ព័ត៌មានថ្មីបំផុត

លក្ខណៈ​​ខុស​គ្នា​​របស់​​បុគ្គល​​ជោគ​ជ័យ​ និង​​បុគ្គល​​បរាជ័យ​

Loading...
រាល់បុគ្គលជោកជ័យនិងបុគ្គលបរាជ័យតែងតែមានលក្ខណៈមួយចំនួន ដែលមាន​ភាពខុសគ្នា​រឺផ្ទុយ​ពីគ្នា។ បុគ្គលជោកជ័យធ្វើអ្វីដោយមានការពិចារណាខ្ពស់ ហើយ​មិនងាយ​ធ្វើអ្វីទៅ​តាមកំហឹង​ឬអារម្មណ៍​របស់ខ្លួនគ្រប់ពេលនោះទេ។ ចំណែកឯបុគ្គលដែលបរាជ័យវិញ ភាគច្រើន​ដោះស្រាយ​រាល់បញ្ហា​តាមកំហឹងរបស់ខ្លួន​ដោយមិនបានគិតគូរអ្វីនោះទេ។
១. ការអធ្យាស្រ័យ
មនុស្សជោគជ័យ​​៖ ចេះអាធ្យាស្រ័យឲ្យអ្នកដទៃ ដោយមិនប្រកាន់ច្រើនរឺមានការគុំគួនគំនុំច្រើននោះទេ។

មនុស្សបរាជ័យ៖ ភាគច្រើននៃមនុស្សបរាជ័យតែងតែមានគុំគួន ប្រកាន់ច្រើននិងមិនងាយអធ្យាស្រ័យឲ្យអ្នកដទៃនោះទេ។


២. ទំនួលខុសត្រូវ
មនុស្សជោគជ័យ៖ ក្រុមមនុស្សដែលជោគជ័យ ពួកគេមានការទទួលខុសត្រូវលើទង្វើដែលខ្លួនបានធ្វើខ្ពស់ណាស់ ទោះបីជាមានបញ្ហាអ្វីកើតឡើងក៏ដោយ។ ពួកគេមិនចេះទម្លាក់កំហុសឲ្យអ្នកដទៃនោះទេ។


មនុស្សបរាជ័យ៖ ផ្ទុយគ្នាពីបុគ្គលជោគជ័យវិញ ក្រុមមនុស្សបរាជ័យគ្មានទំនួលខុសត្រូវលើអ្វីដែលខ្លួនបានធ្វើនោះទេ។ ពួកគេតែងតែទម្លាក់ទៅអ្នកដទៃបើសិនជាមានបញ្ហាណាមួយកើតឡើងនោះ។

៣. ការចែករំលែក

មនុស្សជោគជ័យ៖ មនុស្សជោគជ័យគឺជាមនុស្សដែលចិត្តល្អ។ គ្រប់ពេលដែលពួកគេដឹងពីព័ត៌មានសំខាន់អ្វីមួយ គេតែងតែចែករំលែកឲ្យអ្នកដទៃផ្សេងទៀត ដោយមិនទុកវាជាសម្ងាត់សម្រាប់ផលប្រយោជន៍ម្នាក់ឯងនោះទេ។


មនុស្សបរាជ័យ៖ មនុស្សប្រភេទនេះ គឺជាមនុស្សដែលអាត្មានិយមបំផុត។ បើសិនជាគេដឹងព័ត៌មានសំខាន់ណាមួយនោះ គេនឹងមិនប្រាប់ឲ្យអ្នកណាម្នាក់បានដឹងនោះទេ។ មនុស្សបរាជ័យនេះ នឹងទុកវាជាការសម្ងាត់ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនជាមិនខាន។


៤. ការបង្ហាញអារម្មណ៍
មនុស្សជោគជ័យ៖ ជាធម្មតានៃទម្លាប់មនុស្សដែលជោគជ័យ ពួកគេតែងតែបង្ហាញអារម្មណ៍វិជ្ជមានទៅលើអ្វីមួយឬអ្នកណាម្នាក់។


មនុស្សបរាជ័យ៖ ជាប្រពៃណីទៅហើយ មនុស្សធុនបែបនេះនឹងបង្ហាញអវិជ្ជមានទៅលើអ្វីមួយរឺអ្នកណាម្នាក់ជាក់ជាមិនខាន។


៥. ការនិយាយស្ដី
មនុស្សជោគជ័យ៖ មនុស្សជោគជ័យមិនចេះនិយាយអ្វីដែលគ្មានប្រយោជន៍នោះទេ។ រាល់ការនិយាយស្ដីរបស់គេតែងតែបង្ហាញនូវគំនិតល្អៗមានប្រយោជន៍និងឆ្លាតវៃបំផុត។


មនុស្សបរាជ័យ៖ មនុស្សបរាជ័យនិយាយច្រើនខ្លាំងណាស់ តែរាល់ពាក្យសម្ដីទាំងអស់មិនមែនមានន័យថាមានប្រយោជន៍នោះទេ។​ ភាកច្រើនពួកគេចូលចិត្តនិយាយដើមអ្នកដទៃទៅវិញនោះទេ។


៦. ចែករំលែកភាពជោគជ័យ
មនុស្សជោគជ័យ៖ មនុស្សជោគជ័យជាមនុស្សមានសីលធម៌ខ្ពស់បំផុត។ រាល់ជោគជ័យដែលពួកគេទទួលបាន ពួកគេតែងតែរំលែកវាជាមួយអ្នកផ្សេងទៀត ដែលបានជួយដល់ពួកគេដើម្បីទទួលបានជោគជ័យមួយនោះ។


មនុស្សបរាជ័យ៖ មនុស្សប្រភេទនេះជាមនុស្សលោភលន់បំផុត។ រាល់ជោគជ័យណាមួយពួកគេតែងតែចាត់ទុកវាជារបស់ខ្លួនតែម្នាក់ឯងប៉ុណ្ណោះ ទោះបីជាមានការជួយពីអ្នកដទៃក៏ដោយ។ ពួកគេលេបយកភាពជោគជ័យដោយមិនចែករំលែកជាមួយអ្នកដទៃនោះទេ។


៧. គ្មានបំណងចង់បំផ្លាញអ្នកដទៃ
មនុស្សជោគជ័យ៖ រាល់ពេលពួកគេទទួលបានជោគជ័យរឺធ្វើអ្វីមួយនោះ ពួកគេតែងតែមានគំនិតចង់ឲ្យអ្នកដទៃផ្សេងទៀតមានភាពជោគជ័យដូចខ្លួនឯងផងដែរ។


មនុស្សបរាជ័យ៖ ដោយសារតែភាពលោភលន់​ និងអាត្មានិយមនោះ មនុស្សបរាជ័យមិនដែលមានគំនិតចង់ឲ្យអ្នកដទៃមានភាពជោគជ័យនោះទេ។ គេតែងតែចង់ឲ្យអ្នកផ្សេងរលាយគ្រប់យ៉ាង។


៨. ការពិចារណា
មនុស្សជោគជ័យ៖ មនុស្សដែលមានភាពជោគជ័យ ជាមនុស្សដែលចេះយកគំនិតអ្នកដទៃមកពិចារណាដើម្បីភាពល្អប្រសើរ។ ពួកគេមិនមែនជាមនុស្សប្រភេទអញនិយមនោះទេ ហើយក៏គ្មានគំនិតថាគំនិតរបស់ខ្លួនត្រូវគ្រប់ពេលនោះទេ។


មនុស្សបរាជ័យ៖ ក្រុមមនុស្សបរាជ័យជាមនុស្សអញនិយម។ ពួកគេមិនដែលយកគំនិតអ្នកដទៃមកពិចារណានោះទេ ដោយសារតែគេមានគិតថាមានតែគំនិតខ្លួនគេម្នាក់ឯងប៉ុណ្ណោះដែលត្រឹមត្រូវ។


៩. គោលដៅ
មនុស្សជោគជ័យ៖ ពួកគេជាមនុស្សដែលមានគោលដៅច្បាស់លាស់សម្រាប់ជីវិតរស់នៅរបស់ពួកគេ។ ពួកគេចេះកំណត់គោលដៅមួយយ៉ាងច្បាស់លាស់ដោយខ្លួនឯង។


មនុស្សបរាជ័យ៖ ពួកគេគ្មានគោលដៅច្បាស់លាស់ណាមួយសម្រាប់ជីវិតនោះទេ។ គោលដៅរបស់គេតែងតែផ្លាស់ប្ដូរជានិច្ច រឺពេលខ្លះត្រូវអ្នកផ្សេងបង្កើតឲ្យទៀតផង។

១០. តម្រូវការ
មនុស្សជោគជ័យ៖ មនុស្សជោគជ័យ ពួកគេស្គាល់ដឹងច្បាស់ពីតម្រូវការដែលពួកគេចង់បាន។ ពួកគេនឹងព្យាយាមធ្វើអ្វីដើម្បីទទួលបានសម្រេចបាននូវតម្រូវការមួយនោះ។

មនុស្សបរាជ័យ៖ មូលហេតុដែលបរាជ័យនោះ​ដោយសារតែពួកគេមិនដឹងពីតម្រូវការដែលពួកគេចង់បាននោះទេ។ បែបនេះពួកគេមិនដឹងថាត្រូវធ្វើឲ្យពិតប្រាកដនោះទេ។

១១. រៀនសូត្រ
មនុស្សជោគជ័យ៖ ជាធម្មតាមនុស្សដែលជោគជ័យ​មិនដែលគិតថាពួកគេ​ជាមនុស្សចេះអ្វីគ្រប់យ៉ាងនោះទេ។ ពួកគេតែងតែរៀនអ្វីៗថ្មីទាំងអស់ដើម្បីបង្កើនសម្ថិភាពរបស់ខ្លួន។

មនុស្សបរាជ័យ៖ មនុស្សបរាជ័យតែងតែគិតថា​ខ្លួនឯងជាមនុស្សអស្ចារ្យ​និងចេះអ្វីគ្រប់យ៉ាងទាំងអស់។ ពួកគេមិនដែលចំណាយពេលវេលាដើម្បីរៀនអ្វីៗផ្សេងនោះទេ។


១២. ការកំសាន្ត
មនុស្សជោគជ័យ៖ មនុស្សជោគជ័យតែងតែយកការកំសាន្តរបស់ពួកគេមកជាការអានសៀវភៅណា​ដែលមានប្រយោជន៍និងផ្ដល់ចំណេះដឹងដល់ពួកគេបានកាន់តែច្រើន។ ពួកគេមិនធ្វើអ្វីដែលគ្មានប្រយោជន៍នោះទេ។

មនុស្សបរាជ័យ៖ មនុស្សបរាជ័យបែជាបង្វែរការកំសាន្តរបស់ខ្លួន​មកលើអ្វីផ្សេងទៀតដែលគ្មានប្រយោជន៍ទៅវិញ។ ពួកគេមិនបានចំណាយពេលវេលាឲ្យមានប្រយោជន៍សម្រាប់ខ្លួននោះទេ។


១៣. ការគោរព
មនុស្សជោគជ័យ៖​​ មនុស្សជោគជ័យជាមនុស្សដែលមានសីលធម៌ខ្ពស់ ដោយចេះដឹងគុណអ្នកដទៃ និងជាងនេះទៅទៀតពួកគេជាមនុស្សដែលចេះអ្នកដទៃ។

មនុស្សបរាជ័យ៖​ ផ្ទុយគ្នាទៅវិញ មនុស្សបរាជ័យជាមនុស្សដែលចូលចិត្តស្ដីបន្ទោសអ្នកដទៃ​ដោយគ្មានរកខុសត្រូវនោះទេ។ ពួកគេមិនចេះគោរពអ្នកផ្សេងនោះឡើយ។


១៤. ការរស់នៅ
មនុស្សជោគជ័យ៖ ពួកគេជាមនុស្សមានការគិតគូរបានខ្ពស់។ ពួកគេរស់នៅដើម្បីពេលបច្ចុប្បន្ន និងអនាគត។

មនុស្សបរាជ័យ៖ មនុស្សដែលបរាជ័យជាមនុស្សដែលរស់នៅក្នុងអតីតកាល។ ពួកគេមិនមានគោលដៅសម្រាប់អនាគតច្បាស់លាស់នោះទេ។

១៥. ការផ្លាស់ប្ដូរ

មនុស្សជោគជ័យ៖ ដើម្បីភាពជោគជ័យ ពួកគេបានត្រៀមខ្លួនជាស្រេចក្នុងការផ្លាស់ប្ដូរណាមួយ​ដើម្បីឲ្យខ្លួនគេកាន់តែល្អប្រសើរ។


មនុស្សបរាជ័យ៖ មនុស្សប្រភេទនេះមិនងាយធ្វើការផ្លាស់ប្ដូរនោះទេ។ ពួកគេតែងតែមានភ័យខ្លាចក្នុងការផ្លាស់ប្ដូររឺគ្មានគំនិតក្នុងការផ្លាស់ប្ដូរទាល់តែសោះ។


អត្ថបទដោយ៖ ប៉ោ គឹមហុក
ប្រភព៖ Brightside

No comments