ព័ត៌មានថ្មីបំផុត

រោគ​​សញ្ញា​​ជម្ងឺ​ថប់​​អារម្មណ៍​​និង​​ជម្ងឺ​ធ្លាក់​​ទឹក​​​ចិត្ដ​​ដែល​​គួរ​​ដឹង​

Loading...
ជម្ងឺថប់អារម្មណ៍និងជម្ងឺធ្លាក់ទឹកចិត្ដជាជម្ងឺពីរដាច់ដោយឡែកពីគ្នា។ មិនថាអ្នកកើតជម្ងឺណាក្នុងចំនោមជម្ងឺទាំងពីរនេះសុទ្ធតែផ្ដល់ផលអវិជ្ជមានដល់អ្នក។ ខាងក្រោមនេះជារោគសញ្ញានៃជម្ងឺទាំងពីរប្រភេទនេះ៖


ជម្ងឺថប់អារម្មណ៍ (Anxiety)
រោគសញ្ញារបស់ជម្ងឺថប់មានដូចតទៅ

១. មានភាពភ័យខ្លាចមួយរំពេចដោយឥតមានហេតុផលអ្វី

២. មានអារម្មណ៍ថាភ័យខ្លាច

៣. ងងឹតមុខចង់ដួល វិលមុខឬ ខ្សោយកម្លាំង

៤. ការជ្រួលច្រាល ឬ ញ័រខ្លួនដោយភាពភ័យខ្លាច

៥. បេះដូងលោតខ្លាំង ឬដើរញាប់ ឬ បុកទ្រូង

៦. ញាប់ញ័រខ្លួនប្រាណ

៧. អារម្មណ៍តឹងតែង ឬរំជើបរំជួល

៨. ឈឺក្បាល

៩. មានការភ័យខ្លាចឬស្លន់ស្លោរ

១០. អារម្មណ៍រសាប់រសល់អង្គុយមិនសុខ


ជម្ងឺធា្លក់ទឹកចិត្ដ (Depression)


រោគសញ្ញារបស់ជម្ងឺធ្លាក់ទឹកចិត្ដមានដូចតទៅ
១. មានអារម្មណ៍ខ្សោយកម្លាំង ល្ហិតល្ហៃ

២. ស្ដីបន្ទោសខ្លួនឯងពីរឿងអ្វីមួយដែលបានកើតមានឡើង

៣. យំស្រែកដោយងាយៗ

៤. បាត់បង់ចំណង់ក្នុងការរួមភេទ

៥. មិនសូវឃ្លានឬ មិនសូវញុំា

៦. ពិបាកគេងលក់ ឬ គេងលក់ពុំសូវបានយូរ

៧. មានគំនិតចង់សម្លាប់ខ្លួនឯង

៨.​ មានអារម្មណ៍ដូចជាប់អន្ទាក់ ឬ មានគេតាមចាប់

៩. ព្រួយបារម្ភច្រើនពេកលើបញ្ហាអ្វីមួយ

១០. មានអារម្មណ៍អស់សង្ឃឹមសំរាប់អនាគតរបស់ខ្លួន

១១. អត់ចាប់អារម្មណ៍លើអ្វីៗទាំងអស់

១២. មានអារម្មណ៍ថាអ្វីពិបាកទាំងអស់

១៣. មានអារម្មណ៍ថាខ្លួនឯងគ្មានតម្លែ


ប្រសិនបើអ្នកសង្កេតឃើញថាខ្លួនអ្នកមានរោគសញ្ញាទាំងនេះ គួរតែជួបគ្រូពេទ្យដែលមានជំនាញដើម្បីពិភាក្សាស្វែងរកដំណោះស្រាយ៕

ប្រែសម្រួលដោយ ធានី
ប្រភពអត្ថបទ Cambodia Medical Doctor Page- ទំព័រវេជ្ជបណ្ឌិតកម្ពុជា

No comments