ព័ត៌មានថ្មីបំផុត

ធ្វើការ​ក្នុង​ការិយាល័យ​តែង​តែ​​ឡើង​គីឡូ​ជានិច្ច​ ដឹង​ទេថា​មក​ពី​ហេតុ​អី?​

Loading...
មនុស្សដែលធ្វើការក្នុងការិយាល័យជាមធ្យម៨ម៉ោងក្នុងមួយថ្ងៃ ភាគច្រើនរមែងជួបបញ្ហាឡើងទម្ងន់ជានិច្ចពីមួយខែទៅមួយខែ។ ការអង្គុយនៅមុខកុំព្យូទ័រ ឫការអង្គុយនៅមួយកន្លែងយូរពេក វាអាចជះឥទ្ធិពលអវិជ្ជមានជាច្រើនដល់រាងកាយ។ តើហេតុអ្វីទៅដែលបណ្តាលអោយបញ្ហាកើតមាន ហើយតើអ្នកអាចដោះស្រាយវាបានដោយរបៀបណា?


១. ការទទួលទានចំនីច្រើនមុខជាប់ៗគ្នានៅពេលដែលមិនសូវចាំបាច់ខ្លាំង
ជាក់ស្តែង នៅក្នុងពិធីខួបកំណើតមិត្តរួមការងារ ឫពិធីជប់លៀងផ្សេងៗជាដើម គេតែងតែបញ្ចូលនំខេកជាចំណីសម្រាប់លម្អ និងទទួលទាន ដែលវាពិតជាអាចធ្វើអោយឡើងគីឡូបានយ៉ាងលឿននៅពេលដែលអ្នកមិនបានចាប់អារម្មណ៍។

អ្វីដែលអ្នកគួរធ្វើដើម្បីទប់ស្កាត់នឹងភាពធាត់ គឺអ្នកត្រូវតាំងចិត្តថាមិនទៅដណ្តើមម្ហូបដាក់អោយពេញៗចាន ហើយគួរតែរៀនអត់ធ្មត់សម្រាប់ម្ហូបដែលមានជាតិខ្លាញ់ច្រើន ផ្អែមច្រើន​និង​ប្រៃខ្លាំង។




២. ទទួលទានចំនីអាហារមិនបានគិតគូរល្អិតល្អន់
អ្នកត្រូវតែទម្លាប់ខ្លួនអោយទទួលទានអាហារពេលព្រឹកជាប្រចាំដើម្បីមានសុខភាពល្អ។ អាហារពេលថ្ងៃរសៀល គួរតែជាអាហារដែលមានជីជាតិបំប៉នល្អ ហើយគួរស្ថិតក្នុងបរិមាណសមរម្យផងដែរ។

អ្វីដែលអ្នកគួរធ្វើដើម្បីទប់ស្កាត់នឹងភាពធាត់ គឺអ្នកត្រូវកត់ទុកអាហារទាំងឡាយដែលអ្នកទទួលទានក្នុងមួយសប្តាហ៍ក្នុងបញ្ជីឫកូនសៀវភៅតូចមួយ។




៣. ពន្លឺ និងសីតុណ្ហភាពក្នុងបន្ទប់ធ្វើការក៏អាចធ្វើអោយអ្នកឃ្លានវិញបានដែរ
ជាការពិត វិទ្យាសាស្ត្របានបង្ហាញថា បន្ទប់ធ្វើការដែលមានភាពងងឹត ច្រើនអាចធ្វើអោយបុគ្គលិកមានអារម្មណ៍ឃ្លានកាន់តែខ្លាំង។ ផ្ទុយទៅវិញ បន្ទប់ដែលមានពន្លឺល្មមគ្រប់គ្រាន់ អាចធ្វើអោយពួកគេមានភាពស្រស់ស្រាយ និងមិនសូវឆាប់មានអារម្មណ៍នឿយហត់ និងឃ្លាន។



៤. ធ្វើការលើសម៉ោងសម្រាកយូរពេក
ធ្វើការច្រើនម៉ោងយូរពេក ដោយអង្គុយនៅមុខកុំព្យូទ័រក៏អាចបណ្តាលអោយគីឡូឡើងបានដែរ។ នៅពេលដែលអ្នកគិតតែពីធ្វើការ អ្នកនឹងសុខចិត្តឈប់ទៅក្លឹបហាត់ប្រាណ។ជាងនេះទៅទៀត ការមិនបានគេងគ្រប់គ្រាន់ក៏អាចធ្វើអោយឆាប់ឃ្លានដែរ។

អ្វីដែលអ្នកគួរធ្វើដើម្បីទប់ស្កាត់នឹងភាពធាត់ គឺនៅពេលដែលអ្នកគ្មានពេលគ្រប់គ្រាន់សម្រាប់ហាត់ប្រាណ អ្នកគួរតែជ្រើសរើសប្រើជណ្តើរជើង ជាជាងជណ្តើរយន្ត។ មួយវិញទៀត​ អ្នកគួរតែគេងអោយបានគ្រប់គ្រាន់។





រៀបរៀង និងសរសេរដោយ: ចន ច័ន្ទបូតា
ប្រភពអត្ថបទពី: brightside.me

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments