ព័ត៌មានថ្មីបំផុត

រូបភាព​បំភ័ន្ត​ភ្នែក​ ក្រលេក​មួយ​ភ្លែត​ច្បាស់​ជា​ច្រឡំ ​និង​ឆ្ងល់​ពី​វា!​

Loading...
ត្រៀមអារម្មណ៍ឲ្យហើយទៅ ព្រោះអ្នកនឹងភ្លាត់មាត់ថា WoW បន្ទាប់ពីបានមើលរូបភាពទាំងនេះ។ ខាងក្រោមនេះគឺជារូបភាពបំភ័ន្តភ្នែកមួយចំនួនដែលអាចឲ្យអ្នកកើតចំងល់ថា ហេតុអ្វីបានជាវាបែបនេះជាក់ជាមិនខាន។





១. សំឡឹងរូបភាពមួយនេះឲ្យយូរបន្តិច ហើយអ្នកនឹងមានអារម្មណ៍ថា មានប្រអប់មួយចំកណ្ដាលរូបភាពកំពុងផុសចេញមក បន្ទាប់មកសាកអូសវាចុះក្រោមបន្តិច អ្នកនឹងឃើញថាវាពិតជាកំពុងកំរើកពិតមែន អស្ចារ្យណាស់មែនទេ?

២. បន្ទាប់ពីមើលរូបមួយនេះ​ហើយអ្នកអាចប្រាប់យើងបានទេថា​អ្នកឃើញមានពណ៌ប៉ុន្មានក្នុងរូបភាពនេះ? អ្នកប្រហែលជាថា​មានបួនជាក់ជាមិនខាន​តែការពិតនោះក្នុងរូបភាពនេះគឺមានតែបីពណ៌តែប៉ុណ្ណោះ គឺ ផ្កាឈូក ស និង បៃតង។



៣. កុំបារម្មណ៍អ្នកមិនសន្លប់ដោយសាររូបភាពបែបនេះដូចក្នុងភាពយន្តនោះទេ វាគ្រាន់តែធ្វើឲ្យអ្នកមានអារម្មណ៍ថារូបភាពមួយនេះគឺកំពុងតែវិល​នៅពេលដែលអ្នកសម្លឹងវាមួយសន្ទុះ។



៤. ចំពោះរូបនេះគឺវាមានចលនាកាន់តែច្រើន ​ដែលជួនកាលអាចធ្វើឲ្យអ្នកមានអារម្មណ៍ថា​វិលមុខបន្តិច បន្ទាប់ពីសម្លឹងរូបនេះយូរបន្តិច។



៥. អ្នកប្រហែលជាធ្លាប់ឃើញរូបបែបនេះពីមុនមកហើយ ដូច្នេះប្រាប់បានទេថា អ្នកឃើញសត្វទាឬសត្វទន្សាយនៅក្នុងរូបនេះ?​ ប្រហែលជាមានអ្នកមើលឃើញរូបភាពអ្វីផ្សេងផងក៏មិនដឹង។



៦. រូបភាពមួយនេះប្រហែលជាធ្វើឲ្យអ្នកច្របូកច្របល់បន្ដិច ហើយបែងចែកមិនត្រូវថាអ្នកណានៅខាងលើឲ្យប្រាកដ។



៧. អ្នកប្រហែលជាមើលឃើញចំណុចពណ៌​ ខ្មៅកំពុងតែរត់ប្រដេញគ្នាទៅមកហើយមែនទេ? តាមពិតទៅគឺមិនមានចំណុចតូចៗទាំងនោះទេ។


អត្ថបទដោយ៖ រស្មី
ប្រភព Upvee

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។  

No comments