ព័ត៌មានថ្មីបំផុត

5យ៉ាង​ គួរ​ពិចារណាឲ្យ​ច្បាស់​មុន​ពេល​ទិញ​ទូរស័ព្ទ​ថ្មី​

Loading...
ជាការពិតណាស់ទូរស័ព្ទមិនមែនចេះតែទិញផ្ដេសផ្ដាស់នោះទេ ព្រោះជួនកាលម៉ូដែលថ្មីៗមួយចំនួន មិនគ្រប់គ្រាន់សម្រាប់តម្រូវការប្រចាំថ្ងៃរបស់យេីងនោះទេ ដូច្នេះថ្ងៃនេះយេីងសូមណែនាំរឿង​ ៥យ៉ាងដែលអ្នកគួរគិតមុនទិញទូរស័ព្ទថ្មីដេីម្បីកុំឲ្យខ្ជះខ្ជាយលុយច្រេីនឥតប្រយោជន៍។



១.​ ទំហំ



អ្នកត្រូវគិតថាទំហំទូរស័ព្ទដែលអ្នកចង់ទិញនោះ វាមានបញ្ហាអ្វីឬអត់សម្រាប់អ្នក ដូចជាធំពេកដែលពិបាកក្នុងការទុកដាក់ឬយកតាមខ្លួន ឬក៏វាតូចពេកដែលធ្វើឲ្យពិបាកក្នុងការមើលដូច្នេះអ្នកអាចទៅតាម Showroom ទូរស័ព្ទទាំងនោះកាន់និងមើលដោយផ្ទាល់ជាជាងគ្រាន់តែមើលរូបតែមួយមុខ។


២.​ គុណភាពថ្ម


ថ្មក៏ជារឿងចាំបាច់មួយដែលអ្នកត្រូវបារម្ភ ព្រោះបើទំហំថ្មតូចពេក វាពិតជាមិនគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់របស់អ្នក ដូចនេះអ្នកគួរប្រៀបធៀបគុណភាពថ្មឲ្យបានច្បាស់ មុននwងជ្រើសរើសយកទូរស័ព្ទប្រភេទណាមួយយកមកប្រើប្រាស់។


៣.​ ល្បឿនដំណេីរការ


ពិតមែនហើយ អ្នកណាក៏ចង់បានទូរស័ព្ទដែលមានល្បឿនដំណើរការលឿន យកមកប្រើប្រាស់ដែរ តែមិនមែនទូរស័ព្ទទាំងអស់សុទ្ធតែមានល្បឿនដំណើរការលឿននោះទេ ជួនកាលទូរស័ព្ទដែលអ្នកស្រលាញ់ បែរជាមានល្បឿនដំណើរការយឺតដែលអាចប៉ះពាល់ដល់ការប្រើប្រាស់របស់អ្នកវិញក៏ថាបាន។


៤.​ ទំហំអង្គចងចាំ


វាពិតជាមិនមានបញ្ហានោះទេសម្រាប់ទូរស័ព្ទខ្លះដែលអាចមានរន្ធសម្រាប់បន្ថែំមអង្គចងចាំខាងក្រៅ ប៉ុន្តែសម្រាប់ទូរស័ព្ទខ្លះវិញគឺមិនមាននោះទេ ដូចនេះអ្នកត្រូវគិតឲ្យបានច្បាស់ថាតើទំហំអង្គចងចាំ ឬហៅថាម៉េម៉ូរីប៉ុន្មានដែលសមល្មមសម្រាប់តម្រូវការរបស់អ្នកចៀសវាងទិញខុសនាំឲ្យខាតបង់។


៥.​ អ្នកត្រូវប្រេីក្រោមពន្លឺថ្ងៃញឹកញាប់ឬអត់


ចំណុចនេះក៏សំខាន់ព្រោះថាសម្រាប់អេក្រង់ទូរស័ព្ទមួយចំនួន គឺមិនបានបំពាក់ជាមួយបច្ចេកវិទ្យាសម្រាប់ការមើលឃើញច្បាស់ នៅពេលដែលប្រើនៅក្រោមពន្លឺថ្ងៃខ្លាំងនោះទេពោលគឺវាធ្វើឲ្យអ្នកមើលអេក្រង់មិនច្បាស់តែម្ដង។


៦. សួរខ្លួនឯងថា តើវាចាំបាច់សម្រាប់អ្នកដែរឬអត់?

ដូចដែលអ្នកទាំងអស់គ្នាបានដឹងស្រាប់ថាទូរស័ព្ទម៉ូដែលថ្មីៗទាន់សម័យភាគច្រើន មានតម្លៃរហូតដល់ខ្ទង់ពាន់ឬក្បែរៗនោះ ដូចនេះមុននឹងសម្រេចចិត្តទិញទូរស័ព្ទណាមួយអ្នកត្រូវសួរខ្លួនឯងថា តើអ្នកពិតជាត្រូវការទូរស័ព្ទប្រភេទនោះចាំបាច់មែន ឬយ៉ាងណា? ហើយអ្វីបន្ទាប់គឺជាការសម្រេចចិត្តរបស់អ្នកផ្ទាល់៕

អត្ថបទដោយ៖ ហ័រ ឆូវ
ប្រភព៖ entrepreneur.com


*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments