ព័ត៌មានថ្មីបំផុត

​ធ្វើ​​ល្អ​​សម្រាប់​​អ្នក​​ដទៃ​​ជា​​គន្លឹះ​​មួយ​​សម្រាប់​​ជោគ​ជ័យ​​ជីវិត​​

Loading...
គ្មាន​នរណា​ម្នាក់​ខ្វល់​ថា អ្នកចេះដឹង​ជ្រៅជ្រះ​យ៉ាងណា​ឡើយ លុះត្រាតែ​គេ​ដឹងថា​តើ​អ្នក​ខ្វល់ខ្វាយ​ពី​គេ​ប៉ុនណា​សិន​។​ នៅពេល​ដែល​អ្នក​ដទៃ​ដឹងថា អ្នក​ខ្វល់ខ្វាយ​ពី​ពួកគេ នោះ​អារម្មណ៍​ដែល​ពួកគេ​មាន​លើ​អ្នក​ក៏​ផ្លាស់ប្តូរ​ដែរ​។ ការបង្ហាញ​អ្នកដទៃ​ថា​អ្នក​ខ្វល់ខ្វាយ​ពី​ពួកគេ មិនមែន​ជា​រឿង​ងាយ​នោះទេ​។ ពេលវេលា​និង​អនុស្សាវរីយ៍​ដ៏​ល្អ​បំផុត​របស់​អ្នក កើត​ចេញ​មកពី​អ្នកដទៃ ប៉ុន្តែ​ពេល​វេលា​ដ៏​ជូរ​ចត់​និង​ឈឺចាប់​បំផុត​របស់​អ្នក ក៏​បណ្តាលមកពី​អ្នក​ដទៃ​ដែរ​។ អ្នកដទៃ​ប្រៀបបាន​នឹង​ប្រាក់​ដ៏​គាប់​ប្រសើរ​របស់​អ្នក ប៉ុន្តែ​ពួកគេ​ក៏​ជា​បំណុល​របស់​អ្នក​ដែរ​។ អ្វី​ដែល​លំបាក​នោះ គឺ​ការបង្ហាញ​ពី​អារម្មណ៍​ខ្វល់ខ្វាយ​របស់​អ្នក​ទៅលើ​ពួក​គេ មិន​ថា​មាន​អ្វី​កើតឡើង​នោះ​ទេ​។​





    ខ្ញុំ​ធ្លាប់បាន​អាន​ប៉ះ​សម្តី​ដ៏​ជ្រៅជ្រះ​មួយ គឺ “​សីល​វិធី​នៃ​ភាព​ជា​អ្នកដឹកនាំ​ដែល​ជំនះ​នឹង​គំនិត​ផ្ទុយគ្នា​”​។ សីល​វិធី​ទាំងនេះ មានដូចជា​៖

​មនុស្ស​យើង តែងតែ​គ្មាន​ហេតុផល​និង​អាត្មានិយម ទោះបីជា​យ៉ាងណា​ក៏ដោយ ចូរ​ស្រលាញ់​រាប់អាន​ពួកគេ​។​

    ប្រសិនបើ អ្នក​ធ្វើ​ល្អ អ្នកដទៃ​នឹង​និយាយថា អ្នក​មាន​ចេតនា​អ្វីមួយ​លាក់បាំង​នៅ​ក្នុង​ចិត្ត ទោះបីជា​យ៉ាងណា​ក៏ដោយ ចូរ​ធ្វើ​ល្អ​បន្តទៀត​។​

    ប្រសិនបើ អ្នក​ជោគជ័យ អ្នកនឹង​យក​ជ័យជំនះ​លើ​មិត្ត​ក្លែងក្លាយ​និង​សត្រូវ​ពិតប្រាកដ ទោះបីជា​យ៉ាងណា​ក៏ដោយ ចូរ​យក​ជ័យជំនះ​ឲ្យបាន​។​

    ប្រសិនបើ អំពើ​ល្អ ដែល​អ្នក​ធ្វើ​នៅ​ថ្ងៃនេះ ត្រូវ​គេ​បំភ្លេចចោល​នៅ​ថ្ងៃស្អែក​ក៏ដោយ ចូរ​បន្ត​ធ្វើ​អំពើ​ល្អ​បន្តទៀត​។​

    ប្រសិនបើ ភាពស្មោះត្រង់ ឬ​ជួនកាល​ត្រង់​ពេក ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍ឈឺ​ចាប់និ​ង​ទន់ខ្សោយ​ក៏ដោយ ចូរ​រក្សា​ភាពស្មោះត្រង់​របស់​អ្នក​ជានិច្ច​។​

    បុរស​មាឌធំ​បំផុត ដែល​មាន​គំនិត​ធំ​បំផុត អាច​ត្រូវ​មនុស្ស​មាឌតូច​បំផុត ដែល​មាន​គំនិត​តូច​បំផុត​ផ្តួល​បាន ទោះបីជា​យ៉ាងណា​ក៏ដោយ ត្រូវ​ចេះ​មានគំនិត​ធំ​។  

​មនុស្ស​យើង ចេះ​ជួយ​អ្នក​ដែល​ទន់ខ្សោយ ប៉ុន្តែ ដើរ​តាម​តែ​អ្នក​ដែល​ពូកែ​ប៉ុណ្ណោះ ទោះបីជា​យ៉ាងណា​ក៏ដោយ ត្រូវ​ចេះ​ដណ្តើម​យក​អ្នក​ដែល​ទន់ខ្សោយ​ពីរ​ឬ​បី​អ្នក​ឲ្យបាន​។​

​អ្វី​ដែល​អ្នក​កសាង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ អាច​ត្រូវ​បំផ្លាញ​ក្នុង​មួយ​យប់​ប៉ុណ្ណោះ ទោះបីជា​យ៉ាងណា​ក៏ដោយ កសាង​បន្ត​ទៀត​។​

​មនុស្ស​យើង ពិតជា​ត្រូវការ​ការជួយជ្រោមជ្រែង ប៉ុន្តែ​ពួកគេ​អាច​រិះគន់​អ្នក​វិញ​ប្រសិនបើ​អ្នក​ជួយ​ពួកគេ ទោះបីជា​យ៉ាងណា​ក៏ដោយ ត្រូវ​ចេះ​ជួយ​ពួកគេ​។​

​ប្រសិនបើ អំពើ​ល្អ​ជាង​អាច​កើតមាន នោះ​អំពើ​ល្អ​មិន​គ្រប់គ្រាន់​ទេ​។​

    ទាំងនេះ គឺជា​វិធី​ដ៏​ត្រឹមត្រូវ​ក្នុង​ការ​ឲ្យ​តម្លៃលើ​អ្នកដទៃ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ អ្នក​មិន​ដឹង​ថា តើ​មនុស្ស​មួយណា ដែល​ទទួល​ឥទ្ធិពល​ពី​អ្នក នឹង​ឆ្ពោះទៅមុខ​និង​ធ្វើការ​ផ្លាស់ប្តូរ​ជីវិតរ​បស់​គេ​និង​អ្នក​ដទៃ​នោះ​ទេ​៕


ប្រភព៖ សុខភាព

No comments