ព័ត៌មានថ្មីបំផុត

តំរុយ​​ទាំង​៨​​ដើម្បី​​ទទួល​​បាន​​ភាព​​រីក​រាយ​​ក្នុង​​ជីវិត​​

Loading...
ជីវិត​របស់​អ្នក​វា​ល្អ រឺក៏​អាក្រក់​អាស្រ័យ​ទៅលើ​អ្នក​អោយ​តំលៃ​ទៅ​លើ​វា​។ វា​មាន​ពេលខ្លះ​អ្នក​មិន​អាច​ស្វែងរក​ភាព​ស្រស់ស្រាយ​ក្នុង​ជីវិត​បាន​ទាល់តែសោះ​។ ទាំងនេះ​ជា​ចំនុច​មួយចំនួន​ដែល​អ្នកត្រូវការ​។​



១. កុំ​ខ្វល់​ពី​អ្នកដទៃ​គិត​អំពី​អ្នក​
​តើ​ជីវិត​របស់​អ្នក​ត្រូវាបាន​វាយ​ដំលៃ និង​កំនត់​ដោយ​អ្នក​ដទៃ​រឺ​?
​តើ​សំដី​អវិជ្ជមាន​មួយ​របស់​នរណា​ម្នាក់ អាច​ធ្វើអោយ​ប៉ះពាល់​ដល់​ជំនឿ​ចិត្ត​របស់​អ្នក​ដែល​រឺទេ​? អ្នក​គួរតែ​ចាប់ផ្តើម​មាន​ជំនឿ​លើ​ខ្លួន​របស់​អ្នក និង​ជឿជាក់​លើ​អ្វី​ដែល​អ្នក​កំពុង​ធ្វើ ហើយ​នឹង​ធ្វើ​។ កុំអោយ​អ្នក​ដទៃ​ធ្វើ​ការសំរេចចិត្ត​លើ​ជោគវាសនា​របស់​អ្នក​អោយ​សោះ​។​

២. គិត​ពី​មនុស្ស​ដែល​អន់​ជាង​ខ្លួន​
​អ្នក​នឹង​មិន​ដែល​ពេញចិត្ត​នឹង​ជីវិត​របស់​ខ្លួនឯង​ឡើយ នៅពេល​ដែល​អ្នក​បន្ត​ប្រៀបធឿប​ខ្លួន​របស់​អ្នកជាមួយ​នឹង​មនុស្ស​ដែល​មាន​ប្រៀប​ជាង​ខ្លួន​។ ទាំងនេះ​វា​គ្រាន់តែ​ធ្វើអោយ​អ្នក​ខូចចិត្ត និង​ក្រៀមក្រំ​តែប៉ុណ្ណោះ​។ ដូច្នោះ ដើម្បី​ទទួល​បាន​ភាព​រីករាយ​ក្នុង​ជីវិត​អ្នក​គួរតែ​សំឡឹង​មើល​អ្នក​ដែល​នៅក្រោម រឺ​អន់​ជាង​ខ្លួន​។​

៣. គ្មាន​នរណា​ម្នាក់​ទទួល​បាន​ភាពរ​ស់រាយ​គ្រប់​ពេលវេលា​នោះ​ទេ​
​ត្រូវ​ចង​ចាំ​ថា​គ្មាន​នរណា​ម្នាក់​ទទួលបាន​ភាព​រីករាយ​ក្នុង​ជីវិត​គ្រប់ពេលវេលា​នោះទេ​។ ដំណាក់កាល​នៃ​ជីវិត​មនុស្ស​ម្នាក់ៗ​តែងតែ​មាន​ចំនុច​ឡើង និង​ចុះ ហើយ​មនុស្ស​ម្នាក់ៗ​រវល់​ជាមួយនឹង​ការបំពេញ​ការងារ​ដើម្បី​សុភមង្គល​ផ្ទាល់ខ្លួន​។​

៤. ផ្តោត​លើ​រឿង​វិជ្ជមាន​
​វា​អាស្រ័យ​ទៅលើ​អ្នក ថា​តើ​អ្នក​ចង់​មើល​ឃើញ​កែវ​ទឹក​ដែល​មាន​ទឹក​ពេញ រឺក៏​ពាក់កណ្តាល​។ បើសិន​ជា​អ្នក​បង្រៀន​ខ្លួនឯង​អោយ​ផ្តោត​ទៅលើ​រឿង​ល្អៗ​នោះ​រឿង​ល្អ​នឹង​ចូលមក​ក្នុង​ជីវិត​។​

៥.​មាន​អំណរ​
​តើ​អ្នក​ធ្លាប់​អរគុណ​នូវ​អ្វី​ដែល​អ្នកមាន និង​រក្សា​ការប្រឹងប្រែង​ធ្វើ​នូវ​អ្វី​ដែល​អ្នក​មិន​មាន​ទេ​? ឩ​ទាហរណ៍ បើសិន​ជា​អ្នក​មិន​ទទួល​បាន​ការ​គេង​ដ៏​ស្រណុក​ស្រុក​ស្រួល​មួយ​ទេ តើ​អ្នក​មាន​អារម្មណ៍​ថា​ខឹង រឺ​ក៏​វា​ធ្វើអោយ​អ្នក​មាន​អារម្មណ៍​អរគុណ​ដល់​យប់​ដែល​អ្នក​សំរាក​ស្រណុក​ស្រុក​ស្រួល​ដូចជា​ទារក​ដែល រឺទេ​? អ្នក​ចាំបាច់​ត្រូវ​ជំរុញ​អារម្មណ៍​របស់​ខ្លួន​អោយ​ទទួលបាន​ភាព​រីក​រាយ​ក្នុង​ជីវិត នោះ​អ្នកនឹង​មើល​ឃើញ​ការផ្លាស់ប្តូរ​មួយ​ដែល​ប្រសើរ​ឡើង​មិន​ខាន​។​

៦. នៅក្បែរ​មនុស្ស​ដែល​ធ្វើអោយ​អ្នក​មាន​អារម្មណ៍​ល្អ​
​ដើម្បី​ទទួល​បាន​ភាព​រីករាយ​ក្នុង​ជីវិត ពេលខ្លះ​អ្នក​ចាំបាច់​នៅក្បែរ​មនុស្ស​ដែល​ធ្វើ់អោយ​អ្នក​មាន​អារម្មណ៍ល្អ​ក្នុង​ជីវិត​។ បើសិនជា​អ្នក​ចំណាយ​ពេលវេលា​ដ៏​ច្រើន​ជាមួយ​មនុស្សទុ​ដ្ឋិ​និយមនោះ​អ្នក​នឹងចាប់​ផ្តើម​មាន​អារម្មណ៍​ដូចជា​គេ​ផង​ដែរ​។​

៧. នៅក្នុង​បច្ចុប្បន្នកាល​
​ចូល​ធ្វើខ្លួន​អោយ​នៅ​ក្នុង​បច្ចុប្បន្ន​កាល​ដែល​សប្បាយ​រីករាយ​។ កុំ​គិត​អំពី​អតីតកាល​ដែល​បាន​កន្លង​ហួស​វា​នឹង​ធ្វើអោយ​អ្នក​សោកស្តាយ តែ​ផ្ទុយទៅវិញ​ព្យាយាម​គិតពី​អនាគត​ដែល​មាន​អ្វី​ត្រូវ​ធ្វើ​សប្បាយ​ជាច្រើន​។​

៨. គិតថា​រឿង​នេះ​វា​នឹង​កន្លង​ហួស​ឆាប់​
​នៅពេល​ដែល​អ្នកមាន​អារម្មណ៍​ថា​ក្រៀមក្រុំ​ដែល​ជីវិត​របស់​អ្នក​បាន​ឆ្លងកាត់ ចង​ចាំ​ថា​នេះ​ជា​ផ្នែក​មួយ​នៃ​ជីវិត​។ រីករាយ រឺក៏​កើតទុក្ខ គ្មាន​អ្វី​កើត​ឡើង​រហូត​នោះទេ​។ ចំនុច​នេះ​នឹង​ធ្វើអោយ​អ្នក​មាន​តុល្យភាព​គ្រប់​ស្ថាន​កាល​ទាំងអស់ បន្ទាប់​មក​អ្នកនឹង​ទទួល​បាន​ភាព​រីករាយ​ក្នុង​ជីវិត​៕​

ប្រភព៖ សុខភាព

No comments