ព័ត៌មានថ្មីបំផុត

ការ​ងារ​ទាំង​៥​ដែល​មិន​ត្រូវ​ការ​សញ្ញាប័ត្រ ​

Loading...
មិនមែនសុទ្ធតែគុណភាពនៃការងារទាំងអស់សុទ្ធតែត្រូវយកសញ្ញាប័ត្រមកកំណត់ថាអ្នកអាចមានសមត្ថភាពនឹងធ្វើវានោះទេ។ ចំពោះមុខជំនាញខ្លះមិនតម្រូវអោយយើងអង្គុយរៀនរហូតដល់ចេះចាំស្ទាត់នោះទេ វាត្រូវការចំណង់ចំណូលចិត្ត ការខិតខំ និងក្តីស្រមៃរបស់ខ្លួន។ ម្យ៉ាងអ្នកមួយចំនួនតែងយល់ច្រឡំថា មិនថាការងារអ្វីក៏ត្រូវការសញ្ញាប័ត្រប៉ុន្តែពួកគេភ្លេចក្តីស្រមៃរបស់ពួកគេមួយចំនួនមិនមែនមកអង្គុយរៀនអ្វីដែលខ្លួនមិនចូលចិត្តទេ គឺត្រូវព្យាយាមចាប់អ្វីដែលខ្លួនស្រឡាញ់ដូចជាជំនាញរៀបរាប់ខាងក្រោម៖





១. អ្នកតុបតែងមុខ


ជំនាញនេះត្បិតតែស្តាប់ទៅវាមិនមានអីអស្ចារ្យ សម្រាប់មនុស្សមួយចំនួនព្រោះគែគិតថានរណាក៏អាចតែងមុខខ្លួនបានដែរ តែអ្វីដែលសំខាន់គឺសួរថាតើមានអ្នកចេះពិតប្រាកដមានជំនាញ មានកេរ្តិ័ឈ្មោះល្បីប៉ុន្មានអ្នកនៅក្នុងប្រទេសនោះ។ វាសំខាន់លើការតស៊ូ និងអនុវត្តរបស់យើង ហើយក៏គ្មានសៀវភៅមកបញ្ជាក់អោយត្រូវដែរ។


២. អ្នកសរសេរប្លុក


ការសរសេរវាអាចនឹងទាមទារចំណេះដឹងច្រើន ប៉ុន្តែភាគច្រើន យើងនឹងមិនសរសេរអ្វីដែលខ្លួនរៀនក្នុងថ្នាក់នោះទេ អោយតែធ្លាប់អាចសៀវភៅច្រើន ដឹងពីតិចនិចនៃការសរសេរអោយច្រើន ហើយបង្កើតសិល្បៈរបស់ខ្លួនអោយអ្នកអានចូលចិត្ត នៅថ្ងៃមុខអាចនឹងមានអ្នកគាំទ្រច្រើន។


៣. អ្នកបកប្រែscript


ការងារនេះគ្រាន់តម្រូវអោយយើងស្តាប់សម្លេងហើយសរសេរវាចេញជាអក្សរ ការងារនេះអាចនឹងធុញបន្តិចមែនប៉ុន្តែអាចនឹងរកកម្រៃបានច្រើន ដោយហេតុថាវាជាការងារដែលអ្នកផ្ទាល់ពំុមានពេលដើម្បីចំណាយលើវានោះទេ ហើយភាគច្រើនជួលគេអោយធ្វើ។


៤. គ្រប់គ្រងគេហទំព័របណ្តាញសង្គម


បើគ្រាន់តែគ្រប់គ្រង ឆ្លើយតបនៅតាមបណ្តាញសង្គមនានា ពំុតម្រូវអោយអ្នកទាល់តែរៀនចប់ខ្ពស់នោះទេ អ្នកអាចរៀនជំនាញនេះសន្សឹមៗទៅហើយបង្កើតអ្វីប្លែកដែលជួយរកប្រាក់កំរៃសំរាប់ខ្លួនទោះបីពំុទាន់ឬពំុមាន
សញ្ញាប័ត្រក្តី។


៥. បណ្ណារក្ស

មិនមែនមានន័យថាគាត់ជាមនុស្សមានចំណេះខ្សោយទេ ប៉ុន្តែសំរាប់គាត់អ្វីដែលធ្វើអោយការងារគាត់រីកចំរើននោះគឺការស្វែងយល់ដោយខ្លួនឯង និងបណ្តុះការអាន និងជាជំនួយសម្រាប់សិស្សនានា ប៉ុន្តែមិនតម្រូវអោយចាំទាល់តែមានសញ្ញប័ត្របញ្ជាក់ពីការសិក្សាខ្ពង់ខ្ពស់របស់គាត់ទេ។



អត្ថបទដោយ៖ ហ៊ុន កែវលីដែត
ប្រភព៖ Bornrealist


*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments