ព័ត៌មានថ្មីបំផុត

សកម្មភាពមួយចំនួនសំរាប់ធ្វើពេលអផ្សុក

Loading...
ក្រៅពីចំណាយពេលរវល់នឹងជីវិតរបស់ខ្លួនហើយម្នាក់ៗពេលខ្លះនៅមានអារម្មណ៍ថាខ្លួនកំពុងចំណាយពេលឥតបានការ និងអត់មានអ្វីធ្វើអង្គុយដកដង្ហើមចោល។  មិនមែនថាខ្លួនមិនមានអីធ្វើសោះដែលនាំអោយកើតមានការអផ្សុកនោះទេ ប៉ុន្តែគ្រាន់តែយើងភ្លេចថាខ្លួនឯងអាចធ្វើអ្វីបាន និងគួរធ្វើអ្វីដែលយើងមានអារម្មណ៍ធូរស្រាលពីការងារផ្សេងៗ ដូច្នេះគំនិតទាំងនេះអាចជួួយជាគំនិតក្នុងការស្វែងរកអ្វីដែលល្អសំរាប់អ្នក ៖





១ រៀនអ្វីដែលថ្មី

អ្នកគិតថាធ្វើការហត់ហើយមានពេលសេសសល់បន្តិចបន្តួចគួរធ្វើអ្វីផ្សេង តែអ្វីដែលសំខាន់គឺមិនដឹងថាខ្លួនគួរធ្វើអ្វី។ តាមពិតការរកអ្វីថ្មី ហើយរៀនពីវាជាវិធីដ៏ល្អមួយព្រោះជាជាងអ្នកគិតថាវានឹងធុញ វាដូចជាការកំសាន្តទៅវិញទេគ្រាន់ អ្នកតែងគិតថាការរៀននឹងផ្តល់នូវអារម្មណ៍ធុញ។


២ យកចិត្តទុកដាក់លើផ្ទះ និងកន្លែងជំុវិញខ្លួន

ពេលខ្លះខ្លួនមានអារម្មណ៍ថាស្មុគឃើញផ្ទះគេស្អាតសរសើរ ទាំងខ្លួនភ្លេចថាខ្លួនអាចធ្វើអ្វីបានខ្លះ បើមានពេលគួរសង្កេតមើលកន្លែងដែលខ្លួនរស់នៅ មានពេលទំនេរគួរយកពេលបង្កើតអ្វីប្លែកសំរាប់កន្លែងដែលខ្លួនរសនៅ។


៣ ជួយធុរៈប៉ាម៉ាក់

ទោះបីពេលយើងទំនេរវាមិនច្រើននឹងជួយពួកគាត់បានច្រើនក្តី ប៉ុន្តែយើងពេលខ្លះយកពេលដែលខ្លួនអាចឈ្លៀតបានមក
សួរនាំពួកគាត់ឬបង្ហាញការជួយបន្តិចបន្តួចអោយគាត់ឃើញពីសន្តានចិត្តនោះ វាជារឿងដែលល្អបំផុតហើយ។


៤ ចូលរួមជាមួយក្រុមផ្សេងៗ

អាចមានក្រុមច្រើនណាស់ដែលយើងអាចចូលរួមបានមិនថាក្នុងអីុនធើណេត ឬក្រៅទេ ព្រោះពួកគេអាចជាគន្លឹះទៅកាន់ការជោគជ័យរបស់អ្នកដោយមិនដឹងខ្លួនក៏ថាបាន ហើយនឹងនាំមកនូវអ្វីដែលល្អៗ ។


៥ បង្កើតគំនិតថ្នៃប្រឌិតផ្សេងៗ

មិនថាគូររូប សរសេរ ធ្វើរឿង ថតរូប ឬអ្វីក៏ដោយការបង្កើតគំនិតផ្សេងមិនរើសអើងថាអ្វីល្អឬអាក្រក់នោះទេ ព្រោះវាជួយអោយយើងបង្កើតការគិតផ្សេងៗ ត្បិតថាគំនិតពេលខ្លះមិនបានការទាំងអស់មែន ប៉ុន្តែវាអាចនឹងជាតំរូវការ នៅពេលណាមួយបាន។


អត្ថបទដោយ៖ ហ៊ុន កែវលីដែត


ប្រភព៖ Bornrealist


*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួនដោយគ្មានការអនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments