ព័ត៌មានថ្មីបំផុត

គួរធ្វេីយ៉ាងណាដេីម្បីឲ្យការទំនាក់ទំនងកាន់តែមានប្រសិទ្ធភាព?

Loading...
ទំនាក់ទំនងគឺជារឿងដ៏សំខាន់មួយសម្រាប់ការរស់នៅប្រចាំថ្ងៃដែលមនុស្សគ្រប់គ្នាត្រូវការជាចាំបាច់និងមិនអាចខ្វះបាន​ ព្រោះថាតាំងពីកេីតរហូតដល់ស្លាប់គ្មានអ្នកណាម្នាក់អាច់គេចផុតពីការទំនាក់ទំនងនោះទេ។

អាចនិយាយបានថាទំនាក់ទំនងគឺជាផ្លូវមួយដែលអាចនាំអ្នកទៅកាន់ភាពជោគជ័យ​ ប៉ុន្តែតេីអ្នកធ្លាប់ឆ្ងល់ដែរឬទេថាហេតុអ្វីបានជាការទំនាក់ទំនងរបស់អ្នកពុំបានផ្ដល់ផលវិជ្ជមានត្រឡប់មកវិញ?​ ចម្លេីយនោះគឺដោយសារតែអ្នកពុំមានការទំនាក់ទំនងល្អក្នុងសង្គម​ ឬការទំនាក់ទំនងរបស់អ្នកពុំមានប្រសិទ្ធភាព។

ចង់ដឹងឬទេថាតេីគួរធ្វេីគួរធ្វេីយ៉ាងណាដេីម្បីឲ្យការទំនាក់ទំនងរបស់អ្នកកាន់តែមានប្រសិទ្ធភាព?​ បេីសិនជាចង់ដឹងកុំភ្លេចចូលរួមក្នុងកម្មវិធីសិក្ខាសិលាស្ដីពី​ សិល្បៈនៃការទំនាក់ទំនងដ៏មានឥទ្ធិពល​ ជាមួយប្រធានបទចំបងចំនួនបីរដែលមានដូចជា​៖

-​ មូលដ្ឋានគ្រឹះ​ និងគោលការណ៍ដេីម្បីទំនាក់ទំនងជោគជ័យ​  បកស្រាយដោយ​ លោក​ សោម​ សម្បត្តិ​ ប្រធានប្រតិបត្តិ​ ក្រុមហ៊ុន​ ខេមផេន​ ថ្នាំពណ៌ជាតិ។


-​ បង្កេីតបណ្ដាញទំនាក់ទំនងដេីម្បីត្រៀមសម្រាប់អនាគត​ និងសម្រេចក្ដីសុបិនរបស់អ្នក​ បកស្រាយដោយ​ លោក​ ឧកញ្ញ៉ា​ ជីអូ​ អគ្គនាយករងអ្នកទីផ្សាកម្ពុជា។

-​ បច្ចេកទេសផ្ដេីម​ និងដឹកនាំការទំនាក់ទំនងដេីម្បីលទ្ធផលគាប់ប្រសេីរ​ បកស្រាយដោយ​ លោក​ ហង្ស​ ព្រីន្សយ៉ា​ ស្ថាបណិក​ ពានិជ្ជករឈានមុខកម្ពុជា

សិក្ខាសិលានេះនឹងរៀបចំនៅថ្ងៃអាទិត្យ​ ទី០៣​ ខែ​កញ្ញា​ ឆ្នាំ២០១៧​ ក្នុង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា​  (តិចណូ)​ ចាប់ពីម៉ោង​ ៧កន្លះព្រឹក​ រហូតដល់ម៉ោង​ ១២ថ្ងៃត្រង់​ ជាមួយសំបុត្រតម្លៃត្រឹមតែ​ ២០០០០រៀល។

សម្រាប់ពត៌មានបន្ថែមអ្នកក៏អាចទំនាក់ទំនងតាមលេខទូរស័ព្ទ ០៩៣ ៤២២ ៨៦២, ០៩៣ ៦៩៦ ៩៧២៕

អត្ថបទដោយ៖​ ជុំ​ រស្មី





No comments