នៅ​ខាង​អ្នក​គ្រប់ពេលវេលា​ដែល​អ្នកត្រូវការ​។ ជា​ការពិត​អ្នក​ត្រូវតែ​រៀបចំ​ជំ​ហ៊ាន​របស់​អ្នក​អោយ​បាន​ម៉ត់ចត់ ដើម្បី​ទទួលបាន​ពត័មាន​ពិត​នៅ​ក្នុង​ដៃ ព្រមទាំង​ទទួល​បាន​ការ​គំ​ទ្រ​ពី​ប្រធាន​របស់​អ្នក​៕​


ប្រភព៖ សុខភាព

No comments