ព័ត៌មានថ្មីបំផុត

រឿង​សំខាន់ខ្លាំងបំផុត​​ក្នុង​វ័យ​២០​ឆ្នាំ​ ដែល​​អ្នក​​មិន​​ចាប់​​អារម្មណ៍

Loading...
ក្នុងអំឡុងវ័យ២០ឆ្នាំ មនុស្សភាគច្រើនតែងតែប្រងើយកន្តើយ ឫមិនសូវខ្វាយខ្វល់នឹងសកម្មភាពដែលខ្លួនធ្វើប្រចាំថ្ងៃ ដែលការពិតតូចតាចទាំងនោះហើយពិតជាមានសារសំខាន់ណាស់សម្រាប់ថ្ងៃអនាគត។ តោះអានទាំងគ្នាមើល៍ ថាតើចំនុចទាំងនោះមានអ្វីខ្លះ?




១. សញ្ញាប័ត្រមហាវិទ្យាល័យមិនមែនជាអ្នកកំណត់ភាពជោគជ័យសម្រាប់ជីវិតអ្នកទេ។

២. ភាពនៅលីវមិនមែនជាការខុសឆ្គងអ្វីទេ អ្នកអាចនៅលីវ ហើយរីករាយនឹងជីវិតរបស់អ្នកតាមអំពើចិត្ត។

៣. ទំនាក់ទំនងស្នេហាដែលអ្នកមានក្នុងពេលបច្ចុប្បន្ន​មិនមែនមានន័យថានឹងអាចស្ថិតស្ថេររហូតនោះទេ។




៤. កុំខ្លាចក្នុងការបង្កើតកំហុស ប៉ុន្តែត្រូវតែរៀនពីកំហុសក្នុងជីវិតទាំងនោះ ដើម្បីអភិវឌ្ឍន៍ខ្លួនឯង។

៥. អំឡុងវ័យ២០ឆ្នាំនេះ ជាវ័យដែលជួបបញ្ហាច្រើនបំផុត ប៉ុន្តែអ្នកមិនត្រូវចុះចាញ់នឹងឆាកជីវិតទេ ត្រូវតែតតាំងដើរទៅមុខជានិច្ច។

៦. អ្នកគួរធ្វើការងារអោយច្រើនមុខ មិនគួរសម្រេចចិត្តធ្វើការតែមួយកន្លែងរហូតដល់ចាស់នោះទេ។

៧. កុំខ្វាយខ្វល់ ឫយកចិត្តទុកដាក់ច្រើនពេកចំពោះមនុស្សដែលច្រណែននឹងភាពជោគជ័យរបស់អ្នក។

៨. បើសិនជាគ្មានថ្ងៃអាក្រក់ក្នុងជីវិតសោះ អ្នកក៏នឹងមិនអាចរីករាយនិងអោយតម្លៃដល់ថ្ងៃល្អទាំងឡាយឡើយ។



៩. មនុស្សស្ទើរតែគ្រប់គ្នាសុទ្ធតែធ្លាប់មានអារម្មណ៍ទន់ខ្សោយ ឫអន់ជាងអ្នកដទៃ ដូច្នេះអ្នកគួរតែឈប់គិតទៅថាអ្នកជាមនុស្សតែម្នាក់ដែលអន់ជាងគេ។

១០. ឈប់ងប់ងល់ជាមួយនឹងចំនួន Like ក្នុងបណ្តាញសង្គមដែលអ្នកប្រើប្រាស់។

១១. រូបរាងរបស់អ្នកមិនមែនជាកំណត់អ្វីៗទាំងអស់នោះទេ ប៉ុន្តែអត្តចរិតល្អរបស់អ្នកធ្វើអោយអ្នកដទៃគោរពស្រឡាញ់អ្នកបាន។

១២. រៀនស្តាប់នូវពាក្យរិះគន់របស់អ្នកដទៃ ហើយកែប្រែចំនុចមិនល្អចេញ



១៣. លំហាត់ប្រាណជារៀងរាល់ថ្ងៃត្រឹមតែ៣០នាទី ក៏អាចជួយអោយសុខភាពផ្លូវកាយ និងផ្លូវចិត្តកាន់តែប្រសើរ។

១៤. ការច្រណែនអ្នកដទៃគឺជាការបង្ហិនពេលវេលាអត់ប្រយោជន៍។

១៥. ផ្តល់ឲ្យម៉ាក់ប៉ារបស់អ្នកអោយបានច្រើន ព្រោះថ្ងៃណាមួយអ្នកនឹងលែងមានឱកាសធ្វើបែបនោះហើយ។

រៀបរៀង និងសរសេរដោយ: ចន ច័ន្ទបូតា
ប្រភពអត្ថបទពី: thoughtcatalog.com

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments