ព័ត៌មានថ្មីបំផុត

សិល្ប៍វិធី​អស្ចារ្យ​៣​យ៉ាង​ ជួយ​ឲ្យអ្នក​កាន់​​តែ​​ Productive

Loading...
មនុស្សជាច្រើនតែងតែចង់ឲ្យខ្លួនឯងកាន់តែ Productiveជាពិសេសនៅពេលដែលបំពេញកិច្ចការអ្វីមួយ។ ប៉ុន្តែវាមិនមែនជារឿងងាយនោះទេ ក្នុងការជំរុញខ្លួនឯងឲ្យ Productiveនេះ ព្រោះវាទាមទារឲ្យអ្នកទាំងអស់គ្នាដឹងពីសីល្ប៍វិធីមួយចំនួន។ សីល្ប៍វិធីទាំងនេះមានដូចជា៖


១. ធ្វើការនៅកន្លែងដែលមានប្រភពពន្លឺពីធម្មជាតិ
រាល់ពេលបំពេញកិច្ចការអ្វីមួយ អ្នកត្រូវតែព្យាយាមស្វែងរកកន្លែងណា ដែលនៅជិតឬអាចទទួលបានប្រភពពន្លឺពីធម្មជាតិឲ្យបានច្រើន។ ក្នុងនោះអ្នកអាចអង្គុយធ្វើការនៅមាត់បង្អួច រឺអាចដើរចេញមកក្រៅពេលសម្រាកដើម្បីទទួលបានពន្លឺថ្ងៃជាដើម។ ការធ្វើបែបនេះនឹងធ្វើឲ្យអ្នកកាន់តែមានថាមពល និងមិនងងុយគេងនោះទេ។





២. ហាត់ប្រាណឲ្យបានជាប់លាប់
អ្នកត្រូវចាំថា បើចង់ឲ្យខ្លួនឯងកាន់តែ Productiveនោះ វាទាមទារឲ្យអ្នកគេងបានគ្របគ្រាន់។ បើសិនជាមិនបានគេងគ្រប់នោះទេ អ្នកនឹងមិនអាចបំពេញកិច្ចការបានល្អបានល្អនោះទេ ព្រោះវាធ្វើឲ្យអ្នកអស់កម្លាំងនិងងងុយគេងខ្លាំង។ បែបនេះអ្នកត្រូវតែសម្រាកឲ្យបានគ្រប់គ្រាន់ ដោយទាមទារឲ្យអ្នកធ្វើការហាត់ប្រាណបានទៀងទាត់។ ការហាត់ប្រាណធ្វើឲ្យអ្នកមានសុខភាពល្អហើយ វាអាចធ្វើឲ្យការគេងរបស់អ្នកបានស្កប់ទៀតផង។ ប៉ុន្តែអ្នកគួរតែចៀសឲ្យផុតពីការពិសារភេសជ្ជៈមួយចំនួនដែលមានជាតិ កាហ្វេអ៊ីននៅពេលល្ងាចរឺយប់ផងដែរ។







៣. ព្យាយាមគ្រប់គ្រងបញ្ហាស្រ្តេស
ស្រ្តេសក៏ជាបញ្ហាមួយដែលធ្វើឲ្យ Productiveធ្លាក់ចុះផងដែរ។ បែបនេះអ្នកត្រូវតែធ្វើយ៉ាងណាព្យាយាមគ្រប់គ្រងបញ្ហាមួយនេះឲ្យបានជោគជ័យ។​ ក្នុងការគ្រប់គ្រងបញ្ហាស្រ្តេសនេះ អ្នកអាចធ្វើវាបានតាមវិធីមួយចំនួនដូចជា ការហាត់យ៉ូហ្កា ការហាត់ប្រាណ ការធ្វើសមាធិ ការបរិភោគអាហារផាសុខភាព និងការព្យាយាមគិតគំនិតវិជ្ជមានជាដើម។




អត្ថបទដោយ៖ ប៉ោ គឹមហុក
ប្រភព៖ Lifehack

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។  

No comments