ព័ត៌មានថ្មីបំផុត

មាន​តែ​កូន​កណ្តាល​ទេ​ដែល​យល់​អារម្មណ៍​ទាំង​នេះ​ ចឹង​មែន​អត់?​

Loading...
កើតមកជាកូនកណ្តាលអាចនិយាយបានថា ជាកូនដែលឆ្លងកាត់រឿងប្លែកៗជាច្រើនដែលកូនច្បង ឫកូនពៅមិនដែលបានជួបប្រទះ។ ចំនុចខាងក្រោមទាំងប៉ុន្មាននេះនឹងបង្ហាញយ៉ាងច្បាស់ថា មានតែកូនកណ្តាលទេដែលយល់ពីអារម្មណ៍នេះ ហើយធ្លាប់បានឆ្លងកាត់រាប់មិនអស់ដង។




១. ជាកូនដែលមានភាពអត់ធ្មត់ខ្លាំងបំផុតក្នុងចំណោមបងប្អូនទាំងអស់
កូនកណ្តាលពិតជាមានភាពអំណត់ខ្លាំងបំផុត ដែលវាជាចំណុចល្អមួយធ្វើអោយគេអាចលូតលាស់ជាមនុស្សម្នាក់មានម្ចាស់ការលើខ្លួនឯងជានិច្ច។




២. អ្នកដទៃស្រលាញ់ចូលចិត្តជាងគេ
កូនកណ្តាលមួយចំនួនធំជាមនុស្សដែលមិនសូវចេះមាត់កច្រើនប៉ុន្មានទេ ចូលចិត្តភាពស្ងប់ស្ងាត់ ដែលធ្វើអោយអ្នកដទៃមើលមកឃើញថាគេជាក្មេងស្លូតណាស់ តាមពិតទៅគេមិនមែនស្លូតប៉ុន្មានទេ គ្រាន់តែមិនទាន់បញ្ចេញចង្កូម។




៣. មិនក្មេងពេក មិនចាស់ទុំពេក

កូនកណ្តាលអាចសម្របទៅនឹងកាល:ទេស:គ្រប់បែបយ៉ាង គេអាចលេងជាមួយបងក៏បាន ប្អូនក៏បាន។




៤. ចំណុចខ្លាំងគឺភាពគួរអោយស្រឡាញ់ និងក្រមិចក្រមើម
កូនកណ្តាលមានចរិតពិសេសអស្ចារ្យដែលបានមកពីការផ្សំរវាងភាពរម្យទម្យរបស់កូនច្បង និងភាពរប៉ិលរប៉ូចរបស់កូនពៅ។




៥. ភាគច្រើនធ្វើការសម្រេចចិត្តបានត្រូវក្នុងរឿងអ្វីមួយ
ដោយសារពួកគេមើលឃើញកំហុសរបស់កូនបង ហើយតែងតែធ្វើអ្វីមួយដោយគិតគូរបានល្អិតល្អន់បំផុត ដើម្បីកុំអោយកំហុសដដែលកើតមានឡើងម្តងទៀត។




៦. ជាអ្នកដោះស្រាយបញ្ហាដ៏ពូកែមួយរូប

កូនកណ្តាលតែងតែធ្វើជាអាធ្ញាកណ្តាលនៅពេលកូនបង និងកូនពៅឈ្លោះគ្នាម្តងៗ។ ពួកគេគឺជាអ្នកសង្គ្រោះបងប្អូនពីរំពាត់របស់ម៉ាក់ប៉ា។





រៀបរៀង និងសរសេរដោយ: ចន ច័ន្ទបូតា
ប្រភពអត្ថបទពី: sarcasm.co

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។
 

No comments