ព័ត៌មានថ្មីបំផុត

បើ​ដឹង​ថា​ខ្លួនឯង​កេីត​ជំងឺ​​ Depression តើ​អ្នក​គួរ​ធ្វើ​យ៉ាង​ណា?​

Loading...
Depression គឺជាអ្វីម្យ៉ាងដែលកេីតឡេីងដោយ​អារម្មណ៍តប់ប្រមល់​ ភាពធុញទ្រាន់​ ការគិតច្រេីន​ និងភាពតានតឹងផ្សេងៗ​ដែលអាចនិយាយបានថា វាជាជំងឺមួយដែលពិបាកព្យាបាល ឬមិនអាចព្យាបាលឲ្យដាច់បានតែម្ដង។​ ថ្ងៃនេះបណ្ណាល័យខ្មែរនឹងបង្ហាញវិធីមួយចំនួន ដេីម្បីដោះស្រាយបញ្ហាជំងឺ​ Depress របស់អ្នកទោះបីជាវិធីនេះមិនអាចព្យាបាលបានមួយរយភាគរយ តែវាក៏អាចជួយឲ្យអ្នកធូរស្រាលអារម្មណ៍បានមួយកំរិតផងដែរ។



១.​ រក្សាទំនួលខុសត្រូវរបស់អ្នក

នៅពេលដែល​ Depression កេីតឡេីង អ្នកនឹងចាប់ផ្ដេីមមានអារម្មណ៍ថាហត់នឿយ​ ចុះចាញ់នឹងចង់បោះបង់អ្វីគ្រប់យ៉ាងដែលកំពុងធ្វេីចោល​ តែទោះជាយ៉ាងណាអ្នកត្រូវដឹងថាការធ្វេីបែបនេះគឺអាចធ្វេីឲ្យអ្នកដុនដាបកាន់តែខ្លាំងទៅវិញទេ ដូច្នេះទោះជាយ៉ាងណាអ្នកត្រូវតែរក្សាទំនួលខុសត្រូវរបស់អ្នកឲកាន់តែរឹងមាំទេីបជាការប្រសេីរ។


២.​ ប្រឡងប្រជែងខ្លួនឯងជាមួយគំនិតអវិជ្ជមាន


អំឡុងពេល​ Depress​ អារម្មណ៍អវិជ្ជមានជាច្រេីននឹងចាប់ផ្ដេីមកេីតឡេីងដូចជា៖

  • ការស្អប់ខ្លួនឯង
  • គិតថាលេីលោកនេះគ្មានអ្នកណាដូចអ្នក​ 
  • អ្នកជាមនុស្សអន់បំផុតលេីលោកនេះ


អ្នកត្រូវគិតឡេីងវិញថាការធ្វេីបែបនេះមិនមានអ្វីជាផលល្អសម្រាប់អ្នកនោះឡេីយ​ ហេីយនៅលេីលោកនេះគ្មាននរណាម្នាក់ដែលល្អឥតខ្ចោះនោះដែរ​ អ្នកត្រូវតែយកឈ្នះគំនិតអវិជ្ជមាននេះឲ្យបាន។


៣.​ ព្យាយាមរំសាយអារម្មណ៍ឲ្យបានច្រេីន



ភាពច្រំដែលអាចជាមូលហេតុដែលនាំឲ្យមានការធុញទ្រាន់ ដូច្នេះអ្នកគួរតែព្យាយាមស្វែងរកអ្វីដែលថ្មីសម្រាប់ខ្លួនឯង​ ដូចជាការកម្សាន្តផ្សេងៗ​ មេីលកុន​ ទស្សនាសារមន្ទីរ​ ទស្សនាការប្រគុំតន្ត្រី​ ដេីរលេងជាមួយមិត្តភ័ក្ត​ ឬអ្វីផ្សេងៗទៀតដែលអាចឲ្យអ្នកមានអារម្មណ៍រីករាយបាន។


៤.​ គេងឲ្យបានគ្រប់គ្រាន់


ការគិតច្រេីន គឺជាមូលហេតុគឺជាមូលហេតុចំបងដែលនាំឲ្យអ្នកគេងមិនលក់ ហេីយវាក៏ជារោគសញ្ញានៃជំងឺ​ Depress ផងដែរ។​ អ្នកគួរតែសាកល្បងផ្លាស់ប្ដូរទម្លាប់គេងរបស់អ្នកដោយ​ ចូលគេងនិងក្រោកឡេីងឲ្យបានទៀងទាត់​ កុំឲ្យមានសំឡេងរំខានក្នុងបន្ទប់គេងរបស់អ្នក​ ចៀសវាងការប្រេីប្រាស់ទូរស័ព្ទ​ កុំព្យូទ័រ​ ឬមេីលទូរទស្សន៍​យ៉ាងហោចណាស់15នាទីទៅ១ម៉ោងមុនពេលគេង​ អ្នកក៏អាចស្វែងរកអត្ថបទជំនួយដល់ការគេងជាច្រេីនទៀត នៅក្នុងគេហទំព័របណ្ណាល័យខ្មែរផងដែរ។


៥.​ ពិភាក្សាជាមួយគ្រូពេទ្យជំនាញ

ការប្រឹក្សាជាមួយគ្រូពេទ្យជំនាញ គឺជារឿងមួយទៀតដែលអ្នកគួរធ្វេី ដេីម្បីគ្រប់គ្រងបញ្ហា​ Depression របស់អ្នកឲ្យបានប្រសេីរឡេីង។

អត្ថបទដោយ៖​ ជុំ​ រស្មី
ប្រភព៖​ Webmd


*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page របស់ខ្លួន ដោយ គ្មានការ អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។


*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។


No comments