ព័ត៌មានថ្មីបំផុត

អាយុ​ប៉ុណ្ណេះ​ហើយ​ ធ្លាប់​​មាន​​ស្នេហា​​អត់?​​ ចុះ​​ពេល​មាន​ស្នេហាហ្នឹង ​​មាន​​អាការៈ​​ម៉េច​​ខ្លះ?​​

Loading...
ដឹងអត់ថាខ្លួនឯងកំពុងតែមានស្នេហា ឬលួចស្រលាញ់អ្នកណាម្នាក់នោះ? តើអ្នកដែលសម្គាល់ពីអ្វីប្លែកៗកើតលើខ្លួនអ្នកដែរឬទេ?​ បើចង់ដឹងច្បាស់មកអានអត្ថបទនេះទាំងអស់គ្នា ដើម្បីដឹងថា តើពេលកំពុងលួចស្រលាញ់អ្នកណាម្នាក់នោះ អ្នកនឹងមានលក្ខណៈប្លែកបែបណាខ្លះ។




១. គិតពីគេគ្រប់ពេល
ពេលមានស្នេហា អ្នកនឹងគិតពីម្នាក់នោះគ្រប់ពេលវេលារហូត។ ទោះបីជាអ្នកមិនចង់ក៏នឹកឃើញម្នាក់នោះដែរ ហើយម្យ៉ាងវិញទៀតអ្នកក៏មិនអាចហាមចិត្តឲ្យឈប់គិតពីម្នាក់នោះបានផងដែរ។


២. ធ្វើអ្វីគ្រប់យ៉ាងដើម្បីម្នាក់ហ្នឹង
ពេលស្រលាញ់អ្នកណាម្នាក់នោះ អ្នកនឹងព្យាយាមផ្លាស់ប្ដូរធ្វើអ្វីមួយ ដើម្បីសម្រប និងតម្រូវចិត្តម្នាក់នោះ ទោះបីជាទង្វើទាំងនោះ ជាអ្វីដែលអ្នកមិនធ្លាប់ធ្វើឬមិនចូលចិត្តក៏ដោយ។ អ្នកនឹងព្យាយាមកែដើម្បីតែគេម្នាក់នឹង។


៣. ម្នាក់នោះស្អាតគ្មានចំណុចទាស់
នៅពេលស្រលាញ់អ្នកណាម្នាក់ អ្នកនឹងមិនអាចមើលឃើញចំណុចមិនល្អណាមួយរបស់ម្នាក់នោះទេ។ ជាពិសេសរឿងរូបរាង ទោះបីជាគេទាប ច្រមុះកំប៉ិត មាត់ឆែប ធាត់ ក៏អ្នកនៅតែមើលឃើញស្អាតហើយទាក់ទាញដែរ។


៤.​​ ចង់ដឹងអ្វីគ្រប់យ៉ាងពីគេ
ពេលចាប់អារម្មណ៍ស្រលាញ់អ្នកណាម្នាក់ហើយនោះ អ្នកនឹងព្យាយាមចង់ដឹងចង់លឺអ្វីគ្រប់យ៉ាងពីម្នាក់នោះ។ អ្នកចង់ដឹងពីប្រវត្តិសិក្សា ពីគ្រួសារ ទម្លាប់របស់ម្នាក់នោះជាដើម។ និយាយរួមគឺចង់ដឹងគ្រប់យ៉ាងទាំងអស់តែម្ដង។


៥. ញញឹមតែឯង
រឿងនេះតែងតែកើតឡើងចំពោះមនុស្សគ្រប់គ្នាពេលមានស្នេហា។ ពេលខ្លះអង្គុយតែឯងក៏ញញឹមនៅពេលនឹកឃើញពីម្នាក់នោះ ឬក៏ពេលខ្លះលេងសារជាមួយគេក៏ញញឹមហើយសើចម្នាក់ឯងដែរ។


៦. និយាយពីគេគ្រប់ពេល
ទោះបីជាពេលអ្នកនៅជាមួយមិត្តភក្តិក៏អ្នកនៅតែគិតនិងនិយាយអ្វីគ្រប់យ៉ាង តែពីរឿងម្នាក់នោះប៉ុណ្ណោះ។ ទោះបីជាមិត្តភក្តិនិយាយរឿងអីក៏អ្នកអូសចូលរឿងម្នាក់នោះ និងនិយាយឈ្មោះគេម្ដងហើយម្ដងទៀតដែរ។ ខួរក្បាលអ្នកពោរពេញទៅដោយម្នាក់ហ្នឹងទៅហើយ។


៧. ឃើញអីក៏នឹកឃើញគេ
វាពិតជាចម្លែកណាស់ព្រោះថា ពេលអ្នកស្រលាញ់អ្នកណាម្នាក់ហើយនោះ អ្នកនឹងនឹកឃើញម្នាក់នោះគ្រប់ពេល។ ទោះបីជាពេលខ្លះអ្នកឃើញអ្វីមួយ រឺលឺពាក្យអ្វីក៏អ្នកនឹកឃើញពីគេម្នាក់នឹងដែរ។


៨. តាមដានរាល់ប្រព័ន្ធសង្គមរបស់គេម្នាក់នឹង

ពេលស្រលាញ់អ្នកណាម្នាក់ហើយនោះ អ្នកនឹងព្យាយាមតាមដានរាល់សកម្មភាពរបស់គេទាំងអស់។ ជាពិសេសគឺតាមដានតាមប្រព័ន្ធសង្គម Facebook, Istagram, Twitter, Line របស់គេគ្រប់ពេល ព្រោះអ្នកចង់ដឹងគ្រប់យ៉ាងរបស់គេ។



៩. ជឿទុកចិត្តលើគេម្នាក់ហ្នឹង
រឿងសម្ងាត់លែងក្លាយជារឿងសម្ងាត់ទៀតហើយ។ ចំណុចនេះមានន័យថា ពេលអ្នកស្រលាញ់គេហើយនោះ អ្នកនឹងព្យាយាមប្រាប់អ្វីគ្រប់យ៉ាងដល់គេម្នាក់នោះ ទោះបីជាវារឿងបុគ្គលរបស់អ្នកក៏ដោយ។ អ្នកប្រាប់ទាំងអស់ ហើយជឿទុកចិត្តគេម្នាក់ហ្នឹងខ្លាំងណាស់។


១០.​ ចង់ជួបគេ
គ្មានអ្វីចម្លែកនោះទេ ពេលអ្នកស្រលាញ់ម្នាក់ហ្នឹង ហើយអ្នកនឹងព្យាយាមស្វែងរកមធ្យោបាយណាមួយ ដើម្បីឲ្យបានជួបគេ រឺក៏ពេលខ្លះបាននិយាយទូរស័ព្ទ រឺផ្ញើរសារជាមួយគេក៏អស់ចិត្តដែរ។ អារម្មណ៍អរដូចហោះពេលបានជួបគេម្ដងៗ។


១១. ចង់ចែករំលែកអ្វីគ្រប់យ៉ាងជាមួយម្នាក់ហ្នឹង
ពេលលង់ស្រលាញ់គេហើយនោះ​ អ្នកនឹងមានអារម្មណ៍ចង់ចែករំលែកអ្វីគ្រប់យ៉ាងជាមួយមនុស្សម្នាក់ហ្នឹង។ អ្នកចង់ចែករំលែកភាពសប្បាយរីករាយ រឿងកំប្លែង បទចម្រៀង សៀវភៅជាដើមជាមួយគេ។

អត្ថបទដោយ៖ ប៉ោ គឹមហុក
ប្រភព៖ thoughtcatalog

 *ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។  

No comments