ព័ត៌មានថ្មីបំផុត

ចង់​អាន​លឿន​ហើយ​ឆាប់​យល់​អត់?​

Loading...
អ្វីៗសុទ្ធតែអាចវឹកហាត់បាន បើសិនជាមានការព្យាយាម និងយល់ច្បាស់ពីវិធីសាស្រ្តក្នុងការសម្រេចវា។ បើសិនជាអ្នកអានយឺត អ្នកក៏អាចកែប្រែអភិវឌ្ឍខ្លួនឲ្យវិវត្តន៍ទៅមុខបានដែរ។ អានយឺត ក៏អាចប្រែជាអានលឿនបានយ៉ាងងាយ។ អ្វីដែលអ្នកត្រូវធ្វើគឺ៖



១. អានមាតិកាជាមុន
មុនចាប់ផ្ដើមអានសៀវភៅអ្វីមួយអ្នកត្រូវតែអានមាតិកាសៀវភៅនោះសិន។ ការមាតិកានេះមានសារៈសំខាន់ណាស់ វាអាចជួយឲ្យអ្នកដឹងច្បាស់ថា មេរៀននីមួយៗនិយាយពីអ្វី ហើយកាន់តែប្រសើរសម្រាប់អ្នកដែលចង់អានចំណុចណាមួយដែលទាក់ទងនឹងការងារនាក់។



២. អានដោយផ្ដោតអារម្មណ៍
ពេលអានមាតិកាសៀវភៅហើយ អ្នកត្រូវតែចាប់សៀវភៅមកអាន។ ប៉ុន្តែអ្នកត្រូវតែចាំថា ពេលអានត្រូវតែអានដោយយកចិត្តទុកដាក់បំផុត។ អ្នកមិនត្រូវឡេះឡោះពេលអាននោះទេ ព្រោះវានឹងធ្វើការយល់បាត់បង់។


៣. កុំអានលឺ
ពេលអានអ្នកមិនត្រូវអានលឺៗនោះទេ។ ការអានលឺ មិនអាចជួយឲ្យអ្នកអានបានលឿន ហើយយល់ច្បាស់ពីមេរៀននោះទេ។ ហេតុដូចនេះ​ពេលអានអ្នកត្រូវតែអានក្នុងចិត្តទើបជាជម្រើសដែលល្អ។


៤. ព្យាយាមយល់ចំណុចសំខាន់
ពេលអានអ្នកមិនត្រូវខ្វល់ខ្លាំងជចំពោះ ពាក្យ ឬឃ្លាមួយចំនួនដែលអ្នកមិនយល់នោះទេ។ អ្វីដែលអ្នកត្រូវចាំគឺថា ព្យាយាមយល់ពីចំណុចគោលនៃមេរៀន រឺសៀវភៅទើបជារឿងត្រឹមត្រូវ។



អត្ថបទ៖ ប៉ោ គឹមហុក
ប្រភព៖ Lifehack

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments