សញ្ញាប្រាប់ថា អ្នកលួច Crush គេយ៉ាងច្បាស់ក្រឡែតហើយ!
Loading...
1. តែងរីករាយ និង ចង់ញញឹមជានិច្ចពេលបានជួបគេ
នេះគឺជាសញ្ញាមួយដែលប្រាប់អ្នកថា មនុស្សម្នាក់នោះគឺជាមនុស្សពិសេស។ អ្នកតែងមានអារម្មណ៍ពិសេសប្លែកពេលដែលបានជួប ឬ ឃើញគេម្នាក់នោះ។ ជាពិសេស បើអ្នកលួចមើលគេ ហើយមានអារម្មណ៍ថាខ្លួនឯងកំពុងញញឹមម្នាក់ឯងនោះ នោះហើយអាចបញ្ជាក់ថាគេធ្វើឲ្យអ្នកមានក្តីសុខ។
2. បេះដូងអ្នកលោតញាប់ខុសពីធម្មតាពេលនៅក្បែរគេ
បើអ្នកមានអារម្មណ៍ភ័យប្លែកៗ ហើយបេះដូចលោតញាប់ មិនដឹងនិយាយអ្វី ពេលដែលអ្នកនៅជិតគេ អ្នកពិតជាលួចស្រឡាញ់គេហើយ។ អ្នកអាចមានអារម្មណ៍ថា គេហាក់ដូចជាអ្វីមួយ ដែលពេលចូលមកក្នុងជីវិតអ្នកហើយ ធ្វើឲ្យអ្នកមានអារម្មណ៍ពិសេសប្លែក។ បើបេះដូងអ្នកលោតញាប់ពេលនៅជាមួយគេ អ្នកប្រហែលស្រឡាញ់គេហើយ។
3. អារម្មណ៍មិននឹងនរ
ពេលអ្នកលួចស្រឡាញ់អ្នកណាម្នាក់ អារម្មណ៍អ្នកចាប់ផ្តើមមានការប្រែប្រួល។ អ្នកមានអារម្មណ៍ឌុកឌាក់ពេលបានជួបគេ មានអារម្មណ៍ច្រណែនពេលឃើញគេនៅជាមួយអ្នកផ្សេង មានអារម្មណ៍ខឹងពេលដែលគេមិនយល់ពីចិត្តរបស់ខ្លួន មានអារម្មណ៍សប្បាយនៅពេលដែលគេសប្បាយ និងមិនសប្បាយចិត្តនៅពេលឃើញគេមានទុក្ខ។
4. អ្នកមានអារម្មណ៍ល្អពេលបាននៅជាមួយគេ
នេះអាចថា អ្នកមានអារម្មណ៍វិជ្ជមានច្រើនចំពោះមនុស្សម្នាក់នោះ។ អ្នកគិតថា គេមានអ្វីមួយដែលប្លែកពីអ្នកដទៃ ហើយដែលអាចធ្វើឲ្យអ្នកមានអារម្មណ៍ល្អ មានជីវិតស្រស់បំព្រង។ ពេលបាននៅជាមួយគេ អ្នកមានអារម្មណ៍ថាពិភពលោកស្ថិតនៅក្នុងកណ្តាប់ដៃរបស់អ្នក។
ដោយ៖ ហ៊ាង សុគន្ធារី
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Pageរបស់ខ្លួនដោយគ្មានការអនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។
No comments