ព័ត៌មានថ្មីបំផុត

ខ្ជិល​ណាស់​មែន​ទេ?​ ដេក​អាន​អត្ថបទ​នេះ​ល៎​មើល​ក្រែង​បាត់ជម្ងឺខ្ជិល

Loading...
ខ្ជិលគឺជារឿងមួយដែលមនុស្សគ្រប់គ្នាចៀសមិនផុត ទោះបីជាគេជាមនុស្សឧស្សាហ៍យ៉ាងណាក៏ដោយ ហើយអោយតែភាពខ្ជិលចូលមកដល់ហើយ គឺមិនដឹងថាគួរធ្វើបែបណាទេ ដើម្បីចាកចេញពីវា តែមិនអីទេអ្នកអាចសាកល្បងវិធីងាយៗខាងក្រោម ដើម្បីចាកឆ្ងាយពីភាពខ្ជិលដែលមាននៅក្នុងខ្លួនរបស់អ្នកបាន។


១. រកមូលហេតុដែលធ្វើឲ្យអ្នកខ្ជិល


ដើម្បីបញ្ឈប់ការខ្ជិលអ្នកត្រូវតែដឹងឲ្យច្បាស់ថាអ្នកខ្ជិលដោយសារមូលហេតុអ្វី ដូចជាអ្នកខ្លះខ្ជិលដោយសារចង់ដេក ឬ អ្នកខ្លះខ្ជិល ដោយសារភាពស្ត្រេសក៏មាន។


២. ស្វែងរកមូលហេតុដែលអាចបង្កដោយភាពខ្ជិល


កត់ត្រាទុកនូវរាល់ភាពអវិជ្ជមានដែលបានកើតឡើង ដោយសារតែភាពខ្ជិលរបស់អ្នក ហើយនូវពេលដែលអ្នកមានអារម្មណ៍ថាខ្ជិលនោះ សូមរំលឹកមើលដល់កំណត់ត្រារបស់អ្នកថា អ្នកធ្លាប់បានរងផលប៉ះពាល់អ្វីខ្លះពីភាពខ្ជិល។

៣. ស្វែងរកចំណង់ចំណូលចិត្តរបស់អ្នកមកវិញ

ជួនកាលទោះបីជារឿងមួយចំនួនដែលអ្នកចូលចិត្តបំផុត ក៏អាចប្រែក្លាយទៅជារឿងគួរឲ្យធុញបំផុតបានដែរ ហើយពេលដែលមានអារម្មណ៍បែបនេះកើតឡើង អ្នកត្រូវតែប្រាប់ខ្លួនឯងពីហេតុផលដែលអ្នកធ្វើការងារមួយនោះ ហើយរំលឹករាល់ចំណុចល្អដែលមានជៀសវាងការគិតផ្សេងៗ ទាក់ទងទៅនឹងផលវិបាករបស់ការងារនោះ។


៤. ចាំសិនទៅ

ចាំស្អែកចាំធ្វើ ចាំបន្តិចទៀតចាំធ្វើ អេឈប់សិន! ដឹងអត់ការចាំបែបនេះហើយ ដែលបង្ហាញពីភាពខ្ជិលរបស់អ្នក ដូច្នេះទោះជាយ៉ាងណាអ្នកត្រូវបង្ហើយរាល់ការងារដែលមានឲ្យអស់សិន ជៀសវាងការប្រើពាក្យចាំបែបនេះ។


៥. កាលវិភាគ


រៀបចំរាល់កាលវិភាគប្រចាំថ្ងៃជារៀងរាល់យប់មុនពេលចូលគេង សម្រាប់គោលដៅឬអ្វីដែលអ្នកត្រូវធ្វើនៅថ្ងៃស្អែក ដូចនេះអ្នកនិងរៀបចំពេលវេលារបស់អ្នកបានម៉ត់ចត់ល្ អហើយនៅពេលដែលអ្នកចាប់ផ្ដើមខ្ជិល អ្នកនឹងគិតឡើងវិញថាអ្នកមានរឿងផ្សេងទៀតដែលត្រូវធ្វើនៅពេលបន្ទាប់។


អត្ថបទដោយ៖ រស្មី
ប្រភព ៖ fabhow

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។ 

No comments