ព័ត៌មានថ្មីបំផុត

សញ្ញា​​​បញ្ជាក់​​ថា​​ អ្នក​​​កំពុង​​ស្រលាញ់​​គ្នា​​ជាមួយ​​​បុរស​ពិត​​ មិន​​មែន​​ Playboy​ ទេ​​

Loading...
ការ​សាង​សេចក្តីស្រឡាញ់​ជាមួយ​មនុស្ស​ភេទ​ខុសគ្នា អាចជា​រឿង​ងាយស្រួល​ណាស់​បើសិន​ជា​មនុស្ស​ទាំង​សងខាង​មាន​ការចាប់អារម្មណ៍​ដូចគ្នា ប៉ុន្តែ​បើសិនជា​យើង​ជា​ស្រី​វិញ​វា​អាច​ពិបាក​បន្តិច ព្រោះ​តែ​មនុស្ស​ប្រុស​ភាគច្រើន​តែងតែ​មិន​អាច​ទុកចិត្តបាន​នៅឡើយ​។ នេះ​ដោយសារ​តែ​ពួកគេ​ជា​មនុស្ស​ខិលខូច​ក្នុង​ការយក​ស្នេហា​ធ្វើ​ជា​ល្បែក​។ ប៉ុន្តែ​បើសិនជា​អ្នក​សង្កេត​ឃើញ​នូវ​សញ្ញា​ទាំងអស់​ខាងក្រោម​នេះ​វិញ ក្នុងពេល​ណាត់ជួប​ជា​មនុស្ស​បុរស​ម្នាក់ នោះ​អាច​បញ្ជាក់បាន​ថា គេ​ជា​បុរស​ពិតប្រាកដ ហើយ​ក៏​មិនមែន​ជា​បុរស​ដែល​ញ៉ែ​ដើម្បី​ស៊ី ឬ​ហៅ​ថា Playboy នោះដែរ​។


  1. ​ប្រវត្ត​នៃ​ការ​ណាត់​ជួប​គ្នា​របស់​គាត់​មិនមាន​អ្វី​ច្រើន​ឡើយ​
  2. ​គាត់​ជា​មនុស្ស​ដែល​ចូលចិត្ត​និយាយ​សាង​ទំនាក់ទំនង​កាន់តែច្រើន និង​មិន​ចង់​ឆាប់​ចប់​
  3. ​គាត់​ផ្តល់​ពេលវេលា​ដល់​អ្នក​កាន់តែច្រើន​
  4. ​គាត់​មិន​ព្យាយាម​ផ្លាស់ប្តូរ​អ្នក​ទេ តែ​យល់​ស្រប​នូវ​អ្វីៗ​ដែល​អ្នក​មាន​ទៅ​វិញ​
  5. ​គាត់​ស្រឡាញ់​អ្នក​ដោយ​ចិត្ត​ស្មោះ និង​មិន​អាត្មានិយម​ឡើយ​
  6. ​គាត់​តែងតែ​នៅ​ជាមួយ​អ្នក​ជានិច្ច​នៅ​ពេល​អ្នក​មាន​អារម្មណ៍​មិន​ល្អ​
  7. ​គាត់​នឹង​ផ្តល់​ពេលវេលា​ដ៏​ល្អ​បំផុត​សម្រាប់​ដោះស្រាយ​បញ្ហា​ដែល​អ្នក​មាន​ជាមួយគ្នា​
  8. ​គាត់​ចូល​ចិត្ត​លេង​កំប្លែង​នៅពេល​បាន​នៅ​ជាមួយ​អ្នក​
  9. ​គាត់​ចូល​ចិត្ត​រក​មធ្យោបាយ​ផ្សេងៗ​ដើម្បី​ផ្តល់​ការស្រឡាញ់​ដល់​អ្នក និង​រក្សា​ការស្រឡាញ់​នេះ​ឲ្យ​កាន់រ​ស់​រវើក​ជានិច្ច​
  10. ​គាត់​ពេញចិត្ត​នូវ​ការ​កំដរ​របស់​អ្នក និង​មិន​ស្អប់​នូវ​អ្វី​ដែល​ជា​ភាព​រញ៉េរញ៉ៃ​របស់​អ្នក​ឡើយ​៕
ប្រភព៖ សុខភាព

No comments