ព័ត៌មានថ្មីបំផុត

វេប​​សាយ​​ល្បីៗ​​ អាច​​ឲ្យ​​អ្នក​​ Download​ រឿង​​ប្រលោម​​លោក​​ល្បីៗ​ free​​ free!​ ​

Loading...
សៀវភៅគឺជា​ប្រភព​នៃ​ចំណេះ​ដឹង។ សៀវភៅ​មាន​ច្រើន​ប្រភេទ តែ​គ្រប់​ប្រភេទ​ទាំង​អស់​សុទ្ធ​តែ​ផ្តល់​ចំណេះ​ដឹង​ដល់​អ្នក​អាន​ទាំង​ឡាយ។ ​សព្វថ្ងៃ ដោយសារ​បច្ចេក​វិទ្យា​កំពុង​តែ​វិវត្តន៍ អ្នក​ខ្លះ​ពេញ​ចិត្ត​ក្នុង​ការ​ទាញ​យក​សៀវភៅ​ពី​អ៊ីនធើណេតមក​អាន ជា​ជាង​អាន​សៀវភៅតែ​ម្តង ព្រោះ​វា​ស្រួល មិន​សូវអស់​ថវិការ អាច​បើក​អាន​ពេល​ណា​ក៏​បាន និង មិន​ពិបាក​យួរ​ធ្ងន់​ទៅ​មក​ផង។ តើ​អ្នក​ចូល​ចិត្តអាន​សៀវភៅប្រភេទណា? តើ​អ្នក​ចង់​អាន​សៀវភៅ​ពិត​ៗ​តែ​ម្តង ឬ ចង់​អាន​តាម​ទូរស័ព្ទ​ អាយភេត ជាង? ខាង​ក្រោម​នេះគឺជាគេហទំព័រ​មួយ​ចំនួន​ដែល​អាច​ជួយ​អ្នក​ឲ្យ​ទាញ​យក​សៀវភៅ​ប្រលោម​លោកមក​ទុក​អាន​បាន៖





1. Ibookpile
​គេ​ហទំព័រ​នេះ មិន​ប្រាកដ​ថា​មាន​រឿង​ទាំង​អស់ គ្រប់​សៀវភៅ​ទេ តែ​វា​មាន​ភាគ​ច្រើន។ អ្នក​អាច​ចូល​ទៅ​ក្នុង​ Ibookpile រួច​រក​កន្លែង ស្វែង​រក ហើយ​វាយ​យក​ចំណងជើង ឬ ឈ្មោះរបស់​អ្នក​និពន្ធ​សៀវភៅ​នោះក៏​បាន។ បើ​សិនជា​វេបសាយ​នេះ​មាន វា​នឹង​ចេញ​ឲ្យ​នៅ​ខាង​មុខ​គេ​តែ​ម្តង។ បន្ទាប់មក​អ្នកគួរ​ស្វែង​រក​ Link ទៅ​ដោន​ឡូត​សៀវភៅបានហើយ​។

2. Ebookkake
នេះ​ក៏ជា​វេបសាយ​សម្រាប់​ដោត​ឡូត​សៀវភៅ​ Novels ផ្សេង​ទៀត​បាន​រហ័ស​ដែរ។ ដើម្បី​ស្វែង​រក​សៀវភៅអ្នក​ចង់​បាន អ្នក​គួរ​ចូល​ Google ហើយ ស្វែង​រក​សៀវភៅ ដោយ​វាយ​ឈ្មោះ​របស់​សៀវភៅ ហើយ​បន្ថែមពាក្យ ebookkake នៅ​ខាង​ក្រោយ​នោះទៅ យើង​នឹង​អាច​រក​ឃើញ​បាន​លឿន​ជាង។ ទម្រង់ format របស់​សៀវភៅ​នៅ​វេបសាយ​នេះ​ភាគ​ច្រើនជា Epub។

3. (ឈ្មោះ​សៀវភៅ Epub VK)
VK នេះ​មិន​មែនជា​ប្រភេទ​វេប​សាយ​សម្រាប់​ឲ្យ​អ្នក​ដោតឡូត​សៀវភៅទេ តែ​វា​គឺជាសហគមន៍អ្នក​លេង​អ៊ីនធើណេត ដែល​អ្នក​អាច​ស្វែង​រក​សៀវភៅ​តាម​រយៈនេះ​បាន។ នៅ​ក្នុង​នេះ សៀវ​ភៅជា​ច្រើន​ត្រូវ​បាន​គេ Upload ចូល ទុក​ឲ្យ​យើង​ដោនឡូត។ Format ភាគ​ច្រើន​របស់​សៀវភៅគឺ epub និង mobi។ ដើម្បី​ស្វែង​រក​សៀវភៅ​ដែល​អ្នក​ចង់​ទាញ​យក អ្នក​គួរ​ចូល​ Google វាយ​ឈ្មោះ​សៀវភៅ​អ្នក​ចង់​បាន ដោយ​បន្ថែម​ពាក្យពីក្រោយ​ថា epub ឬ epub vk ដើម្បី​ឲ្យ​លទ្ធផល​ចេញ​បាន​លឿន។

4. b-ok.org
នេះ​គឺជា​វេបសាយ​សម្រាប់​ដោនឡូត​សៀវភៅ​បាន​ច្រើន​ប្រភេទ។ ដើម្បី​ដោនឡូត​សៀវភៅ អ្នក​គួរ​ចូល​ទៅ​ក្នុង​វេបសាយនេះជា​មុន បន្ទាប់មក​ចាំ​ស្វែង​រក​សៀវភៅ​អ្នក​ចង់​បាន​នៅ​ក្នុងប្រអប់​ search។ បើ​សិនជា​សៀវភៅនោះមាន​ក្នុង​គេហទំព័រ វា​នឹង​ចេញ​មក​ឲ្យ​នៅ​ខាង​លើគេតែម្តង។ Format សម្រាប់​វេប​សាយ​នេះ​មាន​ច្រើន​ប្រភេទ អាច​ឲ្យ​អ្នក​ជ្រើស​រើស​បាន តែ​ format ដែល​ពេញ​និយម​មាន epub, pdf និង mobi។

Bonus: របៀប​មួយ​ទៀត​ដែល​អ្នក​អាច​ស្វែង​រក និង ទាញ​យក​សៀវភៅ​ដែល​អ្នក​ចង់​អាន​បាន​គឺ​ចូល​ទៅ​ក្នុង ​Google វាយ​ឈ្មោះ​សៀវភៅ​អ្នក​ចង់​រក ដោយ​បន្ថែម​ពាក្យ​ពី​ក្រោយ​ដោយ format សៀវភៅ​ដែល​អ្នក​ចង់​បាន​ (Pdf ឬ Epub) នោះ​វានឹង​មាន​ភាព​ងាយ​ស្រួល​ម្យ៉ាង​ដែរ​ដល់​អ្នក​ក្នុង​ការ​ស្វែង​រក។

ដោយ៖ ហ៊ាង សុគន្ធារី

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។  


No comments