ព័ត៌មានថ្មីបំផុត

គុណ​ប្រយោជន៍​​នៃ​​ការ​​ចំណាយ​​ពេល​​នៅ​​ម្នាក់​​ឯង​​ ដើម្បី​ខ្លួន​ឯង​

Loading...
តើពេលណាខ្លះដែលអ្នកបានចំណាយពេលវេលាសម្រាប់ខ្លួនឯង? ពិតណាស់មនុស្សទូទៅ តែងតែនិយាយថាការចំណាយពេលជាមួយមនុស្សជុំវិញខ្លួនអោយបានច្រើនគឺពិតជាល្អ ព្រោះថាការធ្វើបែបនេះអាចជួយអោយអ្នកមានអារម្មណ៍ល្អ តែទោះជាយ៉ាងណាអ្នកត្រូវដឹងថា ការពិតទៅការចំណាយពេលខ្លះតែម្នាក់ឯងក៏អាចផ្ដល់ផលប្រយោជន៍ច្រើនសម្រាប់អ្នកបានផងដែរ។





១. មានការផ្ដោតអារម្មណ៍ខ្ពស់


នៅពេលដែលធ្វើអ្វីមួយដែលមានគ្នាច្រើនគឺពិតជាមានភាពរីករាយ ប៉ុន្តែអំឡុងពេលនោះការផ្ដោតអារម្មណ៍របស់អ្នក ក៏បានថយចុះដូចគ្នា ដោយសារតែអ្នកត្រូវបែងចែកអារម្មណ៍ ខុសគ្នាពីពេលដែលអ្នកនៅតែម្នាក់ឯង ដែលអ្នកអាចផ្ដោតអារម្មណ៍កាន់តែខ្លាំងទៅលើគោលដៅរបស់អ្នក។

២. បង្កើនគំនិតច្នៃប្រឌិត

ដូចដែលយើងបានដឹងស្រាប់ហើយថាជាទូទៅ រាល់អ្នក និពន្ធចម្រៀង បទភ្លេង គូរគំនូរ ឬ អ្នកសរសេរអត្ថបទ គឺតែងតែប្រើប្រាស់ពេលដ៏សំខាន់របស់ពួកគេតែម្នាក់ឯង ដោយសារតែអំឡុងពេលនោះយើងអាចមានគំនិតច្នៃប្រឌិនច្រើនជាងពេលធម្មតា ហើយអាចមានគំនិតថ្មីៗ ល្អៗផុសឡើងសម្រាប់ការងាររបស់យើង។

៣. អាចធ្វើអោយអ្នកមានភាពជឿជាក់

ការធ្វើការអ្វីមួយតែម្នាក់ឯងមានន័យថា អ្នកមានភាពជឿជាក់លើខ្លួនឯងនូវរាល់ការសម្រេចចិត្តផ្សេងៗ ជំនួសនូវការរង់ចាំជំនួយពីមិត្តភ័ក្ត ហើយនៅពេលដែលអ្នកចាប់ផ្ដើមឈប់គិតពីរាល់ការគិតរបស់អ្នកដទៃ អ្នកនឹងចាប់ផ្ដើមមានអារម្មណ៍ថាជម្រើសរបស់អ្នកគឺពិតជាត្រឹមត្រូវ។

៤. អាចជួយអោយអ្នកដោយស្រាយរាល់បញ្ហា

មិនខុសពីចំណុចខាងលើ គឺនៅពេលដែលអ្នកនៅតែម្នាក់ឯង អ្នកអាចមើលច្បាស់ពីឫសគល់នៃបញ្ហាមុននឹងអ្នកស្វែងរកដំណោះស្រាយ ហើយវាអាចជួយជុំរុញអោយអ្នកខិតឡើងទៅកាន់កំរិតថ្មីមួយទៀត៕

អត្ថបទដោយ៖ រស្មី
ប្រភព៖ Upvee

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments