ព័ត៌មានថ្មីបំផុត

រឿង​​ទាំង​​៥​​ ដែល​មិន​គួរខ្ជះ​ខ្ជាយពេលវេលាទៅខ្វល់​ក្នុង​ជីវិត

Loading...
រឿងគ្រប់យ៉ាងដែលអ្នកធ្វេីរៀងរាល់ថ្ងៃ មិ​នមែនសុទ្ធតែត្រឹមត្រូវទាំងអស់នោះទេ​ ដូចជាជួនកាលអ្នកធ្វេីល្អជាមួយអ្នកដទៃច្រេីនជាងខ្លួនឯង រហូតក្លាយជាទម្លាប់ដែលជួនកាលវាមិនបានធ្វេីអោយអ្នករីករាយក្នុងជីវិតទាល់តែសោះ។​ ខាងក្រោមនេះគឺជារឿងមួយចំនួនដែលអ្នកគួរតែឈប់ធ្វេីដេីម្បីឲ្យជីវិតអ្នកកាន់តែរីករាយ។




១.​ ឈប់ស្ដីបន្ទោសខ្លួនឯង
ការស្ដីបន្ទោសខ្លួនឯងនៅពេលដែលអ្នកធ្វេីខុស គឺជារឿងដែលល្ងង់មួយដែលយេីងតែងតែធ្វេី​ អ្នកគួរតែគិតឡេីងវិញថានៅលេីលោកនេះគ្មាននរណាម្នាក់ដែលកេីតមកមិនចេះខុសនោះទេសំខាន់គឺនៅពេលដែលអ្នកខុសអ្នកត្រូវទទួលស្គាល់កំហុសរបស់ខ្លួនហេីយកែប្រែវាទេីបជារឿងប្រសេីរ។


២.​ ឈប់ខ្វល់នូវពាក្យដែលមិនបានការពីអ្នកដទៃ

មនុស្សមួយចំនួនតែងតែចូលចិត្តនិយាយអាក្រក់ពីយេីង ទោះបីជាយេីងខំធ្វេីល្អយ៉ាងណាក៏ដោយ ហេីយវាតែងតែប៉ះពាល់ដល់អារម្មណ៍អ្នក តែអ្នកគួរតែគិតឡេីងវិញថាពួកគេទាំងនោះនិយាយអាក្រក់ពីអ្នក ព្រោះតែគេច្រណែននឹងអ្នកមិនមែនមកពីអ្នកធ្វេីអ្វីមិនបានល្អនោះទេ។

៣.​ កុំងាយចុះចាញ់
ដំណេីរជីវិតរបស់មនុស្សម្នាក់ៗ មិនមែនសុទ្ធតែងាយស្រួលនោះទេ​ រាល់ផ្លូវដេីរទាំងអស់គឺតែងតែមានភាពលំបាក ដូចនេះអ្នកត្រូវតែតស៊ូអោយដល់ទីបំផុតមិនគួរចុះចាញ់ដោយងាយៗនោះទេ ទេីបជីវិតអ្នកទទួលបាននូវភាពជោគជ័យ។

៤.​ កុំព្យាយាមធ្វេីអ្វីដែលអ្នកមិនអាចទៅរួច
មនុស្សយេីងកេីតមកតែងតែមានសមត្ថភាពខុសៗគ្នា​ មិនមែនថាអ្នកដទៃធ្វេីបាន អ្នកក៍អាចធ្វេីបានដូចគេ​ ហេីយក៏មិនមែនរាល់អ្វីដែលអ្នកអាចធ្វេីបានអ្នកដទៃអាចធ្វេីបានដូចអ្នកនោះដែរ​ ដូចនេះបេីសិនជាអ្នកដឹងច្បាស់ហេីយថា ខ្លួនឯងមិនអាចទៅរួចសូមកុំចំណាយពេលទៅធ្វេីវាបន្តទៀតព្រោះវាគ្មានប្រយោជន៍នោះទេ។


៥.​ កុំខ្ជះខ្ជាយពេលវេលាជាមួយមនុស្សខុស
ជីវិតមនុស្សអាចនិយាយបានថាខ្លីហេីយមិនទៀងទាត់នោះទេដូចនេះអ្នកគួរតែចំណាយពេលវេលារបស់អ្នកឲ្យបានត្រឹមត្រូវជាមួយមនុស្សជំវិញខ្លួនដែលខ្វល់ពីអ្នក​ បារម្ភពីអ្នក​ លេីកទឹកចិត្តអ្នក​ ជៀសវាងចំណាយពេលឥតប្រយោជន៍ជាមួយមនុស្សមួយចំនួនដែលអាត្មានិយម​ គិតតែប្រយោជន៍ផ្ទាល់ខ្លួនហេីយកេងចំណេញលេីអ្នក៕


អត្ថបទដោយ៖​ ជុំ​ រស្មី
ប្រភព៖​ Bornrealist


*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments