ព័ត៌មានថ្មីបំផុត

ហេតុ​អ្វី​​បាន​ជា​​យើង​​ត្រូវ​កា​រ​គេង​​ពី​ ៧​ទៅ​​៨​​ម៉ោង​​ក្នុង​​មួយ​​យប់​​?​

Loading...
តាម​ការសិក្សា​បែប​វិទ្យាសាស្ត្រ​ថ្មីៗ​បានបង្ហាញ​ថា ការ​ដែល​គេង​មិន​បាន​គ្រប់គ្រាន់​អាច​បណ្តាលឲ្យ​មាន​ការប្រែប្រួ​ល​សំខាន់ៗ​ជាច្រើន​ក្នុង​រាងកាយ និង​បង្កើន​ការ​ប្រឈម​នឹង​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ជាច្រើន​ថែមទៀត​ដូចជា ការ​ធាត់​ជ្រុល មាន​ជំងឺ និង​ឆាប់​ស្លាប់​។

 
​ការ​គេង​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​ហេតុផល​ជាច្រើន​នៃ​មុខងា​រាងកាយ​។ នៅ​ពេល​អ្នក​គេង ខួរក្បាល​នឹង​បញ្ជូន​សញ្ញា​ឲ្យ​រាងកាយ​បញ្ចេញ​អ័រម៉ូន និង​សារធាតុ​ជាច្រើន​ដើម្បី​ជួយ​៖
•​    ​បន្ថយ​ការ​ប្រឈម​នឹង​បញ្ហា​សុខភាព​
•​    ​គ្រប់គ្រង​កម្រិត​នៃ​ការ​ឃ្លាន​អាហារ​
•​    ​រក្សា​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​
•​    ​រក្សា​ការចងចាំ​

តាមពិត​ទៅ​បើសិនជា​អ្នក​គេង​ច្រើនជាង ៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ជាប់​វិញ ក៏​អាច​មាន​ផលប៉ះពាល់​អវិជ្ជមាន​ចំពោះ​សុខភាព​ដែរ​។ ខាងក្រោម​នេះ​គឺជា​ហេតុផល​ដែល​អ្នក​ត្រូវតែ​គេង​ឲ្យបាន ៧​ទៅ​៨​ម៉ោង​ក្នុង​មួយ​យប់​។

អាយុ​វែង​
រយៈពេល​គេង​ដែល​ផ្តល់​សុខភាព​យើង​ជា​មធ្យម​គឺ ៧ ទៅ​៨​ម៉ោង​ក្នុង​មួយ​យប់​សម្រាប់​មនុស្ស​ធំ​។ សម្រាប់​អ្នក​ដែល​គេង​តិចជាង ៦​ម៉ោង​ក្នុង​មួយ​យប់​ទំនងជា​ឆាប់​ស្លាប់​រហូតដល់ ១២​ភាគរយ​ឯណោះ​។ ចំពោះ​អ្នក​ដែល​គេង​លើសពី ៨ ទៅ​៩​ម៉ោង​វិញ អាច​នឹង​ប្រឈម​ខ្ពស់​នឹង​ជំងឺ​រហូតដល់ ៣០​ភាគរយ​ដែរ​។

សម្រក​ទម្ងន់​
ការ​ដែល​គេង​មិន​បាន​គ្រប់គ្រាន់​អាច​បង្កើន​តម្រូវការ​ថាមពល​ក្នុង​រាងកាយ​។ នៅពេល​យប់ ការ​ធ្វើ​ចលនា និង​តម្រូវការ​កាឡូរី​ត្រូវ​បាន​ថយចុះ ប៉ុន្តែ​នៅ​ពេល​អ្នក​គេង​មិនបាន​គ្រប់​វិញ ខួរក្បាល​នឹង​បញ្ចេញ​សារធាតុ​គីមី​ជាច្រើន​ដើម្បី​ជំរុញ​ឲ្យមាន​អារម្មណ៍​ឃ្លាន​អាហារ​។ រឿងនេះ​នឹង​ធ្វើឲ្យ​អ្នក​ញ៉ាំ​កាន់តែច្រើន ហាត់ប្រាណ​តិច និង​ឡើង​ទម្ងន់​។

តាម​ការសិក្សា​កាលពី​ឆ្នាំ ២០១៤​បានបង្ហាញ​ថា ក្មេង​ដែល​គេង​តិចជាង​ធម្មតា​ក៏​ប្រឈម​ខ្ពស់​នឹង​ការ​ធាត់​ជ្រុល​ផងដែរ​។​

ប្រព័ន្ធ​ភាពស៊ាំ​
នៅ​ពេល​អ្នក​គេង ប្រព័ន្ធ​ភាពស៊ាំ​នឹង​បញ្ចេញ​សារធាតុ​ឈ្មោះ Cytokines​។ Cytokines ខ្លះ​មាន​ឥទ្ធិពល​ការពារ​លើ​ប្រព័ន្ធ​ភាពស៊ាំ​តាមរយៈ​ការជួយ​ប្រឈម​នឹង​ការ​រលាក និង​ការបង្ក​រោគ​។ បើ​គ្មាន​ការ​គេង​គ្រប់គ្រាន់​តែ អ្នក​ប្រហែលជា​មិន​មាន​សារធាតុ Cytokines នេះ​គ្រប់គ្រាន់​ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺ​ឡើយ​។

ការចងចាំ​កាន់តែ​ល្អ​
ដើម្បី​ជួយ​ដល់​ការ​ផ្ចង់​អារម្មណ៍ ការ​គេង​នឹង​ជួយ​ការពារ និង​ពង្រឹង​ដល់​ការចងចាំ​របស់​អ្នក​បាន​។ ការស្រាវជ្រាវ​បាន​បង្ហាញ ការ​គេង​ក្រោយពី​រៀន​រួច​អាច​ជួយ​បង្កើន​ការចង​ចាំបាន​។ វា​ក៏​ជួយ​កាត់បន្ថយ​ការរំខាន​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​ផងដែរ​។​

អ្នក​ដែល​គេង​មិន​គ្រប់គ្រាន់​៖
•​    ​ពិបាក​នឹង​ទទួលយក​ដំណឹង​ដោយសារ​តែ​សរសៃប្រសាទ​ក្នុង​ខួរក្បាល​ធ្វើការ​ច្រើន​ជ្រុល​
•​    ​អាច​នឹង​មាន​ការរំខាន​ដោយសារ​តែ​បញ្ហា​ផ្សេងៗ​
•​    ​ពិបាក​កាត់សេចក្តី​ថា​អ្វី​ខុស​អ្វី​ត្រូវ​
•​    ​លែង​មាន​សមត្ថភាព​ទ​ទួល​យក​ដំណឹង​ដូច​កាលពី​មុនៗ​ទៀត​

សម្រាប់​អ្នក​ដែល​គេង​បាន​ចាប់​ពី ៧ ទៅ​៨​ម៉ោង​ក្នុង​មួយ​ប់​អាច​នឹង​មានបទពិសោធ​ន៍​លើ​ដំណាក់កាល​ដូចខាងក្រោម​នេះ​៖
•​    ​ការគិត​ប្រកបដោយ​ភាព​ច្នៃប្រឌិត​
•​    ​ការចងចាំ​មានដំណើរ​ការណ៍​ល្អ​
•​    ​ការចងចាំ​មាន​រយៈពេល​យូរ​
•​    ​ការចងចាំ​ធ្វើការ​កាន់តែ​ល្អ​បន្ថែមទៀត​៕

ប្រភព៖ សុខភាព

No comments