ព័ត៌មានថ្មីបំផុត

មក​ស្គាល់​ចំនុច​ខ្សោយ​របស់​តារា​និករ​ទាំង​អស់​

Loading...
អ្នកណាក៏មានចំណុចខ្លាំងនិងចំណុចខ្សោយរបស់ខ្លួនដែរ ប៉ុន្ដែវាជាការល្អប្រសើរបើយើងបានដឹងពីចំនុចទាំងនោះ ហើយព្យាយាមកែរប្រែរវាឲ្យបានល្អ។ ខាងក្រោមនេះជាចំនុចខ្សោយរបស់តារានិករទាំងអស់។



១. Aries
ចំនុចខ្សោយរបស់តារានិករនេះគឺ គ្មានភាពអំណត់ក្នុងខ្លួន , អារម្មណ៍ផ្លាស់ប្ដូរដូចខ្យល់ព្យុះ , ឆាប់ខឹងតែក៏ឆាប់បាត់វិញដែរ , ធ្វើអ្វីច្រើនតែមិនគិតពិចារណាច្បាស់លាស់ , និងមានចរិកកាច។


២. Taurus
ចំនុចខ្សោយរបស់តារានិករនេះគឺ ក្បាលរឹង, ចូលចិត្ដធ្វើខ្លួនជាម្ចាស់នៃវត្ថុគ្រប់យ៉ាង , និងមានសំដីអាក្រក់ឃើញអ្វីថាហ្នឹង មិនបានគិតដល់អារម្មណ៍របស់អ្នកដទៃ ។


3. Gemini
ចំនុចខ្សោយរបស់តារានិករនេះគឺ មានពេលខ្លះមានអារម្មណ៍ថាភ័យខ្លាចច្រើន , សំដីមិនសូវពិរោះពិសារ និងមានពេលខ្លះមានរារែកក្នុងការសម្រេចចិត្ដធ្វើអ្វីមួយ។

៤. Cancer
ចំនុចខ្សោយរបស់តារានិករនេះគឺ អារម្មណ៍ផ្លាស់ប្ដូរញឹកញាប់ , មានគំនិតទុទិដ្ឋនិយម , មានគំនិតលោភលន់ និង ធ្វើអ្វីច្រើនតែមិនគិតពិចារណាច្បាស់លាស់។

៥. Leo
ចំនុចខ្សោយរបស់តារានិករនេះគឺ មានក្អេងក្អាង, ក្បាលរឹង ,ខ្ជិលនិងធ្វើអ្វីមួយ និង មិនងាយផ្លាស់ប្ដូរខ្លួនតាមកាលៈទេសៈ។

៦. Virgo
ចំនុចខ្សោយរបស់តារានិករនេះគឺ ខ្មាស់អៀនច្រើន, បារម្ភពីរឿងអ្វីមួយជ្រុលពេក, គិតច្រើនមិនថារឿងខ្លួនឯងទេ រឿងគេក៏គិតដែរ និងចូលចិត្ដធ្វើខ្លួនផ្អើលៗ។

៧. Libra
ចំនុចខ្សោយរបស់តារានិករនេះគឺ មិនងាយដាច់ស្រេចនឹងរឿងអ្វីមួយ, តែងគេចចេញពីរឿងដែលត្រវប្រឈមមុខ, ចូលចិត្ដច្រណែនគេនិង តែងធ្វើខ្លួនគួរឲ្យអានិត។

៨. Scorpio
ចំនុចខ្សោយរបស់តារានិករនេះគឺ ចូលចិត្ដប្រចណ្ឌច្រើន ធ្វើខ្លួនដូចមានអាថ៌កំបាំង និង ចូលចិត្ដនៅដាច់ដោយឡែក។

៩. Sagittarius
ចំនុចខ្សោយរបស់តារានិករនេះគឺ បានតែសន្យាតែមិនដែលធ្វើ, មិនសូវមានភាពអំណត់ក្នុងខ្លួនទេ និងចូលចិត្ដនិយាយអ្វីមិនបានប្រយោជន៍។

១០. Capricorn
ចំនុចខ្សោយរបស់តារានិករនេះគឺ​ ស្អីក៏ដឹងស្អីក៏ចេះ, មិនងាយអត់អោនអោយទេ, ធ្វើរឹកខ្លាំង និង ចូលចិត្ដគិតអ្វីដែលមិនល្អ។

១១. Aquarius
ចំនុចខ្សោយរបស់តារានិករនេះគឺ តែងរត់គេចពីការបញ្ចេញអារម្មណ៍ពិតរបស់ខ្លួន, បានតែសន្យាតែមិនដែលធ្វើ និងមានអារម្មណ៍ប្រែប្រួលញឹកញាប់។

១២. Pisces
ចំនុចខ្សោយរបស់តារានិករនេះគឺ ភ័យខ្លាចច្រើន, ទុកចិត្ដមិនបាននិងចូលចិត្ដគេសវេសពីការពិតណាស់៕


ប្រែសម្រួលដោយ ធានី
ប្រភព zodi.c

No comments