ព័ត៌មានថ្មីបំផុត

គន្លឹះ​​ប្រើ​​ប្រាស់​ Both, Either, Neither កុំ​​ឲ្យ​​ច្រលំ​​គ្នា​ ​

Loading...
ក្នុង​ភាសា​អង់គ្លេស ការ​ប្រើ​ប្រាស់​ពាក្យ​វេយ្យាករណ៍​មួយ​ៗ​ត្រូវ​បាន​កំណត់​រួច​ជា​ស្រេច។ ពាក្យ គុណកិរិយា ធ្នាក់ ឈ្នាប់ មួយ​ចំនួន​អាច​មាន​ការ​ប្រើ​ប្រាស់​ប្រហាក់​ប្រហែល និង​អាច​ច្រឡំគ្នា​ខ្លះ។ តើ​អ្នក​ធ្លាប់​មាន​ការ​លំបាក​ក្នុង​ការ​ប្រើ​ពាក្យ Both, Either, Neither, Nor an​d Or ពី​មុន​មក​ទេ? តើ​អ្នក​ដឹង​ថាពួក​វា​ត្រូវ​បាន​គេ​ប្រើ​ក្នុង​គោល​បំណង​ឬ​លក្ខខណ្ឌ​ខុសៗ​គ្នា​ទេ? ខាង​ក្រោម​នេះ​គឺ​ជា​ការ​ប្រើ​ប្រាស់​មួយ​ចំនួន​ដែល​អ្នក​គួរ​ដឹង។1. Both

Both គឺជា​ពាក្យប្រើ​សម្រាប់​និយាយ​ពី​ការ​រាប់​ចំនួន ពីរ របស់​ប្រធាន​បទ​ណាមួយ ឬ​ក្នុង​ចំណោម​អ្វី​មួយ។ Both មិន​មាន​ន័យ​បដិសេធ​ទេ គឺគេ​ប្រើវា​ក្នុង​ន័យ​ស្រប​រហូត។

· Both ត្រូវ​បាន​គេ​ប្រើ​ជា សព្វនាម ដើម្បី​សំដៅទៅ​លើ​របស់​ពីរ​ដែល​គេ​បាន​​ប្រាប់​រួច​ហើយ។​

Ex: - Do you want money or house? I want both.

· យើង​ក៏​ប្រើ Both + plural Noun ដែរ

Ex: - Mary ate both apples in the fridge.

· Both ក្នុង​ន័យ​មួយ​ទៀត​គឺ​ប្រើ​ដើម្បី​បង្ហាញ​ពី​សមាសធាតុ​ច្បាស់​លាស់​ពីរ​ណាមួយ។ ក្នុង​ន័យ​នេះ​ គេ​ប្រើ Both + Noun(Singular) + and + Noun (Singular).

Ex:

- Both cat and dog make good pets

- I want to buy both car and house.


· មួយ​ទៀត បើ​អ្នក​ចង់​ប្រើ Both ដើម្បី​បង្ហាញ​ពី​ចំនួន ​ពីរ ​ក្នុង​ចំណោម​​អ្វី​មួយ អ្នក​គួរ​ប្រើ Both of something (plural noun or pronoun).

Ex:

- Both of my roommates are going for a trip soon.

- A prize was given to both of the winners.2. Neither

Neither គឺជា​ពាក្យ​ប្រើ​សម្រាប់​បង្ហាញ​ពី​ការ​បដិសេធរបស់​ជម្រើស​ពីរ មិន​មែន​ទាំង​ពីរ។

· Neither … nor… គឺជា​ឈ្នាប់​ដែល​ត្រូវ​បាន​គេ​ប្រើ​ក្នុង​ន័យ​ផ្ទុយជា​មួយ Both … and… មាន​ន័យ​ថា មិន​មែន​ទាំង​ពីរ.

Ex:

- Neither John nor Mary like babysitting.

- I like neither red shirt nor blue shirt.

- My boyfriend neither smoke nor drink.· Neither of ត្រូវ​បាន​ប្រើ​ក្នុង​ន័យ​បង្ហាញ​ពី​ការ​បដិសេធ​ចំពោះរបស់​ទាំង​ពីរ។ គេ​ប្រើ Neither of នៅ​ពី​មុខ​ determiner (my, his, these, the etc.) បូក​ជា​មួយ​នាម​ពហុ​វចនៈ។ ក្រៅពី​នេះ Neither of ក៏​ប្រើ​ជា​មួយ សព្វនាម ដូចជា (​you, us, them, me, his…)

Ex:

- Neither of my friends like to go fishing.

- Neither of the parents know how to babysit.

- Neither of them is going to married.· Neither ម្យ៉ាង​ទៀត យើង​ក៏​អាច​ប្រើ​វាក្នុង​ទម្រង់​ជា​ចម្លើយ​ខ្លីៗ នៅ​ពេល​ដែល​មាន​អ្នកណា​ម្នាក់​និយាយពី​​អ្វី​អវិជ្ជមាន ហើយ​អ្នក​ក៏យល់​ស្រប​ជាមួយ។

Ex:

- I have never been to England. Neither have I.

- I do not want to go to that party. Neither do I.3. Either

Either មាន​ន័យ​ថា មួយ​ណា​ក៏​បាន​ក្នុង​ចំណោមពីរ។ វា​ត្រូវ​បាន​ប្រើ​ក្នុង​ន័យ​វិជ្ជមាន ហើយ​នៅ​ខាង​ក្រោយ​វា​ត្រូវ​ប្រើ​កិរិយា​សព្ទ​ឯកវចនៈ។

· Either… or… ​ប្រើជា​ឈ្នាប់​។ វា​ត្រូវ​​បាន​ប្រើ​ដើម្បីបង្ហាញពីជម្រើស​មួយ​ក្នុង​ចំណោម​របស់​ពីរ។ បើ​កិរិយា​នៅ​ក្រោយ either ជា​ឯកវចនៈ កិរិយានៅ​ក្រោយ​ or ក៏​ជា​កិរិយាឯកវចនៈ។

Ex:

- Either Mary or I has to finish our assignment by tonight.

- You can choose either staying or going out with your ex.

- Either you leave my house now or I will call the police.


· Either of ត្រូវ​បាន​ប្រើ​ក្នុង​ន័យ​បង្ហាញ​ពី​ភាព​វិជ្ជមាន​ក្នុង​ចំណោមរបស់​ទាំង​ពីរ។ គេ​ប្រើ either of នៅ​ពី​មុខ​ determiner (my, his, these, the etc.) បូក​ជា​មួយ​នាម​ពហុ​វចនៈ។ ក្រៅពី​នេះ either of ក៏​ប្រើ​ជា​មួយ សព្វនាម ដូចជា (​you, us, them, me, his…)

Ex:

- Either of my parents will have to agree with my holiday plan.

- I do not want either of the shirt.

- Either of us is going to invited that badmouth man to the party.


· Either ក៏​ដូចជា Neither ដែរ​ក៏​អាច​ប្រើ​ក្នុង​ទម្រង់​ជា​ចម្លើយ​ខ្លីៗ គឺនៅ​ពេល​ដែល​មាន​អ្នកណា​ម្នាក់​និយាយពី​​អ្វី​វិជ្ជមាន ហើយ​អ្នក​ក៏យល់​ស្រប​ជាមួយ។

Ex:

- I do not want to go to the party. I do not want either. (Neither do I)

- I am hungry. I am either.

- I have been to Thailand before. Oh, really, I have either.

អត្ថបទដោយ៖ ហ៊ាង សុគន្ធារី

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។  

No comments