ព័ត៌មានថ្មីបំផុត

ពីមុខ​ម្ហូប​ប្រចាំ​​គ្រួសារ​ ប្រែ​ក្លាយ​ជា​មីដែល​អ្នក​រាល់​គ្នា​ចូល​ចិត្ត

Loading...
មានមុខម្ហូបច្រើនណាស់ដែលកកើតឡើងពីជំនាញនៃការចំអិនរបស់ចុងភៅ​ហើយច្រើនទៀតបានពីការរៀនតាមគ្នា ប៉ុន្តែសំរាប់ការកកើតឡើងពីមុខម្ហូបរបស់ មីគោកទាំង៤ប្រភេទនេះគឺមកពីក្តីស្រលាញ់ដែលផ្តល់សំរាប់ ក្រុមគ្រួសារ។​​


ប៉ានិងម៉ាក់ជាអ្នកចាប់ផ្តើមហាងលក់​ជ្រូកខ្វៃ ទាខ្វៃ សាច់ផាក់ឡូវ​និង សាស៊ាវសំរាប់ ចិញ្ចឹម គ្រួសារ​អស់រយៈពេល៣០ឆ្នាំ​ដែលបង្កើតជារូបមន្តពិសេស​ដើម្បីកូនៗបន្តវេនរហូតដល់ការចាប់ផ្តើមនៃហាងមីគោក៤រសជាតិ។

វាអាចនឹងជារឿងលំបាកក្នុងការស្វែងរកអាហារដែលរសជាតិដូចអាហារអ្នកផ្ទះធ្វើអោយញាំុ​ ត្បិតថាវាមិនឆ្ងាញ់ដាច់គេក៏ពិតមែន ប៉ុន្តែវាធ្វើដោយការស្រលាញ់និងយកចិត្តទុកដាក់ ដែលវាជាអ្វី​ដែលហាងមីគោក៤រសជាតិ ខិតខំរក្សាក្នុងរយៈពេល ២ឆ្នាំ។ គ្រឿងផ្សំ ទាំងអស់ធ្វើឡើងដោយដៃជាមួយនឹងការយកចិត្តទុកដាក់ ដើម្បីធានាថា អ្នកដែលទទួលទាននឹងទទួលបានអារម្មណ៍កក់ក្តៅពីចុងភៅ។


មីគោកទាំង៤មុខ ផ្តល់រសជាតិផ្សេងគ្នាទៅតាមប្រភេទសាច់ដែលជ្រើសរើស​ ហើយបរិមាណ ត្រូវប្រាកដថា អាចគ្រប់គ្រាន់នឹងបំពេញភាពឃ្លានរបស់អតិថិជន។ មីគោកនេះជាជំរើសមួយ បន្ទាប់ពីអាហារដែលអ្នកបរិភោគ នៅផ្ទះ ត្បិតថាមានអាហារច្រើនដែលអាចអោយអ្នកឆ្អែតបាន ប៉ុន្តែមានតិចណាស់ដែលអាចផ្តល់ទាំង រសជាតិឆ្ងាញ់ អនាម័យល្អ រហ័សទាន់ចិត្ត និង មិនប៉ះពាល់ដល់សុខភាព ។

ក្រៅពីអាចទទួលទានមីដ៏ឆ្ងាញ់ក្នុងបរិយាកាសត្រជាក់ (ម៉ាស៊ីនត្រជាក់) ហើយ ក្នុងនោះ អតិថិជនទាំង ១០ មាន ៨នាក់ហើយដែលគេពេញចិត្ត និងបំពេញក្តីស្រេកឃ្លាននៅហាងមីគោក៤រសជាតិ នេះ ព្រោះថាទំនុកចិត្តគឺអ្វីដែលអតិថិជនតែងទទួលបាន។

‘ ការផ្តល់ជូនសំរាប់អ្នក គឺភាពកក់ក្តៅនិងរសជាតិដែលខ្ញំុធ្លាប់ផ្តល់ជូនអ្នកមានគុណរបស់ខ្ញំុ’ នេះជាអ្វីដែលធ្វើអោយមីគោក៤រសជាតិមានខុសពីមីដទៃ។



**គួរបញ្ជាក់ផងដែរថា ហាងមីគោកបួនរសជាតិបើកជារៀងរាល់ថ្ងៃច័ន្ទ ដល់ ថ្ងៃសៅរ៍ ចាប់ពីម៉ោង ៩៖៣០ ព្រឹក - ៨​​ យប់។


ហាងមីគោក៤រសជាតិមានទីតាំងស្ថិតនៅផ្លូវ 276 សង្កាត់បឹងកេងកង 3 រាជធានី ភ្នំពេញ
លេខទំនាក់ទំនង ៖ 089718887/ 098373232


អត្ថបទដោយ៖​ ហ៊ុន​ កែវលីដែត

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។
 

No comments