ព័ត៌មានថ្មីបំផុត

ភ្លក់​ការ៉េម​លំដាប់​ពិភព​លោក​ Haagen-Dazs ដោយ​ឥត​គិត​ថ្លៃ​នៅ​ Exchange​ Square​

Loading...
ការ៉េមលេខ១លំដាប់ថ្នាក់ពិភពលោក Haagen-Dazs នឹងបើកឲ្យប្រជាជនកម្ពុជាបានភ្លក់ដោយសេរី ក្នុងរយៈពេលបួនថ្ងៃចាប់ពីថ្ងៃទី​២៤ រហូតដល់ ថ្ងៃទី២៧ខែសីហាខាងមុខនេះនៅឯទីតាំងផ្សារទំនើប Lucky Premium នៃអគារ Exchange Square (Hong Kong Land Building) ចាប់ពីវេលាម៉ោង ១០ ព្រឹកតទៅ ។




គោលបំណងនៃការធ្វើពិធីភ្លក់រសជាតិការ៉េមនេះ គឺធ្វើឡើងដើម្បីគោរពអញ្ជើញអតិថិជនទាំងអស់មកទទួលយករសជាតិការ៉េមដ៏អស្ចារ្យដែលជាការ៉េមលំដាប់ថ្នាក់ពិភពលោកពិតៗមកពីប្រទេសបារំាង។ មិនតែប៉ុណ្ណោះលោកអ្នកនឹងអាចមានឱកាសទទួលបានរង្វាន់ជាច្រើនពីកម្មវិធីផងដែរ។

ការ៉េមលំដាប់ថ្នាក់ពិភពលោក Haagen-Dazs មានប្រភពចេញពីប្រទេសបារំាងតាំងពីឆ្នាំ១៩៦១ ដែលសព្វថ្ងៃនេះ Haagen-Dazs មានសាខានៅតាមបណ្តាប្រទេសប្រមាណជាង ៦០ ប្រទេសជុំវិញពិភពលោក។





គួរបញ្ជាក់ផងដែលថាការ៉េមលំដាប់ថ្នាក់ពិភពលោក Haagen-Dazs ត្រូវបាននាំចូលដោយក្រុមហ៊ុន អេច ជី ប៊ី ហ្វ៊ូត អ៊ីនដាសស្រី្ទ ដែលជាផ្នែកមួយនៃក្រុមហ៊ុន អេច ជី ប៊ី គ្រុប ដែលជាក្រុមហ៊ុននាំចូលរថយន្តនិងភោជនីយដ្ឋានម៉ាក់ល្បីៗជាច្រើនមកក្នុងប្រទេសកម្ពុជា។

សម្រាប់ព័ត៌មានលំអិតសូមទាក់ទងមកលេខ 023 92 88 88 ឬ www.hgbgroup.com

------------------------
*សម្គាល់៖ ខ្លឹមសារអត្ថបទខាងលើគឺមិនមែនជារបស់ យើងឡើយ ហើយការបកប្រែនិងចែករំលែកនេះក្នុងគោលបំណងចែករំលែកព័ត៌មានតែប៉ុណ្ណោះ។
*Disclaimer: We don’t own the content. Our purpose is purely to help spread the information.


No comments