ព័ត៌មានថ្មីបំផុត

អ្នក​ណា​​ខ្លះ​​ Team ចូល​​ចិត្ត​​រាំ?​​ ដឹង​​អត់​​ថា​​ វា​​ផ្តល់​​ប្រយោជន៍​​អី​​ខ្លះ?​​

Loading...
តើ​អ្នក​ចូល​ចិត្ត​រាំទេ? តើ​អ្នក​ចូល​ចិត្ត​រាំ​ក្បាច់​អ្វី​ខ្លះ? តាម​ពិត​ទៅ ការរាំគឺជា​សកម្មភាព​កំសាន្តដែល​មនុស្ស​ភាគ​ច្រើន​ចូល​ចិត្ត។ ភាគ​ច្រើន គេមិន​ចាំ​បាច់​ត្រូវ​មាន​ក្បាច់​ពិត​ប្រាកដ​ដើម្បី​រាំនោះទេ ឲ្យ​តែឮភ្លេង​នោះ គឺ​គេ​រាំ​បាន​បាត់​ទៅ​ហើយ។ តើ​អ្នក​ដឹង​ថា​ការ​រាំ​ល្អ​យ៉ាង​ណា​សម្រាប់អ្នក​ទេ? ខាង​ក្រោម​គឺជា​អត្ថ​ប្រយោជន៍​មួយ​ចំនួន​ដែល​កើត​ឡើង​ពេល​អ្នក​រាំ។





1. ជួយ​កាត់​បន្ថយភាព​តានតឹង
បើ​សិន​ជា​អ្នក​មាន​អារម្មណ៍​មិនល្អ តាន​តឹង​ខ្លាំង អ្នក​គួរ​បើក​តន្ត្រីឡើង ហើយរាំ​ទៅ។ បើ​អ្នក​មាន​ដៃគូ​រាំជា​មួយ​ទៀតគឺកាន់តែ​ល្អ ព្រោះថាការ​សិក្សា​បង្ហាញ​ថា ការរាំ​មាន​ដៃគូ ជា​ជំនួយ​ដ៏​ល្អ​សម្រាប់​ការ​កាត់​បន្ថយ​ភាព​តានតឹង។

2. ជួយ​ការចងចាំរបស់អ្នក
តាម​ការសិក្សា​របស់ The New England Journal of Medicine ការ​រាំ​ធ្វើ​ឲ្យ​ការ​ចងចាំ​របស់​អ្នក​មានភាព​ល្អប្រសើរ ហើយ​ជួយ​អ្នក​កុំ​ឲ្យ​មាន​ជំងឺភ្លេច​ភ្លាំង​ ពេល​ចាស់​ទៅទៀតផង។

3. ធ្វើ​ឲ្យ​អ្នក​មាន​រេផ្លិច​ខ្ពស់
ការ​រាំធ្វើ​ឲ្យ​អ្នក​មាន​ការ​បត់​បែន​ខ្ពស់។​ ជួន​កាល​អ្នក​រាំ​លឿន ឬ ជួន​កាល​យឺត ដែល​ទាំង​អស់​នេះ​ហើយ​បាន​បង្ហាញ​ថា​អ្នក​មាន​ការ​បត់បែនឬរេផ្លិច​ខ្ពស់។ រេផ្លិចល្អ​ធ្វើ​ឲ្យ​ការឈឺចាប់ទាំងឡាយតាម​សន្លាក់​មិន​សូវ​មាន។

4. ធ្វើ​ឲ្យ​អ្នក​មាន​ថាមពល
តើ​អ្នក​មាន​អារម្មណ៍​ថា ​គ្មាន​កម្លាំង ចង់នៅ​មួយ​កន្លែង​មិន​ចង់​ទៅណា​មែន​ទេ? ពេល​ដែល​អ្នក​រៀន​រាំ ឬ ឡើង​រាំ អ្នក​នឹង​ដឹង​ថា ការ​រាំជា​រៀងរាល់​សប្តាហ៍​ធ្វើ​ឲ្យ​អ្នក​មាន​ថាមពល និង ធ្វើ​ការ​បាន​ល្អ។

5. ធ្វើ​ឲ្យ​ស្រក​ទម្ងន់
តើ​អ្នក​មាន​អារម្មណ៍​ថា ការ​សម្រក​ទម្ងន់​ជា​រឿង​ពិបាក​មែន​ទេ? ចង់​ដឹង​វិធី​ថ្មីទេ? នោះ​គឺ ការរាំ។ ការសិក្សាបាន​បង្ហាញ​ថា ការ​រាំ​ប្រៀប​បាន​ដូច​ការ​ហាត់​ប្រាញដូច្នោះដែរ ហើយ​ជា​ជំនួយ​ឲ្យ​ស្រក​ទម្ងន់ មាន​ប្រសិទ្ធភាព​ប្រហាក់​ប្រហែល​ការ​ជិះកង់ឬការរត់​ដែរ។

6. ជួយ​សម្រួល​ដល់​បេះដូង​
ការរាំ​ជា​សកម្មភាព​ល្អ​ណាស់​សម្រាប់​ជួយ​ដល់​បេះដូង។ អ្នក​ដែល​មាន​បញ្ហា​បេះដូង ការ​ដក​ដង្ហើម គួរ​តែ​ទម្លាប់​រាំ​ព្រោះវា​ជួយ​ឲ្យ​សុខភាព​អ្នក​កាន់​តែ​ល្អជាង​មុន។ ការសិក្សា​របស់ជនជាតិ​អ៊ីតាលីមួយ​បាន​និយាយថា ការរាំមាន​ឥទ្ធិពល​ល្អ​ប្រហែល​ទៅ​នឹង​ការជិះកង់ឬ​ការ​ដើរហាត់​ប្រាណ​ដែរ។

ដោយ៖ ហ៊ាង សុគន្ធារី

 *ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments