មានទំនាស់នៅកន្លែងធ្វើការ គួរដោះស្រាយដូចម្តេច?
Loading...
ការមានទំនាស់នៅកន្លែងធ្វើការជាប្រការមួយដែលមិនអាចចៀសវាងបានឡើយ
ប៉ុន្តែវាមិនមែនគួរតែធ្វើអោយប៉ះពាល់ដល់ផលិតផលដែលអាចធ្វើបាន
ឬទឹកចិត្តឡើយ។ ខាងក្រោមនេះគឺជារឿង
៨យ៉ាងដែលអ្នកអាចយកវាទៅដោះស្រាយទំនាស់
និងបង្កើតសន្តិភាពឡើងវិញបាន។
ទំនាស់នៅកន្លែងធ្វើការពិតជារឿងមួយធ្វើអោយឈឺចាប់ខ្លាំងមែនទែន ព្រមទាំងជាហេតុផលមួយដ៏សំខាន់សម្រាប់ការថយចុះសកម្មភាពធ្វើការ និងបង្កើនភាពស្មុគស្មាញក្នុងចិត្ត។ តើនៅកន្លែងធ្វើការរបស់អ្នកមានមនុស្សធ្វើអោយមានបញ្ហាដល់មនុស្សគ្រប់គ្នាផ្សេងៗទៀតដែរទេ? តើពួកគេបង្កើតការងារបន្ថែមសម្រាប់អ្នកដទៃដែរទេ? អ្វីដែលច្បាស់លាស់ក្នុងរឿងនេះគឺថា ទំនាស់មិនរលុបបាត់ដោយងាយទេ ហើយវាគ្រាន់តែធ្វើអោយកាន់តែធ្ងន់ធ្ងរទៅៗប៉ុណ្ណោះនៅពេលអ្នកបណ្តោយអោយវាទៅមុខបន្តទៀត។
ទំនាស់នៅកន្លែងធ្វើការជាច្រើនពិតជាអាចសម្គាល់ដឹង។ ទម្រង់ផ្សេងៗទៀតនៃទំនាស់ប្រហែលជាមិនងាយរកឃើញនោះទេ។ ព្រឹតិ្តការណ៍តូចតាច ឬបង្កបញ្ហាដូចជា ឥរិយាបថអវិជ្ជមានដែលកើតឡើងម្តងហើយម្តងទៀតគ្រប់ពេល និងអាចធ្វើអោយមនុស្សមានបញ្ហាជាមួយគ្នាទៅវិញទៅមក។ ករណីភាគច្រើន ទំនាស់កើតឡើងនៅក្នុងកម្រិតខ្ពស់នៃក្រុមហ៊ុន។ ស្ថិតក្នុងស្ថានភាពទាំងនេះ វាត្រូវតែមានដំណោះស្រាយមួយចំនួនចូលរួមហើយ។
តើទំនាស់នៅកន្លែងធ្វើការបែបណាដែលត្រូវការដំណោះស្រាយ? អ្វីៗទាំងឡាយដែលរំខានដល់ការិយាល័យ, មានឥទ្ធិពលទៅលើសកម្មភាពធ្វើការ ឬមានការគំរាមគំហែងដល់បុគ្គលិកផ្សេងៗទៀតត្រូវតែររកអោយឃើញ។ កម្រិតដែលអ្នកអាចស៊ូទ្រាំនឹងស្ថានភាពមួយមុនពេលដោះស្រាយប្រហែលជាមិនដូចគ្នាឡើយ។ អ្នកគ្រប់គ្រងម្នាក់ប្រហែលជាមិនយល់ថាដំណោះស្រាយក្នុងការផ្លាស់ប្តូរពាក្យសម្តីតិចតួចនោះជារឿងសំខាន់ដែលត្រូវធ្វើឡើយ លុះត្រាតែហេតុការណ៍មួយនោះក្លាយទៅជារឿងកើតឡើងរាល់ថ្ងៃ ហើយត្រូវប្រាប់ដល់បុគ្គលិកទាំងអស់អោយដឹងគ្រប់គ្នាដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ស្ថានភាពមួយដែលបុគ្គលិកម្នាក់មានការគម្រាំគំហែង ត្រូវតែរកដំណោះស្រាយផ្សេងមួយទៀតភ្លាម។ នៅពេលកំពុងតែដោះស្រាយបញ្ហា ការណែនាំជាមូលដ្ឋានមួយចំនួនគួរតែដាក់បញ្ចូលដូចជា៖
យល់ពីស្ថានភាព
ស្ថានភាពមួយចំនួនពិតជាបង្ហាញអោយអ្នកដឹងតាមរយៈមនុស្សជាច្រើនផ្សេងៗទៀតមែន។ មុនពេលអ្នកព្យាយាមដោះស្រាយទំនាស់ ចូរប្រាកដថា អ្នកបានស្រាវជ្រាវរាល់បញ្ហាលើមនុស្សទាំងពីរនោះហើយ។
ទទួលស្គាល់ការពិតរបស់បញ្ហា
ខ្ញុំបានចាំនូវការផ្លាស់ប្តូរមួយរវាងមនុស្សពីរនាក់។ ម្នាក់ត្រូវបានស៊ាំចិត្តជាមួយនឹងទិសដៅដែលក្រុមហ៊ុនកំពុងតែធ្វើ។ គាត់បានប្រាប់អ្នកផ្សេងទៀតថា “មិនបាច់បារម្ភអ្វីអំពីវាឡើយ វាមិនមែនជារឿងសំខាន់ឡើយ”។ ចូរចាំថា អ្វីដែលកើតឡើងជាបញ្ហាតូចតាចមួយចំពោះអ្នក ពេលនោះអ្នកអាចជាបញ្ហាដ៏ធំមួយជាមួយអ្នកផ្សេងមួយទៀតបាន។ ការទទួលស្គាល់នូវការស៊ាំចិត្ត និងការបារម្ភគឺជាជំហ៊ានដ៏សំខាន់ក្នុងការដោះស្រាយទំនាស់។
អត់ធ្មត់ និងធ្វើទៅតាមពេលវេលារបស់អ្នក
ពាក្យចាស់មួយឃ្លាដែលនិយាយថា “ប្រញាប់ណាស់កាន់តែយឺតណាស់” បង្កប់នូវការពិតច្រើនជាងអ្វីដែលយើងដឹងទៅទៀត។ ចូរចំនាយពេលវាយតម្លៃទៅលើរាល់ព័ត៌មានទាំងឡាយសិន។ ការសម្រេចចិត្តលឿនពេលពិតជាបង្កអោយមានគ្រោះថ្នាក់ច្រើនជាងអ្វីដែលល្អនៅពេលការស្រេចចិត្តនោះក្លាយទៅជារឿងខុសវិញ ព្រមទាំងបាត់បង់ការគាំទ្រទៀតផង។
ចៀសវាងការប្រើប្រាស់របៀបបង្ខិតបង្ខំ
ការបញ្ចេញកំហឹង ឬការបង្ខំមនុស្សប្រហែលជាអាចបញ្ឈប់បញ្ហាបានតែបណ្តោះអាសន្នទេ ប៉ុន្តែមិនត្រូវដាក់ខ្លួនអោយក្លាយទជាមនុស្សល្ងង់ដើម្បីគិតថាវាគឺជាដំណោះស្រាយមានរយៈពេលយូរឡើយ។ អ្វីដែលចម្លែកនោះគឺថា បញ្ហានោះនឹងកើតឡើងម្តងទៀត។ វាមិនត្រឹមតែធ្វើអោយអ្នកមានបញ្ហាជាមួយដំណោះស្រាយនោះទេ តែវាក៏ធ្វើអោយមានអារម្មណ៍ខឹងជាច្រើនដែលធ្វើអោយមានផលអាក្រក់ផងដែរ។
ផ្តោតសំខាន់ទៅលើបញ្ហា មិនមែនបុគ្គលម្នាក់ឡើយ
មនុស្សភាគច្រើនយ៉ាងហោចណាសក៏ដឹងរឿងមួយដែរថា “មនុស្សម្នាក់ជាអ្នកបង្កបញ្ហា” ដែរនៅក្នុងពិសោធន៍ការងាររបស់ពួកគេ។ចៀសវាងការប្រើឥរិយាបថស្រមើស្រមៃទៅលើបុគ្គលណាម្នាក់។ បុរស “ក” ប្រហែលជាមនុស្សដែលរីករាយបំផុត ឬគ្រាន់តែប្រហែលជាមានទំនាស់ផ្លាស់ខ្លួនមួយប៉ុណ្ណោះជាមយយនរណាម្នាក់ទៀតដែលធ្វើការជាមួយគ្នាប៉ុណ្ណោះ។ រឿងនេះមិនមែនមានន័យថា ពួកគេមានហេតុផលមួយនៃបញ្ហារបស់ពួកគេនោះឡើយ។ ចូរផ្តោតសំខាន់ទៅលើការវិភាគ និងដោះស្រាយទំនាស់។ ក្រោយពីធ្វើការវិភាគយ៉ាងប្រុងប្រយ័ត្នរួច បើសិនជាអ្នកកំណត់បានថា មនុស្សម្នាក់ជាបញ្ហានោះ ចូរសង្គត់ធ្ងន់ទៅលើមនុស្សម្នាក់ក្នុងចំនុចនោះតែម្តងទៅ។
ប៉ាន់ស្មានលើសេចក្តីណែនាំ
មុនពេលប្រមូលការប្រជុំជាផ្លូវការមួយរវាងមនុស្សម្នាក់ៗ ចូរអោយពួកគេទាំងពីរយល់ព្រមនូវសេចក្តីណែនាំប្រជុំពីរបីចំនុចសិន។ ចូរស្នើរអោយពួកគេបញ្ជាក់ប្រាប់ថាអាចអត់ធ្មត់បាន។ ចូរអោយពួកគេយល់ព្រមការចង់ដឹងអំពីការយល់ឃើញអំពីចិត្តគំនិតគ្នាទៅវិញទៅមកសិន។ ចូរប្រាប់ពួកគេថា បើសិនជាពួកគេបំពាន់សេចក្តីណែនាំនោះ ការប្រជុំជួបគ្នានឹងត្រូវបញ្ចប់វិញ។
រក្សាការបើចំហរទំនាក់ទំនងដដែល
គោលដៅដ៏ខ្លាំក្លាក្នុងការដោះស្រាយទំនាស់គឺមនុស្សទាំងពីរនាក់ត្រូវតែដោះស្រាយបញ្ហាដោយពួកគេផ្ទាល់។ ចូរអោយមនុស្សទាំងពីរនាក់នោះបង្ហាញអំពីទស្សនៈរបស់ពួកគេ ប៉ុន្តែក៏ត្រូវចែករំលែកការពិចារណារបស់អ្នកដែរ។ ចូរមានគនិតចូលរួមភេទការជួបជុំនិយាយគ្នា និងជួយពួកគេស្វែងរកការពិតដែលវាធ្វើអោយមានទំនាស់កើតឡើង។
ធ្វើដោយមិនចេះរារែក
នៅពេលអ្នកចំណាយពេលដើម្បីប្រមូលទិន្នន័យនៃបញ្ហា ចូរប្រាប់ដល់ភាគីទាំងសងខាងចូលរួមដែរ ហើយរំលឹករាល់កាលៈទេសៈទាំងអស់ ព្រមទាំងបង្កើតការសម្រេចចិត្តរបស់អ្នកទៅ។ មិនត្រូវទុកអោយបញ្ហានោះក្លាយទៅជារឿងស្ទាក់ស្ទើរ ឬច្របូកច្របលឡើយ។ ការសម្រេចចិត្តដែលស៊ីពេលយូរពេកអាចបំផ្លាញភាពដែលគេទុកចិត្តលើអ្នកបាន ព្រមទាំងទស្សនៈរបស់គេមកលើអ្នក។ ពួកគេប្រហែលជាយល់ថាអ្នកជាមនុស្សទន់ខ្សោយ ឬមិនយកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហា។ មិនមែនមនុស្សគ្រប់គ្នានឹងយល់ព្រមការសម្រេចចិត្តរបស់អ្នកឡើយ ប៉ុន្តែយ៉ាងហោចណាស់ក៏ពួកគេដឹងថាត្រូវឈរនៅកន្លែងណាដែរ៕
ប្រភព៖ សុខភាព

No comments