ព័ត៌មានថ្មីបំផុត

ចង់​​​ជោគ​​ជ័យ​​​ក្នុង​​​ជីវិត​​ កុំ​​​រំលង​​មាគ៌ា​​​ទាំង​​​៥​​​នេះ​​​ឲ្យ​​សោះ​​!​​

Loading...
ភាពជោគជ័យ គឺ​ងាយស្រួល​ក្នុងការ​និយាយ និង​ងាយស្រួល​ក្នុងការ​ស្រមៃ​ឃើញ​ពី​រូបភាព​នៃ​ភាពជោគជ័យ​ដែល​មនុស្ស​គ្រប់គ្នា​ចង់បាន​នៅក្នុង​ជីវិត​។ ប៉ុន្តែ ភាពជោគជ័យ មិនមែន​មនុស្ស​គ្រប់គ្នា​ងាយ​នឹង​អនុវត្តន៍​ឲ្យ​ជោគជ័យ​ដូច​ក្តី​ស្រមៃ​នោះឡើយ​។ នៅលើ​លោក​នេះ​មនុស្ស​ដែល​ជោគជ័យ​នៅក្នុង​ឆាកជីវិត​របស់​ពួកគេ​មាន​តិចតួច​ណាស់​។ តើ​មនុស្ស​ជោគជ័យ​ទាំងនោះ បាន​ប្រើ​យុទ្ធសាស្ត្រ​អ្វីខ្លះ​?



​មាន​គោលដៅ​ក្នុង​ជីវិត​៖ កំណត់​គោលដៅ​ជីវិត​ឲ្យ​បាន​ជាក់លាក់​ទៅតាម​ចំណង់​ចំណូលចិត្ត ទេ​ព្យ​កោសល្យ ជំនាញ និង​តាម​សមត្ថភាព​ដែល​ខ្លួនឯង​មាន ជាដើម​។
​ជឿជាក់​ខ្លួនឯង​៖ ត្រូវមាន​ទំនុកចិត្ត និង​ជឿជាក់​លើ​ខ្លួនឯង​ខ្លាំង ហើយ​ជឿជាក់ថា​គោលដៅ​ដែល​ខ្លួន​បានកំណត់​នឹង​អាច​ទទួលបាន​ជោគជ័យ​នៅ​ថ្ងៃ​ណាមួយ​។ ជំនឿ​ជា​កម្លាំង​ជំរុញ​ទឹកចិត្ត​ដែល​ធ្វើ​ឲ្យ​អ្នក​ខិតខំ​ព្យាយាម​អនុវត្តន៍​តាម​គោលដៅ​ដែល​អ្នក​ចង់បាន​។​

​រៀបចំ​ផែនការ​៖ ត្រូវ​រៀបចំ​ផែនការ​សកម្មភាព​លម្អិត​ជា​ដំណាក់កាល​នីមួយៗ​ឲ្យ​បានច្បាស់លាស់ ដោយ​គិតថា​សកម្មភាព​ណា​ត្រូវធ្វើ​មុន និង​ធ្វើ​ក្រោយ​។ ជាពិសេស​ត្រូវ​គិតពី​ហា​នី​ភ័យ​ដែល​អាច​នឹង​កើតឡើង ហើយ​រក​ដំណោះស្រាយ ដើម្បី​ការពារ​ឧបសគ្គ​ទាំងនោះ​។​

​អនុវត្តន៍​សកម្មភាព​៖ ចាប់ផ្តើម​អនុវត្តន៍​ទៅតាម​ផែនការ​សកម្មភាព​នីមួយៗ ប្រកបដោយ​សេចក្តី​ព្យាយាម ខិតខំ​តស៊ូ ជម្នះ​លើ​ខ្លួនឯង តាំងចិត្ត​ឲ្យ​បាន​មុតមាំ​ដោយ​មិន​រួញរា និង​សម្លឹង​មើលទៅ​គោលដៅ​ដែល​អ្នក​ចង់បាន​ជានិច្ច​។

​ឆ្លុះបញ្ចាំង​សកម្មភាព​៖ ត្រូវ​ឆ្លុះបញ្ចាំង​ពី​សកម្មភាព​នីមួយៗ​ដែល​អ្នក​បាន​អនុវត្តន៍ ថា​តើ​សកម្មភាព​នោះ​អាចធ្វើ​ឲ្យ​អ្នកមាន​ការរីកចម្រើន ឬ​មានការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន ឬក៏​អាចធ្វើ​ឲ្យ​សម្រេច​គោលដៅ​ក្នុង​ជីវិត​របស់​អ្នក​ដែរឬទេ​។ ប្រសិនបើ​មិនអាច​សម្រេច​គោលដៅ​ទេ ឬ​ជួបនឹង​ឧបសគ្គ ត្រូវ​រក​ដោះស្រាយ និង​រក​វិធីសាស្ត្រ​ផ្សេង​ជាដើម​៕

ប្រភព៖ សុខភាព


 

No comments