ព័ត៌មានថ្មីបំផុត

វិធីសាស្រ្ត​បង្កើត​ប្រធាន​បទ​​និយាយ​ទៅ​រក​អ្នក​ដទៃ​

Loading...
មិនមែនសម្រាប់គ្រប់គ្នាទេ ដែលមានភាពងាយស្រួលក្នុងការបង្កើតរឿងនិយាយជាមួយអ្នកដែលយើងចង់និយាយរក។មិនថាទៅកាន់មិត្ត អ្នកដែលយើងពេញចិត្ត និងមនុស្សមួយចំនួនទេ ចំពោះអ្នកខ្លះតែងមានភាពលំបាកក្នុងការរកនឹកនិយាយមិនចេញ ទោះបីចង់យ៉ាងណាក៏ដោយ ហើយស៊ូអង្គុយស្ងៀមមានអារម្មណ៍មិនស្រណុកក្នុងចិត្តទៅវិញ ទាំងនេះអាចជាតិចនិចជួយអ្នកបាន ៖


១. កំុសង្ឃឹមថាអ្នកដទៃនឹងពេញចិត្តខ្លួន

អ្នកគ្រប់គ្នាតែងចង់បង្កើតសន្ទនាមួយដែលអាចអោយគេមានការចាប់អារម្មណ៍លើខ្លួន ត្រូវចាំថាយើងមិនអាចមើលចិត្តគេ ដឹងថាគេចូលចិត្តអ្វី ឬគួរធ្វើយ៉ាងណាអោយគេចូលចិត្តយើងភ្លាមៗបានទេ។ អ្នកអាចចាប់ផ្តើមពីការសួរនាំសាមញ្ញ ឬបែបមិត្តធម្មតា។


២. អោយគេនិយាយពីខ្លួនគេ ដោយសួរសំណួរល្អតាមក្រោយ

ជាទូទៅ មនុស្សមួយចំនួនចូលចិត្តនិយាយពីខ្លួនឯង និងនិយាយបកស្រាយពីអ្វីដែលខ្លួនឯងចូលចិត្ត។ ការចាប់ផ្តើមពីខ្លួនគេ យើងអាចបង្កើតសំណួរក្នុងចិត្តបាន ព្រោះអ្វីដែលគេនិយាយអាចនឹងជាគន្លឹះសម្រាប់យើងក្នុងការបន្តសំណេះសំណាលផ្សេងៗ ។

៣. និយាយពីម្ហូបអាហារ


សម្រាប់ឬអ្នកជិតដិត យើងអាចចាប់ផ្តើមពីការនិយាយពីម្ហូបផ្សេងៗ តើអ្នកណាមិនចូលចិត្តការញាំុនោះ ។ មិនមែនអោយនិយាយតែពីម្ហូបសុទ្ធទេ ប៉ុន្តែគ្រាន់តែយកវាធ្វើជាចំណុចចាប់ផ្តើម ហើយវាអាចនឹងនាំទៅកាន់ពត៌មានផ្សេងៗសម្រាប់និយាយ។


៤. ចែករំលែករឿងបន្តិចបន្តួចពីខ្លួនអ្នក

គេមិនមកនិយាយរកយើងមុន អាចមិនមែនគេមិនចូលចិត្តយើងទេ ភាគច្រើនគឺគេមិនហ៊ាន។ ពេលខ្លះការទៅនិយាយរកគេ ធ្វើអោយគេរីករាយជាងមុនក៏ថាបាន ដូច្នេះអោយគេដឹងបន្តិចបន្តួចពីយើងអាចនឹងធ្វើអោយសន្ទនាមានភាពកក់ក្តៅ។

៥. កំុតាំងខ្លួនជាអ្នកដែលដឹងអ្វីគ្រប់យ៉ាង

ពេលមានសន្ទនាគឺជាពេលផ្លាស់ប្តូរពត៌មាន យោបល់ និងចំណេះដឹងផ្សេងៗ ដូច្នេះបើគិតថាខ្លួនចេះអ្វីគ្រប់យ៉ាងហើយនោះ គួរកំុទៅនិយាយ អ្វីជាមួយគេទេ។ គេតបមកយើងមានន័យថាគេគោរពយើង ក្នុងភាពជានរណាម្នាក់ និង មានការចង់ដឹងឬពីយើង ។


អត្ថបទដោយ៖ ហ៊ុន កែវលីដែត
ប្រភព ៖ lifehack


*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments