ព័ត៌មានថ្មីបំផុត

៥​ចំណុច​ បង្ហាញ​ថា​គេ​​កំពុង​ Crush​ មក​លើ​អ្នក​ហើយ​

Loading...
អារម្មណ៍ស្រលាញ់និងចូលចិត្តគឺពិតជាពិបាកក្នុងការនិយាយប្រាប់នរណាម្នាក់ តែជួនកាលទោះមិនបាននិយាយក៏ដោយ ក៏យើងអាចដឹងបាត់ទៅហើយ ដោយគ្រាន់តែចាប់អារម្មណ៍នូវអ្វីដែលគេធ្វើមកលើយើងតែប៉ុណ្ណោះ ចង់ដឹងអត់ថាទង្វើទាំងនោះមានអ្វីខ្លះ?





១. គេតែងតែស្មោះត្រង់ជាមួយអ្នក


បើសិនជាមនុស្សម្នាក់នោះគេចាប់អារម្មណ៍មកលើអ្នក គេនឹងធ្វើអ្វីក៏ដោយក៏ស្មោះត្រង់ជាមួយអ្នកមិនថាធ្វើអ្វី និយាយអ្វីក៏ដោយគឺប្រាកដជាមិនមានការលាក់លាមជាមួយអ្នកតែម្ដង។

២. គេនឹងធ្វើអ្វីដែលគេមិនចូលចិត្តដើម្បីអ្នក



មនុស្សគ្រប់គ្នាតែងតែមានរឿងខ្លះដែលពួកគេមិនចូលចិត្ត តែបើសិនជាមនុស្សម្នាក់នោះគេកំពុងតែធ្វើរឿងអ្វីមួយដែលគេមិនចូលចិត្ត ដើម្បីអ្នកនោះបានន័យថាគេកំពុងតែចាប់អារម្មណ៍មកលើអ្នកហើយ។

៣. គេផ្ញើសារមកអ្នកគ្រប់ពេល


មិនថាធ្វើអ្វី នៅកន្លែងណា ទៅណា គេតែងតែផ្ញើរសារមកអ្នក ហើយចូលចិត្តសួរអ្នកថាកំពុងធ្វើអ្ វីនិងចង់ដឹងគ្រប់យ៉ាងដែលទាក់ទងនឹងអ្នក ថែមទាំងបារម្ភពីអ្នកគ្រប់ពេល ឬមិនថាគ្រាន់តែជាការផ្ញើ Emotion ក៏ដោយគឺធ្វើគ្រប់យ៉ាងដើម្បីទាក់ទងមកអ្នកជានិច្ច។

៤. គេនឹងចងចាំពីអ្នក


បើសិនជាគេចាប់អារម្មណ៍ជាមួយអ្នក នោះគេនឹងព្យាយាមចង់ដឹង និងចងចាំរឿងគ្រប់យ៉ាងដែលទាក់ទងនឹងអ្នក មិនថាជារឿងកំប៉ិកកំប៉ុកក៏ដោយ ហើយការធ្វើបែបនេះហើយ ដែលជាសញ្ញាមួយបង្ហាញប្រាប់ថាអ្នកគឺពិតជាសំខាន់សម្រាប់គេ។


៥. គេនឹងចាប់ផ្ដើមចេះប្រច័ណ្ឌ


ធ្លាប់ឆ្ងល់អត់ថាមិនមែនជាសង្សានឹងគ្នាសោះ បែរជាមនុស្សម្នាក់នោះមានកាយវិការបែបខឹងង៉ក់ងរ ឬហៅបានថាប្រច័ណ្ឌមកលើអ្នក? តាមពិតទៅវាមិនមានអ្វីពិបាកយល់ទេ ព្រោះម្នាក់នោះកំពុងចាប់អារម្មណ៍មកលើអ្នកហើយ។

៦. គេមានពេលសម្រាប់អ្នក

មិនថាអ្នកត្រូវការគេពេលណា ឬផ្ញើរសារទៅម្នាក់នោះពេលណា គេនឹងឆ្លើយតបនឹងទំនេរសម្រាប់អ្នកជានិច្ច មិនថាជាពេលដែលគេរវល់យ៉ាងណាក៏ដោយ ក៏គេឆ្លៀតពេលសម្រាប់អ្នកដែរ។


អត្ថបទដោយ៖ ជុំ រស្មី
ប្រភព៖ Bornrealist


*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments