ព័ត៌មានថ្មីបំផុត

មូល​ហេតុ​ដែល​​អ្នក​ដទៃ​មិន​យក​ត្រចៀក​ស្តាប់​សម្តី​អ្នក

Loading...
វាអាចនឹងមានមូលហេតុច្រើននៅពេលដែលអ្នកដទៃ គេចមុខពីយើង ហើយមិនខ្វល់ពីសម្តីឬមូលហេតុរបស់អ្នកទោះយើងខំប្រឹងយ៉ាងណាក្តី។ ប៉ុន្តែវាមែនដែលយឺតខ្លាំងទេក្នុងការ ផ្លាស់ប្តូរវាបើយើងយល់ពីមូលហេតុ ហើយមានបំណងក្នុងការផ្លាស់ប្តូរខ្លួនឯងនោះ រៀនពីវាហើយសាកល្បងម្តងទៀត៖


១. យកការសន្យាជារឿងលេងសើច

មនុស្សភាគច្រើនចូលចិត្តនិយាយអោយតែរួចខ្លួនមួយពេល ហើយបង្កើតសន្យាជាមួយអ្នកដទៃដោយមិនគិតថាគេនឹងយកវាជារឿងពិតទេ គិតថានិយាយអោយគេខ្លួនឯងល្អ ដល់ពេលគេរំលឹកពីវាទើបរាយរ៉ាប់ពីមូលហេតុមកការពារខ្លួន។

២. សេពគប់ក្រុមមនុស្សខុស




ត្បិតថាខ្លួនយើងល្អក្តី តែការដែលយើងរាប់អានជាមួយមនុស្សក្រុមណានោះនឹងធ្វើអោយអ្នកដទៃវាយតម្លៃយើងទៅតាមក្រុមហើយនឹងមិនយកចិត្តទុកដាក់ពីបុគ្គលផ្តាល់ទេ។ គួរបង្ហាញខ្លួនអ្នកជាអ្នកកំុយកក្រុមខ្លួនមកដាក់ពីមុខ។


៣. បានសម្តីតែមិនមែនសកម្មភាព



កំុថានៅពេលគេទទួលយកសម្តីយើងហើយគេលែងខ្វល់ពីការងារយើង ហើយទុកចិត្តលើយើង ១០០% អោយសោះ ហើយចំណុចនេះហើយដែលធ្វើអោយមនុស្សមួយចំនួនភ្លេចខ្លួនហើយឈ្លក់នឹងខ្លួនឯង នេះជាមូលហេតុធំមួយដែលក្រុមហ៊ុនធំៗទាមទារបទពិសោធន៍ ជាជាងអ្វីដែលចេញពីមាត់របស់យើង។


៤. មិនអាចបែងចែកពេលអោយត្រឹមត្រូវ


ពេលខ្លះយើងអាចដឹងចិត្តមនុស្សទៅតាមការអនុវត្តប្រចាំរបស់គេ ចង់ដឹងថាមនុស្សនោះចេះធ្វើការងារឬអត់អាចមើលពីឥរិយាបថផ្សេងៗ យើងអាចថាគេជាមនុស្សមើុងម៉ាត់បានគ្រាន់តែសង្កេតពីចរិតពេលគេលែងសើចនិងពេលធ្វើការ បើឃើញមានភាពខុសប្លែងហើយនោះវានឹងបញ្ជាក់ថាគេជាមនុស្សបែបណាគួរទុកចិត្ត ឬមិនទុកចិត្ត។


៥. លទ្ធផលមិនអាចយកជាការបាន



គ្មាននរណាចង់រាប់អានអ្នកដែលតែងទទួលបរាជ័យលើអ្វីដែលខ្លួនប្តេជ្ញានោះទេ ជាពិសេសគឺពួកអ្នកជំនួញយើងអាចនិយាយបានថាវាជាអត្តចរិតមិនល្អ និងការបែងចែកវណ្ណៈតែវាជាអ្វីដែលសង្គមមួយតែងតែមាន ដូច្នេះមិនថាធ្វើអ្វីទេ ចាំជោគជ័យឬល្អចាំបង្ហាញភាពលេចធ្លោព្រោះវាអាចនឹងមានការប៉ះពាល់ជារយៈពេលវែង។


អត្ថបទដោយ៖ ហ៊ុន កែវលីដែត
ប្រភព៖ Bornrealist


*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments