ព័ត៌មានថ្មីបំផុត

និស្សិត​​ខ្មែរ​​​សម្រេច​​​​​បំណង​​​​បង្កើត​ Drone បាន​ជោគ​ជ័យ​តាម​​​ក្ដី​​​ប្រាថ្នា​​​

Loading...
ដោយ​មាន​ក្ដី​ស្រមៃ​ចង់​បង្កើត​កាមេរ៉ា​ថត​លើ​អាកាស​(Drone)​ យុវជន​ខ្មែរ​មួយ​រូប​ដែល​សិក្សា​ផ្នែក​ បច្នេក​វិទ្យា​នៃ​សកល​វិទ្យាល័យ​ Porto​ ប្រទេស​ព័រទុយហ្គាល់​ កំពុង​តែ​មមារ​ញឹក​ក្នុង​ការ​បញ្ចប់​ការ​ផលិត​ Drone​ របស់​ខ្លួន​ក្នុង​ពេល​ឆាប់ៗ​នេះ​។ មាន​សម្បុរ​ស្រអែមមាឌ​ស្ដើង​បន្ដិច​ ជា​កូន​អ្នក​ខេត្ដ​ព្រៃវែង​ លោក​ជុំ វីរះ​មាន​អាយុ​២៧​ឆ្នាំ​។ លោក​បាន​ផ្ដល់​បទ​សម្ភាសន៍​ថា​ គោល​បំណង​ចម្បង​របស់​លោក​ក្នុង​ការ​ផលិត ​Drone ​នេះ​ឡើង​គឺ​ចង់​ បង្ហាញ​ទៅ​ដល់​ប្រទេស​ដែល​មាន​បច្ចេក​វិទ្យា​ទំនើបៗ​ថា​ប្រទេស​គេមានសមត្ថភាព​អាច​បង្កើត​អ្វី​បាន ​កូន​ខ្មែរ​ក៏​មានសម្ថតភាពបង្កើត​សំភារៈ​ទាំង​នោះ​បាន​ដែរ​។​



លោកវីរះបានបញ្ជាក់ថា ពីដំបូងឡើយលោកមានចំណេះដឹងខាងផលិតDrone នេះខ្លះៗហើយ​ ដោយបានសិក្សាពីការផលិតវា តាមរយៈអ៊ីនធឺណេត ជាពិសេសគឺពីគេហទំព័រ wikipedia។ លោកបានបញ្ជាក់ថា "ដោយសារនៅខ្មែរខ្វះធនធានក្នុងការផលិតនិងស្រាវជ្រាវ​ ចឹងហើយបានជាខ្ញុំខំប្រឹងរៀន ដើម្បីបានអាហារូបករណ៍មករៀននៅប្រទេសគេ។ នៅខ្មែរមិនមានទីកន្លែង ឬសំភារៈគ្រប់គ្រាន់សំរាប់ផលិតទេ តែនៅគេវិញ គេមានទាំងម៉ាស៊ីនសំរាប់ផលិតចេញជារូបរាង ដើម្បីឲ្យកូនសិស្សធ្វើតេស្ដផលិត Robot យន្ដហោះជាដើម ដោយមិនគិតកំរៃជាពិសេសសិស្សអាហារូបករណ៍"។
លោក​បាន​បន្ដ​ថា ចំពោះមុខវិទ្យារៀននៅទីនោះ គឺសឹងតែ៧០%មិនទាក់ទងនឹងផលិត ហើយមានតែ៣០%ប៉ុណ្ណោះ ដែលទាក់ទងដូចជាការរចនាគ្រឿងយន្ដជាដើម។

 ​លោកបន្ដថា ក្នុង​ការ​ផលិត​Drone​នេះ​ លោក​មាន​លទ្ធភាព​ក្នុង​ការ​បង្កើត​គ្រឿង​Software​ តែ​ប៉ុណ្ណោះ​ ក្នុង​នោះ​រួម​មាន​ ការ​រចនា​រូបរាង​និង​តួ​ខ្លួន​ ស្លាប​ ជើង​ទម្រ កង្ហារ​ ប្រដាប់​ការពារ​កង្ហារ​ ឆ្នាំង​សាក​កាមេរ៉ា​ និង​ថ្ម​។​​ចំ​ពោះ​កម្ម​វិធី​ដែល​លោក​ប្រើ​សំរាប់​រចនា​Drone​នេះ​មាន​ដូច​ជា ​Cinema4D​, Maya​, Photoshop​​និង​ Adobe Illustration​។​ លោក​ថា​ ដើម្បី​បាន​ចេញ​ជា​រូប​រាង​របស់​Drone​នេះ​បាន​គឺ​ត្រូវ​ការ​ Hardware​ material​ ។​ ចំពោះ​ Hardware​​ material​ នេះ​លោក​បាន​ផ្ញើ​ Software​ material​ ដែល​លោក​បាន​រចនា​មក​រួច​ ផ្ញើ​ទៅ​កាន់​ក្រុម​ហ៊ុន​ដែល​គេ​មាន​ជំនាញ​ខាង​នេះ​ផលិត​ឲ្យ​។



បើ​តាម​ការ​ឲ្យដឹងពីលោកវីរះ ថា ​លក្ខណះ​​ពិសេស​​របស់​​Drone​​ ដែលលោកផលិតនេះ​គឺ​ មាន​រូប​ភាព​ជាវីដេអូច្បាស់​កំរឹ​ត Full HD​1080P​ ហើយរូបភាពសន្លឹកវិញមានទំហំ 4K ស្មើរនឹង ៤០៨០ P គុណនឹង២០៨០ P ​ និង​អាច​ហោះ​ហើរ​ទៅ​កាន់​កន្លែង​ណា​ដែល​អ្នក​បាន​ចង្អុល​បង្ហាញ​ឬ​ក៏​កន្លែង​ណា​ដែល​អ្នក​បាន​កំណត់​ទុក​( GPS, GLONASS) ។​ រីឯ​ថ្ម​វិញ​គឺ​ ១៧.៤ V​ អាច​ហោះ​ហើរ​ដោយ​គ្មាន​ការ​ឈប់​បានប្រមាណ​ជិត​៣០​​នាទី​។​ Droneនេះមានសមត្ថភាពពិសេស អាចចៀសនូវឧបសគ្គដែលរារាំង​នៅចំពោះមុខបាន ​និងអាចហោះតាមប្រព័ន្ធ GPSដែលអ្នកបានបំពាក់នៅជាប់ខ្លួនរបស់អ្នក។ Drone នេះអាចចុះចតនិងហោះឡើងដោយខ្លួនឯង ដោយមិនបាច់បញ្ជាបាន។ ​មួយវិញទៀតDrone របស់លោកវីរះ គឺមានភាពងាយស្រួលក្នុងការដាក់តាមខ្លួន ដោយមិនបារម្ភពីការខូចខាតទ្រង់ទ្រាយរបស់វា។


គួរបញ្ចាក់ផងដែរថា ដើម្បីឲ្យDroneមួយគ្រឿងនេះ លេចជារូបរាងបានគឺលោកវីរះបានចំណាយ​ពេល​ជិត​មួយ​ឆ្នាំ ​ ក្នុង​ការ​ផលិត​បូករួម​ជាមួយ​នឹង​ការ​ហោះហើរ​សាក​ល្បងជា​ច្រើន​លើក​ច្រើន​សារ​។ក្នងការផលិតនេះដែរលោកជួបនូវបញ្ហាលំបាកជាច្រើនដោយលោកត្រូវបែកចែកពេលវេលាក្នុងចំណាយពេលក្នុងការផលិតនិងការសិក្សា។ រហូតមក​ដល់​ពេលបច្ចុប្បន្ននេះ​លោក​នៅ​តែ​បន្ដ​ក្នុង​ការ​​ផលិតនិងព្យាយាម​ស្វែងអ្វី​ដែល​ថ្មីប្លែកក្នុង​ការផលិត​Drone​នេះ៕



ទស្សនារូបភាពដែលថតបានមកពីDroneរបស់លោកវីរះ៖















រូបភាពដោយ លោក ជុំ វីរះ
​រៀបរៀងដោយ ណយ ធានី

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។ 

No comments