ព័ត៌មានថ្មីបំផុត

ស្រី្តម្នាក់​​ណា​​​ជា​​ម្តាយ​​របស់​​ក្មេង​​នេះ?​​ ចម្លើយ​​របស់​​អ្នក​​ បង្ហាញ​​​ពី​​​អត្តចរិត​​​​របស់​​​អ្នក​

Loading...
តើអ្នកគិតថា ក្នុងចំណោមស្ត្រីទាំងពីរនាក់នេះ ម្នាក់ណាជាម្តាយរបស់កូនក្មេង? ជម្រើសដែលអ្នកជ្រើសនឹងបង្ហាញអ្នកពីអ្វីដែលនឹកស្មានមិនដល់។




១. ជម្រើសរបស់អ្នក គឺស្ត្រីដែលអង្គុយនៅខាងស្តាំ
មនុស្សប្រហែល ៧០% គិតថា ស្ត្រីជាម្តាយរបស់ក្មេងនេះ គឺស្ត្រីដែលអង្គុយនៅខាងស្តាំ។ ការសន្មត់នេះអាចផ្អែកលើរូបរាងខាងក្រៅ ដែលមើលទៅមានភាពស្អាតបាត ឥរិយាបថអង្គុយសមរម្យនិងស្ងប់ស្ងៀម។

មនុស្សដែលជ្រើសរើសចម្លើយនេះ ភាគច្រើនជាមនុស្សដែលពោរពេញដោយទេពកោសល្យ និងមានភាពច្នៃប្រឌិតខ្ពស់ ប៉ុន្តែពេលខ្លះពួកគេមិនបានប្រើប្រាស់សមត្ថភាពដែលមានអោយអស់ តាមដែលអាចធ្វើបានទេ។ ពួកគេជាអ្នកស្តាប់ដ៏ល្អម្នាក់ ហើយគេដឹងច្បាស់ពីរបៀបទំនាក់ទំនងជាមួយអ្នកដទៃអោយបានល្អក្នុងពេលវេលាសាកសម។ អ្នកទាំងនេះជាមនុស្សដែលមានទំនួលខុសត្រូវខ្លាំងបំផុត ហើយក៏តែងតែកត់សម្គាល់លើចំនុចតូចៗទាំងឡាយ ហេតុនេះហើយ វាធ្វើអោយពួកគេជាមនុស្សម្នាក់ដែលមិត្តភក្តិដទៃតែងតែចូលចិត្ត និងនឹកឃើញមុនគេពេលត្រូវការជំនួយ ឫការពិភាក្សានានា។



២. ជម្រើសរបស់អ្នក គឺស្ត្រីដែលអង្គុយនៅខាងឆ្វេង
មនុស្សប្រហែល ៣០% ប៉ុណ្ណោះដែលគិតថា ស្ត្រីជាម្តាយរបស់ក្មេងនេះ គឺស្ត្រីដែលអង្គុយនៅខាងឆ្វេង។

ចម្លើយរបស់ពួកគេបង្ហាញថា គេជាមនុស្សដែលពោរពេញទៅដោយចំណេះដឹងជ្រៅជ្រះ និងការគិតស៊ីជម្រៅ ពួកគេមិនដែលធ្វើអ្វីមួយតាមអំពើចិត្ត ឫដោយគ្មានការត្រិះរិះច្បាស់លាស់ទេ។ មនុស្សប្រភេទនេះជាមិត្តភក្តិក៏ល្អកម្ររកបាន ពួកគេជាមនុស្សស្មោះត្រង់ក្នុងទំនាក់ទំនងណាមួយ ហើយតែងតែគិតដល់អារម្មណ៍អ្នកដទៃជានិច្ច។ ពួកគេដឹងពីការបង្រៀនក្មេងអោយមានការគិតវិជ្ជមាន មានការតាំងចិត្តខ្ពស់ និងមានមធ្យោបាយជានិច្ចក្នុងការដោះស្រាយបញ្ហាអ្វីមួយ។


រៀបរៀង និងសរសេរ​ដោយ: ចន ​ច័ន្ទបូតា
ប្រភពអត្ថបទពី: wikr.com

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments