ព័ត៌មានថ្មីបំផុត

ឬកពារ​ពេល​​លួច​​ Crush​ នរណា​​ម្នាក់​​របស់​​តារា​និករ​​នីមួយៗ​​

Loading...
ពេលដែលចាប់ចិត្ដលើនរណាម្នាក់ អ្នកក៏អាចដឹងបានតាមរយៈកាយវិការនិងឥរិយាបថរបស់ពួកគេបាន។ សំរាប់តារានិករទាំងអស់នៅពេលដែលបានលួចស្រលាញ់នរណាម្នាក់ តើពួកគេរៀបឬកពាររបស់ខ្លួនយ៉ាងដូចម្ដេចខ្លះ ខាងក្រោមនេះអាចបញ្ជាក់បាន។



១. Cancer Aquarius Pisces Taurus Capricorn
ចំពោះតារានិករទាំងប្រាំនេះ នៅពេលដែលខ្លួនបានចាប់ចិត្ដនរណាម្នាក់ ហើយគឺមានសភាពអៀនខ្មាស់ច្រើន មិនហ៊ានសូម្បីតែមើលមុខគេពេលខ្លះ។ លួចស្រលាញ់គេ តែព្យាយាមគេចចេញពីគេ បើគេមិននិយាយរកទេ គឺតារានិករទាំងនេះប្រាកដជាមិននិយាយរកទេ។ ធ្វើចរិកបែបនេះតើអ្នកណាអាចដឹងថាខ្លួនអ្នកកំពុងលួចស្រលាញ់គេទៅ។


២. Sagittarius Virgo Aquarius Scorpio
សំរាប់តារានិករទាំង៤នេះ ដូចជាចម្លែកបន្ដិច គឺពេលលួចស្រលាញ់អ្នកណាហើយធ្វើខ្លួនដូចជាមិនចូលចិត្ដគេ មិននិយាយរកគេ តែក្នុងចិត្ដវិញមិនបាច់និយាយទេ គឺដេកស្រមើស្រមៃតែពេញនឹង។ នៅមុខគេធ្វើដូចជាសត្រូវនឹងគ្នាអីចឹងតែធាតុពិតលួចមើលគេគ្រប់ពេល។


៣. Gemini Leo Aries Libra
តារានិករទាំងនេះ ហាក់ដូចជាមានភាពក្លាហានជាងតារានិករមួយចំនួន តារានិករទាំងបីនៅពេលលួចស្រលាញ់អ្នកណាម្នាក់ហើយ ប្រាកដជាព្យាយាមធ្វើគ្រប់យ៉ាងឲ្យគេបានដឹងថាខ្លួនកំពុងលួចស្រលាញ់គេ។ ពួកគេមិនខ្វល់ថាប្រើប្រាស់អ្វីនោះទេ សំខាន់ឲ្យតែCrush របស់គេបានដឹងថាគេលួចស្រលាញ់។

ប្រែសម្រួលដោយ ធានី
ប្រភព Zodi.c

 *ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments