ព័ត៌មានថ្មីបំផុត

ធ្លាប់ដឹង​ពីវដ្ដ​ជីវិត​នៃ​ស្នេហា​ទេ?​ ចុះ​ស្នេហា​របស់​អ្នក​ ស្ថិត​នៅ​​ដំណាក់​កាល​ទី​ប៉ុន្មាន​?​

Loading...
វដ្ដជីវិតនៃស្នេហាគឺជាការផ្ដើមឡើងនៃសេចក្ដីស្នេហាដែលវាចាប់ពីចំណុចណា ឈានដល់ចំណុចមួយណា ហើយនឹងបញ្ចប់ទៅវិញក្នុងកាលៈទេសៈណា? ខាងក្រោមនេះជាដំណាក់កាលនៃជីវិតស្នេហា។ តើអ្នកស្ថិតនៅក្នុងដំណាក់កាលមួយណា?


១. ធ្លាក់ក្នុងអន្លង់ស្នេហ៍អ្នកណាម្នាក់
នៅក្នុងដំណាក់ដំបូងនេះជាពេលវេលាដែលអ្នកបានដឹងក្នុងខ្លួនថា អ្នកចាប់ផ្ដើមចូលចិត្ដអ្នកណាម្នាក់។ ជាដំណាក់កាលដែលអ្នកត្រូវការយល់ចិត្ត ពីអ្នកណាម្នាក់ ត្រូវការសុភមង្គល ហើយអ្នកតែងស្រមៃថាមនុស្សប្រុស ឬមនុស្សម្នាក់នោះជាអ្នកដែលអាចបំពេញអ្វីដែលអ្នកត្រូវការបាន។


២. ក្លាយជាគួស្នេហ៍
ជាការពិតណាស់នៅពេលដែលអ្នកឈានមកដល់ដំណាក់កាលនេះ មានន័យថាអ្នកបាន ណាត់ជួបគ្នា និងបានចាប់ផ្ដើមសេចក្ដីស្នេហាមួយនេះហើយ។ ដំណាក់កាលនេះអ្នកប្រាកដជាមើលឃើញពិភពលោកពោរពេញទៅដោយភាពស្រស់បំព្រង ឬស្រស់ស្អាត។ ដៃគូទាំងសងខាងប្រាកដជាពេញចិត្ដនូវអ្វីដែលខ្លូនកំពុងមាននៅពេលនេះ។


៣. អស់ចិត្ដបន្ដិចៗ
ចំពោះដំណាក់នេះ ជាដំណាក់កាលមួយដែលដៃគូរទាំងសងខាងចាប់ផ្ដើមមានអារម្មណ៍ថា ដូចជាអស់ចិត្ដស្រលាញ់បន្ដិច ព្រោះវាអាចសម្ដែងចេញមកបានតាមរយៈ កាយវិការពាក្យសម្ដីរបស់ខាងណាមួយ។ នៅពេលរឿងរ៉ាវទាំងឡាយ នៅតែបន្ដកើតមានឡើងនោះ ថ្ងៃណាមួយអ្នកប្រាកដជាអាចបែកបាក់គ្នា ប្រសិនគ្មានខាងណាមួយចេញមុខមកសម្របសម្រួលរាល់បញ្ហាទាំងនេះ។


៤. កាន់ដៃគ្នាបន្ដដំណើរទៅមុខ
ជាដំណាក់កាលមួយដែលមានដៃគូមិនច្រើនទេ ដែលអាចឆ្លងកាត់បាន នេះអាចបញ្ជាក់បានថា អ្នកទាំងពីរនូវតែបន្ដកាន់ដៃគ្នា ទោះជាមានអ្វីកើតឡើងក៏ដោយគឺពុះពាររាល់ឧបសគ្គ។ ដូចនេះក៏ពេលវរលាអាចបញ្ជាក់បានថា មនុស្សដែលនៅក្បែរអ្នកនេះហើយ ជាមនុស្សដែលនៅតែគាំទ្រអ្នកជានិច្ច មិនថាអ្នកធ្វើយ៉ាងណាចំពោះគេនោះទេ គេនៅតែបន្ដកាន់ដៃអ្នកធ្វើដំណើរទៅផ្លូវដែលមានទៅដោយឧបសគ្គមិនចេះចប់មិនចេះហើយ។


៥. ប្រើប្រាស់ស្នេហាពិតមកផ្លាស់ប្ដូរពីភពលោក
នេះជាដំណាក់កាលចុងក្រោយ នៃវដ្ដជីវិតនៃសេ្នហា ជាពេលវេលាដែលអ្នកប្រើប្រាស់ស្នេហាពិតមក ផ្លាស់ប្ដូរអ្វីម្យ៉ាងតាមដែលអ្នកត្រូវការ។ ហើយចំពោះលទ្ធផលវិញពិតជាល្អមិនខានព្រោះថាអ្នកប្រើប្រាស់ក្ដីរបស់អ្នកមកធ្វើវា៕

ប្រែសម្រួលដោយ ធានី
ប្រភព Truth Slap

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។    

No comments