ព័ត៌មានថ្មីបំផុត

ម៉េច​បាន​ជា​ទារក​ដែល​កើត​លើ​យន្តហោះ​តែង​តែ​ទទួល​បាន​សញ្ជាតិ​​ពីរ?​

Loading...
ការមានផ្ទៃពោះមិនបង្ការអ្នកពីការធ្វើដំណើរទេ។ ទោះបីជាយ៉ាងណាក៏ដោយ ហានិភ័យអាចកើតឡើងនៅពេលដែលស្រ្តីមានផ្ទៃពោះអាចនឹងសម្រាលកូនមិនគ្រប់ខែ ហើយម្តាយត្រូវសម្រាលកូននៅក្នុងយន្ដហោះ។




មានហេតុផលជាច្រើនពាក់ព័ន្ធនឹងចំនុចនេះ ប៉ុន្តែមូលហេតុមួយក្នុងចំណោមហេតុផលទាំងអស់បានបង្ហាញថា:



ប្រសិនបើការហោះហើរនោះ ចេញពីប្រទេសមួយដែលបានផ្តល់សច្ចាប័នលើអនុសញ្ញារបស់អង្គការសហប្រជាជាតិ ស្តីពីការកាត់បន្ថយភាពគ្មានប្រទេស (UN’s Convention on the Reduction of Statelessness) នោះទារកឫទារិកាដែលត្រូវបានសម្រាលលើយន្តហោះ នឹងទទួលបានសញ្ជាតិរបស់ប្រទេសដែលចេញពីជើងហោះហើរនេះ។


ប្រសិនបើប្រទេសកំណើតមិនទាន់បានផ្តល់សច្ចាប័នលើអនុសញ្ញានេះទេ ទីតាំងហោះហើររបស់យន្តហោះនឹងកំណត់សញ្ជាតិរបស់ទារកទើបកើត។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើប្រទេសកំណត់នោះបដិសេធមិនផ្តល់សញ្ជាតិដល់ទារកទើបនឹងកើត នោះពួកគេនឹងយកសញ្ជាតិរបស់ឪពុកឬម្តាយរបស់ពួកគេ។



ប្រសិនបើអ្នកមានផ្ទៃពោះ ហើយនឹងមានគម្រោងធ្វើដំណើរ អ្នកត្រូវគិតអោយច្បាស់មុននឹងសម្រេចចិត្តជិះយន្តហោះ ព្រោះអ្នកអាចប្រឈមមុខខ្ពស់នឹងការសម្រាលកូនដោយមិនមានការព្រៀងទុកលើយន្តហោះ។


រៀបរៀង និងសរសេរដោយ: ចន ច័ន្ទបូតា
ប្រភពអត្ថបទពី: wikr.com

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments