ព័ត៌មានថ្មីបំផុត

របៀប​​ចរចា​​ដើម្បី​​ទទួលបាន​​ផល​ប្រយោជន៍​​ច្រើន​​នៅ​​ពេល​​សម្ភាសន៍​​ការងារ​​

Loading...
ការចរចារ​ដើម្បី​ទទួលបាន​ប្រាក់់ខែ​កាន់តែ​ខ្ពស់  ពេល​ឈប់​សម្រាក​ច្រើន ឬក៏​គុណប្រយោជន៍​ផ្សេងៗ ទៀត​កាន់តែច្រើន​នោះ គឺជា​កិច្ចការ​មួយ​ពិបាក​ខណៈពេល​ដែល​អត្រា​នៃ​ការ​អត់​ការងារ​ធ្វើ​កាន់តែ​ខ្ពស់ ។​ប៉ុន្តែ​វា​អាច​ធ្វើ​ទៅ​រួច​បើសិនជា​អ្នក​មាន​បទពិសោធន៍ ការអប់រំ និង​មាន​ទំនុកចិត្ត​ដែល​មាន​តម្លៃ​សម្រាប់​នាយក​គ្រប់គ្រង​របស់​អ្នក​ពិចារណា​។​១ ត្រូវ​រៀបចំ​ការ​ណាត់​ជួប​សម្រាប់​ការជួប​សម្ភាសន៍​។ បើសិន​ការជួប​សម្ភាសន៍​ជា​ការសម្ភាសន៍​សម្រាប់ ការងារ​ថ្មី អ្នក​ត្រូវ​ស្វែង​យល់​ជាមុន​អំពី​អត្ថប្រយោជន៍​ដែល​ក្រុមហ៊ុន​អាច​ផ្ដល់ជូន និង​ថា​តើ​អ្នក​គ្រប់គ្រង របស់​ក្រុមហ៊ុន​មាន​ឆន្ទះ​យ៉ាងណា​ក្នុង​ការចរចា​។ អ្នក​អាច​ធ្វើ​ការសាកសួ​រ​បុគ្គលិក​ដែល បម្រើការ នៅ​ទីនោះ​បើសិនជា​អាច អំពី​ព័ត៌មាន​របស់​ក្រុមហ៊ុន​។​

២  ត្រូវ​ដឹង​ជាមុន​ថា​ផល​ប្រយោជន៍​អ្វីខ្លះ​ដែល​អ្នក​ចង់​បាន​។ សម្រេច​ចិត្ត​ទៅ​លើ​ប្រាក់ខែ​ដែល​តិច​បំផុត និង​គុណប្រយោជន៍​ផ្សេងៗ​ទៀត ដែល​អ្នក​មាន​បំណង​ចង់បាន​ពី​ក្រុមហ៊ុន​។ បើសិន​ជា​អ្នក​មិន​ចង់បាន​ថ្ងៃ ឈប់សម្រាក​ដែល​ត្រូវបាន​ក្រុមហ៊ុន​បង់​ប្រាក់​ឲ្យ​ជា​ធម្មតា​ក្នុង​រយៈពេល​តិចជាង​មួយ​សប្ដាហ៍​នៃ​ឆ្នាំ​ដំបូង​ទេនោះ អ្នក​ត្រូវ​ធ្វើ​វា​ឲ្យបាន​ច្បាស់លាស់​។​

៣ កុំ​ព្យាយាម​សុំ​អ្វី​ដែល​អ្នក​គិត​ថា​អ្នក​មិនអាច​នឹង​ទទួលបាន បើសិន​ជា​អ្នក​បាន​អាន​ឬ​ដឹង​ពី​ក្បួនច្បាប់ អំពី​ថ្ងៃ​ឈប់សម្រាក​របស់​បុគ្គលិក​ថា​មិន​ត្រូវបាន​ក្រុមហ៊ុន​ផ្ដល់ជូន​ទេនោះ ចូរ​កុំ​ព្យាយាម​ធ្វើ​ការចរចារ​អី​។​

៤ ដឹង​ពី​តម្លៃ​របស់​ខ្លួន​

 អ្នក​ត្រូវ​ធ្វើ​ការស្វែងយល់​ពី​ប្រាក់ខែ​ដែល​អ្នក​អាច​ទទួលបាន​ពី​ក្រុមហ៊ុន អ្នក​អាច​ធ្វើ ការស្រាវជ្រាវ​ទៅ​លើ​វេបសាយ​មួយចំនួនដើ​ម្បី​ដឹង​ពី​តម្លៃ​ប្រាក់ខែ​។​

៥ សួរ​សំនួ​របើក​

​បុគ្គលិក​គួរតែ​សួរ​សំនួរ​ដែល​ទាម ទា​រការ ឆ្លើយ​តប​មក​វិញ ច្រើន​ជាង​ការ​ឆ្លើយថា ទេ ឬ​បាទ​។ អ្នក​អាច​សួរថា​តើ អ្នក​អាច​រកប្រាក់ ចំណូល បន្លែ​ម​ទៀត​នៅ​ថ្ងៃ​ឈប់សម្រាក់​បាន​ដោយ​របៀប​ណា មិនមែន​សួរថា​តើ​អ្នក​អាច​រកប្រាក់ បន្ថែមទៀត ឬ មាន​ពេល​ឈប់​សម្រាប់​បន្ថែម​ទៀត​ដែរ​ទេ​នោះ​ទេ ។​

ប្រភព៖ សុខភាព

No comments