ព័ត៌មានថ្មីបំផុត

អត្ថន័យ​របស់​ពណ៌​សំខាន់ៗ​

Loading...
តើអ្នក​ធ្លាប់​ដឹង​ថា​ពណ៌​មួយ​ៗ​មាន​អត្ថន័យ​យ៉ាង​ណា​ខ្លះទេ? ធម្មតា​នៅ​ពេល​ដែល​ត្រូវ​ធ្វើ​អ្វី​មួយ គេ​ច្រើន​គិត​ពី​ពណ៌​ដែល​គេ​គួរ​ប្រើ ព្រោះ​ថា ពណ៌​ដែល​អ្នក​ប្រើ​បង្កប់​អត្ថន័យ​ផ្សេង​ៗ​គ្នា។ ជួន​កាល​គេ​ប្រើ​ពណ៌​ក្នុង​ការ​ពីពណ៌នា​អារម្មណ៍ ឬ​ផ្លូវ​ចិត្ត​ខាង​ក្នុង​របស់​មនុស្ស​ម្នាក់ៗ ឬ​ជួន​កាល​ក៏​ប្រើ​សម្រាប់​ជា​តែម​សម្រាប់​របស់​អ្វី ឬ កម្មវិធី​អ្វី​មួយ។ តើ​អ្នក​ចង់​ដឹង​ថា ពណ៌មួយ​ៗ​មាន​ន័យ​យ៉ាង​ណា​ដែរ​ទេ? ខាង​ក្រោម​នេះ​គឺជា​អត្ថន័យ​ខ្លះ​ៗ​ដែល​ត្រូវ​បាន​ពន្យល់ទៅ​តាម​ពណ៌នីមួយៗ។




1. ពណ៌ក្រហម
ពណ៌ក្រហម គឺជា​ឈាម ហើយ​ភាព​ច្រើន​គេ​ប្រើ​សម្រាប់​ពិពណ៌នាអ្វី​ដែល​មាន​លក្ខណៈ​ប្រាកដ​ប្រជា។ គេ​ប្រើ​វា​នៅ​លើ​ភ្លើង​ស្តុប គឺ​បញ្ជាក់​ពី​ការ​ឈប់ ភាព​គ្រោះថ្នាក់​ជា​ដើម។ បើ​សិន​ជា​និយាយ​ពី អារម្មណ៍គឺ​ជា​អារម្មណ៍​ដែល​ត្រូវ​ការ​ខ្លាំង ការ​ទាម​ទារ ភាព​រីករាយ​ខ្លាំង និង ភាព​បន្ទាន់។

2. ពណ៌ខ្មៅ
ពណ៌​ខ្មៅ​ត្រូវ​បាន​ប្រើ​ពេល​មាន​ពីធី​បុណ្យ​សព ដើម្បី​បង្ហាញ​ពីទុក្ខ​ក្រៀម​ក្រំ​ទាំង​ផ្លូវ​ចិត្ត​និង​ផ្លូវ​កាយ។ ក្រៅពី​នេះ យើង​ក៏​អាច​ឲ្យ​និយមន័យ​វា​មួយ​ទៀតជា​ ថាមពល ភាព​ខ្លាំង ភាព​ជា​ផ្លូវ​ការ ភាពជា​ម្ចាស់ និងអ្នក​មាន​សមត្ថកិច្ច។ វា​ក៏​មាន​ន័យ​ថា អាថ៌កំបាំងដែរ។

3. ពណ៌​ស
ភាគ​ច្រើន​គេ​ប្រើ​ពណ៌​ស​ក្នុង​នាម​បង្ហាញ​ពី ភាព​បរិសុទ្ធ មិន​ទាន់​ដឹង​អី និង ភាព​ស្មោះ​ត្រង់​របស់​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​ផង​ដែរ។ វាជា​ពណ៌នៃ​ពន្លឺ ក្តី​សង្ឃឹម ភាព​ស្រស់​ស្អាត និង អនាម័យ។ វា​បង្ហាញ​ពីភាព​ស្រស់​ថ្លា និង ការ​ធ្វើ​ល្អ​របស់​មនុស្ស​ម្នាក់ៗ។

4. ពណ៌លឿង
អ្នក​ដែល​ចូល​ចិត្ត​ពណ៌​លឿងគឺជា​មនុស្ស​ដែល​ចង់​បាន​ចំណាប់​​អារម្មណ៍​ច្រើន​ពី​អ្នក​ដទៃ។ គេ​ចូល​ចិត្តឲ្យ​គេ​មក​យក​ចិត្ត​ទុក​ដាក់​មក​លើ​ខ្លួនជា​និច្ច។ ក្រៅពី​នេះ គេ​ក៍​ពណ៌នា​ពណ៌នេះ​ថាជា​ពណ៌នៃ​ភាព​រីករាយ ការ​ស្វាគមន៍ ភាព​កក់​ក្តៅ និង សុទិដ្ឋិនិយម។

5. ពណ៌បៃ​តង
ពណ៌បៃ​តង​គឺជា​ពណ៌​នៃ​ធម្មជាតិ​ស្រស់​បំព្រង និង បង្ហាញ​ពី​បរិស្ថាន​ទូទៅ។ បាន​ឃើញ​ពណ៌​បៃតង អ្នក​នឹង​មាន​អារម្មណ៍​ស្ងប់ និង​ស្រស់​ស្រាយ។ គេ​ក៏​ពណ៌នា​ពណ៌​នេះ​ទៀត​ថា ជា​ពណ៌នៃភាព​ស្ងប់​ ការលូត​លាស់ ជីវិត និង ការ​ផ្សះផ្សារ​ដំបៅ​ជីវិត​ដូច​គ្នា​ដែរ។​

6. ពណ៌ខៀវ
ពណ៌ខៀវ​ជា​ពណ៌​របស់​ទឹក​សមុទ្រ បាន​បង្ហាញ​នូវ​ភាព​ស្ងប់ និង​ភាព​ស្រស់​ថ្លា​នៅ​ក្នុង​ជីវិត។ វា​ក៏​ត្រូវ​បាន​គេ​ប្រើ​ក្នុង​ន័យ​នៃ​ការ​ជឿទុក​ចិត្ត ភាព​ដែល​អាច​ពឹង​ពាក់​បាន ថាមពល ទំនុក​ចិត្តចំពោះ​ខ្លួនឯង និង​អ្នក​ដទៃ។

7. ពណ៌​ស្វាយ
ពណ៌​ស្វាយ​ត្រូវ​បាន​គេ​ពណ៌នា​ថា​ជា​ពណ៌បង្ហាញ​ពី​ភាព មាន​ទ្រព្យ​ច្រើន ភាព​ប្រណិត និង​ភាព​ថ្លៃ​ថ្នូរ។ បើ​និយាយ​ពី​ស្នេហា វា​មាន​ន័យ​ថា romantic. វា​ក៏​មាន​ន័យ​ថា​ជា​ការ​ស្រមើ​ស្រមៃ ការ​គិត​បាន​ល្អ។

8. ពណ៌ទឹក​ក្រូច​
ជាពណ៌​បង្ហាញ​ពី​ថាមពល ភាព​ចង់​បាន ភាព​កក់​ក្តៅ ភាព​រីករាយ និង ទំនុក​ចិត្ត​ចំពោះ​ខ្លួនឯង។

9. ពណ៌​ផ្កាឈូក
គេ​តែង​នាំ​គ្នា​និយាយ​ថា ពេល​មាន​ស្នេហា ពិភព​លោក​ក៏​ប្រែជា​ពណ៌​ស៊ី​ជំពូរ។ ក្នុង​នេះ​ក៏​ដូច​គ្នា​ដែរ គឺវា​ជា​ពណ៌​ដែល​និយាយ​ពី​ការ​ស្រឡាញ់ ភាព​ស្និទស្នាល ស្នេហា រ៉ូម៉ែនទិក និង ភាព​ស្អាត​ផង​ដែរ។

10. ពណ៌មាស
ពណ៌មាស សំដែង​ចេញ​ឲ្យ​ឃើញ​ពី​ទ្រព្យ​សម្បត្តិ ភាព​ជោគជ័យ និង ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​ដែល​ល្អ​ប្រសើរ​ផង​ដែរ។ ក្រៅពី​នេះ​ វា​ក៏បង្ហាញ​ពីទឹក​ចិត្ត​ល្អ​ប្រសើរ ចិត្ត​ល្អ និង សុទិដ្ឋិនិយម។

ដោយ៖ ហ៊ាង សុគន្ធារី

No comments