ព័ត៌មានថ្មីបំផុត

តើ​​នារី​​ដែល​​មាន​​ឆ្នាំ​​ណា​​ ក្រោយ​​រៀបកា​រ​​រួច​​មិន​​ពឹង​​ប្តី​​ចិញ្ចឹម​​?

Loading...
ប្រសិន​ជា​អ្នក​ចង់​បាន​ប្រពន្ធ​ដែល​ចេះ​ធ្វើ​ការងារ ហើយ​មិន​ចេះ​អង្គុយ​រងចាំ​តែ​អ្នក​ចិញ្ចឹម អ្នក​អាច​ជ្រើសរើស​នារី​ដែល​មាន​ឆ្នាំ​មួយ​ចំនួន​ខាងក្រោម​នេះ នោះ​ក្រោយ​ពេល​ដែល​អ្នក​រៀបការ​រួច អ្នក​មិន​សូវ​នឿយហត់​ក្នុង​ការរក​ប្រាក់​នោះ​ទេ ព្រោះ​អ្នក​ទាំង​ពីរ​រក​ជាមួយ​គ្នា​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​។ ដូចនេះ​តើ​មាន​ឆ្នាំ​អ្វី​ខ្លះ​ទៅ​?



ឆ្នាំ​រោង​
នារី​ដែល​មាន​ឆ្នាំ​នេះ​មាន​ច​រឹត​ឯករាជ្យ​ក្នុង​ការ​រក​លុយ គេ​មិន​ចូលចិត្ត​ក្រោយពេល​រៀបការ​រួច​យក​លុយ​ពី​ស្វាមី​ចាយ​ឡើយ ដោយសារ​តែ​គេ​មិន​ចូល​ចិត្ត​មើល​ទឹកមុខ​អ្នកដទៃ​ដើម្បី​រស់ ដូចនេះ​ទោះបីជា​យ៉ាងណាក៏ដោយ​ក៏​គេ​ត្រូវតែ​បន្ត​ធ្វើការ​ក្រោយពេល​ដែល​មានប្តី​រួច​ដែរ ដើម្បី​បញ្ជាក់​ពី​សម្ថ​ភាព និង​តម្លៃ​របស់​គេ​។​

ឆ្នាំ​ជូត​
មនុស្ស​ស្រី​ដែល​មាន​ឆ្នាំនេះ គឺជា​នារី​ដែល​មាន​ប្រាជ្ញា​ឆ្លាត​វៃ ថែមទាំង​មាន​ចិត្ត​ឯករាជ្យ ដូចនេះ​គេ​មិន​ព្រោះតែ​រៀបការ​រួច ហើយ​បោះបង់​ចោល​ការងារ​របស់​គេ​ឡើយ​។

ឆ្នាំ​ម្សាញ់​
នារី​ដែល​មាន​ឆ្នាំម្សាញ់​នេះ គឺ​មាន​ចិត្ត​ក្លាហាន និង​ឆ្លាត​វៃ ថែមទាំង​មាន​ខួរក្បាល​ក្នុង​ការប្រកប​មុខរប​រ​ផ្សេងៗ​ទៀតផង​។ គេ​ជា​មនុស្ស​ដែល​មានចិត្ត​ល្អ ដូចនេះ​គេ​ក៏​មាន​មនុស្ស​នៅ​ជុំវិញ​ខ្លួន​ច្រើន​ដើម្បី​ជួយ​ដែរ​។

ឆ្នាំ​ខាល​
ជា​នារី​ដែល​មាន​ភាពរឹងមាំ មានចិត្ត​ឯករាជ្យ មាន​ជំនឿ​ចិត្ត និង​គំនិត​ខ្លួនឯង ដូចនេះ​ទោះបីជា​គេ​រៀបការ​រួច ក៏​គេ​ខំ​ប្រឹង​ធ្វើ​ការងារ​ដើម្បី​ចែករំលែក​ជាមួយ​ស្វាមី​ដែរ ដោយ​គេ​មិន​ចូល​ចិត្ត​អង្គុយ​នៅ​តែ​ក្នុងផ្ទះ​មើលថែ​តែ​កូន​ទេ​៕

ប្រភព៖ សុខភាព



No comments