ព័ត៌មានថ្មីបំផុត

មូល​ហេតុ​ដែល​អ្នក​ល្មមគួរលាឈប់ ហើយ​រក​ការងារ​ថ្មី​ធ្វើ​

Loading...
មនុស្ស​ជាច្រើន​ដែល​មិន​ធ្វើការ​តែមួយ​មុខ​ក្នុង​រយៈពេល​នៃ​ការធ្វើ​ការងារ​សរុបរ​បស់​ពួកគេ​។ ប្រហែល​ជា​អ្នក​មិន​ពេញចិត្ត​នឹង​ល័ក្ខខ័ណ្ឌ​របស់​ការងារ​។ ឬ​ប្រហែល​ជា​អ្នក​ប្រហែលជា​ចង់​ផ្លាស់ប្តូរ​កន្លែង​រស់នៅ​ទៅ​កាន់​ទីកន្លែង​ផ្សេង​។ មិន​ថា​កត្តា​ជំរុញ​របស់​អ្នកជា​អ្វី​នោះ​ទេ មាន​មនុស្ស​ជាច្រើន​ទៀត​ដែល​បាន​ធ្វើ​ការផ្លាស់ប្តូ​រការ​ងារ​ដោយសារតែ​មូលហេតុ​ដូចគ្នា​ឬ​ស្រដៀង​គ្នា​នឹង​មូលហេតុ​របស់​អ្នក​។ ការពិតទៅ មាន​មូលហេតុ​ជាច្រើន​ដែល​មនុស្ស​យើង​ស្វែងរក​ឱកាស​ការងារ​ថ្មី​។ ក្នុង​ចំណោម​មូលហេតុ​ទាំងនោះ មានដូចជា​៖



​ខ្វះ​ការគាំទ្រ​
​ ​ខ្វះ​ការគាំទ្រ​គឺជា​មូលហេតុ​មួយ​ដែល​មនុស្ស​យើង​ផ្លាស់ប្តូរ​ការងារ​។ នៅពេល​ដែល​បុគ្គលិក​ម្នាក់​មាន​អារម្មណ៍​ថា​គាត់​មិន​បាន​ទទួល​ការគាំទ្រ​គ្រប់គ្រាន់​ទៅលើ​ការធ្វើ​ភារកិច្ច​ឱ្យបាន​សម្រេច គាត់​ប្រហែលជា​ចាប់ផ្តើម​ស្វែងរក​ជម្រើស​ការងារ​ផ្សេងទៀត​។ បរិយាកាស​ធ្វើការ​អាច​បង្ករ​ភាព​តានតឹង ជា​ពិសេស​ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ថា​មាន​ការងារ​ច្រើន​ជ្រុល​ពេក និង​មិន​មាន​មនុស្ស​គ្រប់គ្រាន់​ដែល​ជួយ​អ្នក ឬ មាន​ច្បាប់ទម្លាប់​ច្រើនពេក​ក្នុង​ការបញ្ចប់​ភារកិច្ច និង​ខ្វះ​សមត្ថភាព​ក្នុង​ចំណោម​មិត្ត​រួម​ការងារ​ឬ​ការគ្រប់គ្រង​។​

​ឱកាស​តិចតួច​ក្នុង​ការរីកចម្រើន​
​ ​ភាព​ដែល​មិន​អាច​ឡើង​តំណែង​ទៅកាន់​មុខ​តំណែង​ខ្ពស់​ក្នុង​ក្រុមហ៊ុន និង​មិន​អាច​សម្រេច​គោលបំណង​ការងារ​ក៏​អាច​ជា​មូលហេតុ​នៃ​ការស្វែងរក​ការងារ​ថ្មី​ដែរ​។ មនុស្ស​មួយចំនួន​អាច​នឹង​ធ្វើការ​នៅ​ក្នុង​មុខតំណែង​ដដែល​ដោយ​មិន​ខ្វល់​ពី​ការឡើង​ឋានៈ ប៉ុន្តែ​អ្នកខ្លះ​ត្រូវការ​ឱកាស​ដើម្បី​រីកចម្រើន​។ ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ធុញទ្រាន់​និង​គ្មាន​ភាព​ប្រកួតប្រជែង អ្នក​អាច​នឹង​ស្វែងរក​ការងារ​ថ្មី​ដែល​ផ្តល់​ឱកាស​ដល់​អ្នក​បាន​ច្រើន​ជាង​មុន​។​

ការផ្លាស់ប្តូរ​ចំណាប់អារម្មណ៍​
​ ​ចំណាប់​អារម្មណ៍​ប្រែប្រួល​នៅពេលដែល​មនុស្ស​ម្នាក់​រី​ក​ចម្រើន​នៅ​ក្នុង​ការងារ និង​ដោយសារ​ភាព​ចាស់ទុំ​។ មនុស្ស​ម្នាក់​បាន​ចាប់ផ្តើម​ការងារ​មួយ​នៅក្នុង​សហគ្រាស​មួយ ប៉ុន្តែ​ក្រោយមក​ក៏​បាន​ធ្វើ​ការផ្លាស់ប្តូរ​ទៅកាន់​ការងារ​មួយ​ដែល​ខុស​គ្នា​ទាំងស្រុង​ពី​ការងារ​មុន​។ ក្នុង​អត្ថបទ​របស់​សារព័ត៌មាន ABC, គ្រូបង្រៀន​ផ្នែក​គ្រប់គ្រង Richard C. Whiteley បាន​និយាយថា អ្នក​គ្រប់គ្រង​ជា​ច្រើន​មានការ​ស្តាយក្រោយ​ដែល​បាន​ចាត់ទុក​ថា​ប្រាក់​ធំ​ជាង​ការ​ចូល​ចិត្ត​នៃ​ការងារ ដែល​អាច​ធ្វើឱ្យ​មាន​ការ​ផ្លាស់ប្តូរ​ការងារ​។ ការផ្លាស់ប្តូរ​ការងារ​អាច​ជា​បញ្ហា​គំរាមកំហែង​មួយ ប៉ុន្តែ​វា​អាច​នឹង​មាន​តម្លៃ​ក្នុង​ការផ្លាស់ប្តូរ​។ ការវិល​ត្រលប់​ទៅ​ចូល​រៀន​វិញ​សម្រាប់​ថ្នាក់​ឬ​ជំនាញ​បន្ថែម​អាច​ជួយ​អ្នក​ក្នុង​ការផ្លាស់ប្តូរ​ទៅ​ធ្វើការ​ក្នុង​ជំនាញ​ថ្មី​។​

​ប្រាក់​បៀរ​វត្សរ៍​ទាប​
​ ​ប្រាក់​អាចជា​ប្រភព​ជំរុញ​ដ៏​ធំ​។ ប្រសិនបើ​អ្នក​មិន​ទទួលបាន​ប្រាក់កម្រៃ​គ្រប់គ្រាន់ ការស្វែងរក​ការងារ​ថ្មី​អាច​ជា​ជម្រើស​ដ៏​ឆ្លាត​វៃ​។ ប៉ុន្តែ​គួរឱ្យភ្ញាក់ផ្អើល​ដែល​នៅក្នុង​អត្ថបទ​របស់ Kelly Services និយាយថា ការ​មាន​ប្រាក់​បៀរ​វត្សរ៍​ទាប​តែមួយ​មុខ​មិន​ធ្វើឱ្យ​បុគ្គលិក​ចង់​ធ្វើ​ប្តូរ​ការងារ​នោះ​ទេ​។ ប៉ុន្តែ​ប្រាក់​បៀរ​វត្សរ៍​ទាប​រួមផ្សំ​ជាមួយនឹង​បញ្ហា​អវិជ្ជមាន​ផ្សេង​ទៀត​នោះទេ ដែលជា​មូលហេតុ​ធ្វើ​ឱ្យ​បុគ្គលិក​ចង់​ស្វែងរក​ជម្រើស​ការងារ​ថ្មី​។

ប្រភព ៖ សុខភាព




No comments