មើលរឿង Drama ច្រើន អត់ប្រយោជន៍ឬ? ខុសហើយ! ដឹងថាវាមានប្រយោជន៍អីខ្លះអត់?
Loading...
តាមធម្មតា នៅពេលអផ្សុក ឬ ពេលទំនេរ មនុស្សម្នាក់ៗតែងមានការកម្សាន្តផ្សេងៗពីគ្នា។ អ្នកខ្លះទៅលេងកីឡា អ្នកខ្លះក៏ទៅដើរលេង អ្នកខ្លះអានសៀវភៅ ហើយអ្នកខ្លះទៀតក៏ចូលចិត្តមើលរឿងតែម្នាក់ឯង។ អ្នកខ្លះថា ចំណាយពេលមើល Drama គឺជាការចំណាយពេលឥតប្រយោជន៍ តែតាមពិតវាមិនមែនជាការពិតទាំងអស់ទេ។ តើវាពិតជាឥតប្រយោជន៍មែនទេ? តើក្រោយពេលបានមើលរឿងនោះហើយ តើអ្នកមានអារម្មណ៍បែបណា ចេះបានអ្វីខ្លះ? ខាងក្រោមគឺជាសារប្រយោជន៍មួយចំនួនដែលបានពីការមើលរឿង Drama។
1. បានរៀនពីបទពិសោធជីវិត
ជីវិតរបស់មនុស្សម្នាក់ៗតែងមានជួបពេលសើច ពេលយំ ជារឿងធម្មតា ហើយក្នុង Drama ក៏ប្រហាក់ប្រហែលគ្នាដែរ ព្រោះថា Drama នេះគឺជាប្រភពនៃរឿងពិត គ្រាន់តែមានលាយឡំការប្រឌិតខ្លះៗតែប៉ុណ្ណោះ។ អ្នកអាចរៀនពីការសម្រេចចិត្ត ការគិត និងទម្លាប់ល្អៗមួយចំនួនរបស់មនុស្សនៅក្នុង drama នោះ ដែលបទពិសោធន៍ទាំងនោះ ល្អៗច្រើនណាស់។
2. ធ្វើឲ្យជីវិតរបស់អ្នកមានតុល្យភាព ព្រមទាំងសុខភាពល្អ
ចំពោះមនុស្សមានភាពឯកា ឬ នៅម្នាក់ឯងច្រើន ការមើល Drama អាចល្អសម្រាប់សុខភាពកាយនិងចិត្តរបស់អ្នកបានមួយកម្រិត។ នៅក្នុងជីវិត អ្នកត្រូវការមានបទពិសោធការសើច ការយំ ឬ អារម្មណ៍ជាច្រើនទៀត។ ទោះបីជា Drama អាចជារឿងប្រឌិតខ្លាំងពេក តែវាអាចធ្វើឲ្យអ្នកខឹង សើច យំ ភ័យ និង អារម្មណ៍ផ្សេងៗដែលអ្នកមិនងាយមានពេលធម្មតា។ វាធ្វើឲ្យជីវិតរបស់អ្នកមានតុល្យភាព ហាក់បីដូចជាបានជួបបទពិសោធន៍ផ្ទាល់ៗទាំងនោះដែរ។
3. ធ្វើឲ្យអ្នកបានដឹង និង ស្គាល់ពីមនុស្សនិងវប្បធម៌របស់ប្រទេស
ពិតណាស់ថា ក្នុងរឿង មិនថា Drama ឬ រឿងណាក៏ដោយ គឺវាបានឆ្លុះបង្ហាញពីមនុស្ស ការរស់នៅ វប្បធម៌ និងសង្គមរបស់ប្រទេសនោះ។ មិនតែប៉ុណ្ណោះ វាថែមទាំងមានបង្ហាញប្រវត្តិសាស្ត្ររបស់ប្រទេសនោះផង។ បានមើលរឿងទាំងនោះ អ្នកនឹងអាចទទួលបានចំណេះដឹងផ្សេងៗជាច្រើន។
4. ធ្វើឲ្យយើងបាត់ភាពអផ្សុក ស្រ្តេស
នៅពេលយើងអផ្សុក ឬ ស្ត្រេសម្តងៗ តើអ្នកធ្វើអ្វី? ជួនកាលអ្នកមិនដឹងថាធ្វើអ្វីទេ ហើយក៏សម្រេចចិត្តមើលរឿង។ រឿងបានធ្វើឲ្យអ្នកចូលទៅដល់ពិភពលោកមួយទៀត ហើយ ស្ត្រេសនិងភាពតានតឹងរបស់អ្នកនឹងអាចរសាយនៅពេលអ្នកបានមើលរឿង ១ ឬ ២ ម៉ោងរួច។
5. ធ្វើឲ្យយើងបានស្គាល់ និងដឹងទីតាំងភូមិសាស្ត្ររបស់ប្រទេសមួយ
ពិតណាស់ នៅពេលយើងមិនមានថវិកាគ្រប់គ្រាន់ក្នុងការដើរលេងក្រៅប្រទេស យើងអាចមើលរឿង Drama របស់ប្រទេសផ្សេងៗគ្នា រួចអាចស្វែងយល់ពីទឹកដី និង ភូមិសាស្ត្ររបស់ប្រទេសនោះផង។ តាមធម្មតា នៅពេលថតរឿង គេតែងស្វែងរកទីតាំងស្អាតៗ ទីតាំងនៃជីវភាពនានារបស់ប្រជាជនប្រទេសគេ។
ដោយ៖ ហ៊ាង សុគន្ធារី
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Pageរបស់ខ្លួនដោយគ្មានការអនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments