ព័ត៌មានថ្មីបំផុត

ធ្វើ​​យ៉ាង​​ណា​​​ ដើម្បី​ស្រឡាញ់​​ខ្លួន​​ឯង​​ឲ្យ​​បាន​​ច្រើន​?​

Loading...
មាន​មនុស្ស​​ច្រើនណាស់​ដែល​​កើត​មក​ហើយ​ ​ជួប​នឹង​បញ្ហា​ជា​ច្រើន​នៅ​ក្នុង​ជីវិត។ បញ្ហាទាំងនោះ​ជួន​កាល​អាច​​ធ្វើ​ឲ្យ​ពួក​គេ​មាន​ជំងឺ​ផ្លូវ​ចិត្ត​ ​មិន​ពេញ​ចិត្ត​ចំពោះ​ខ្លួន​ឯង​។ ការ​មិន​ស្រឡាញ់ខ្លួន​ឯង​ជា​បញ្ហា​ធំ​ណាស់​សម្រាប់​មនុស្ស​ម្នាក់​ៗ។​ ដូច្នេះ ខាង​ក្រោម​នេះ​ជា​វិធី​មួយ​ចំនួន​អាច​ធ្វើ​ឲ្យ​អ្នក​គិត​ពី​ខ្លួន​ឯង​បាន​វិញ​។




1. ឲ្យ​កាដូ​មក​ខ្លួន​ឯង


អ្នកគួរចេះ ផ្តល់​រង្វាន់​លើក​ទឹក​ចិត្ត​ដល់​​ខ្លួន​ឯង​ ប្រ​សិន​បើ​អ្នក​មាន​ស្នា​ដៃ​សំខាន់​ ភាពជោគជ័យ ឬ​បានធ្វើអ្វីមួយដែល​ខ្លួន​ចង់បាន។ អ្នកអាចគិត​ពី​អ្វី ឬ ការប្រឹង​ប្រែង​ធ្វើ​ការ​របស់​អ្នកទាំងអស់​រាល់​ថ្ងៃនេះ ហើយរក​ហេតុ​ផល​ដើម្បី​ផ្តល់​រង្វាន់​ឲ្យ​ខ្លួន​ឯង។ អ្នកអាច​ទិញ​អ្វី​ដែល​ខ្លួន​ពេញ​ចិត្ត​និង​ទៅ​កន្លែង​ដែល​ខ្លួន​ចង់​ទៅ​។


2. រំឭក​ពី​រឿង​ល្អ​ៗ​របស់​ខ្លួន​រៀង​រាល់​ថ្ងៃ​
ការ​គិត​វិជ្ជមាន គឺជាពេល​វេលាដ៏​មាន​ន័យ​បំផុត​សម្រាប់អ្នក។ អ្នក​គួរគិតពីអ្វី​ដែលអាច​ធ្វើ​ឲ្យ​​អ្នក​ ​សប្បាយ​ចិត្ត រឹង​មាំទៅ។ ​អ្វី​ទាំង​នេះ​​ហើយ​​គឺ​ជាការ​បង្កើន​ឲ្យ​មាន​​​ការ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​និង​ការ​ជឿ​លើ​ខ្លួន​ឯង​​បាន​ច្រើន​ជាង​មុន​។


3. ធ្វើ​អ្វី​ដែល​​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ​ឡើង​
អ្នក​ត្រូវ​គិត​ពី​ការ​សប្បាយ​ទាំង​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត​។ អ្នក​ត្រូវ​ធ្វើ​អ្វី​ដែល​អ្នក​គិត​ថា​អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ​បាន​ច្រើន​ ​ដូច​ជា​ទៅ​ហាត់​ប្រាណ​ ​ធ្វើ​សមាធិ​ រាំ​ ទៅដើរលេង ឬ​សរសេរ​ពី​អារម្មណ៍​ក៏​​បាន​។​ អ្នក​គួរ​ខំ​ប្រឹង​ស្វែង​រក​វា​ហើយ​​ធ្វើ​​វា​ជា​ប្រចាំ​។


4. ឲ្យ​ ​ក្តី​ស្រឡាញ់​ និង ពេល​មក​ខ្លួនឯង​
អ្នក​មិន​គួរ​មាន​អារម្មណ៍ថា​ខុសទេ នៅពេល​ដែល​អ្នក​ខំ​ប្រឹង​ចំណាយពេលឲ្យ​ខ្លួន​ឯង ចំណាយពេល​ធ្វើ​រឿង​ល្អៗ​សម្រាប់ជីវិត។ អ្នក​គួរគិតថា យើង​កើតមក មិនដឹង​ថា​នឹង​ត្រូវខូចចិត្ត ឬ មានជីវិត​ដល់​ពេល​ណា ហេតុនេះវា​ជា​រឿង​ដែល​សំខាន់​​ណាស់​ដែល​អ្នក​ឲ្យ​ពេលសម្រាប់​ការ​ស្រឡាញ់​ខ្លួន​ឯង​។


5. ស្រង់​​ចំណុច​ល្អ​របស់​អ្នក​ទុករាល់​ថ្ងៃ​
អ្នក​គួរ​សរសេរ​នូវរឿងដែល​​អ្នក​បាន​ធ្វើ ​ហើយថាតើ​វា​មាន​ប្រយោជន៍​បែបណា​ខ្លះ​ចំពោះការងារ​ប្រចាំ​ថ្ងៃ​របស់​អ្នក។ បើ​សិនជាអ្នក​រវល់ណាស់ អ្នកគួរសរសេរ​ទុក​យ៉ាង​ហោច​ឲ្យ​បាន​ម្តង​ក្នុង​មួយ​សប្តាហ៍​ដែរ​។ ​ការ​សរសេរ​បែប​នេះ​ធ្វើ​ឲ្យ​អ្នក​ឆាប់​​មាន​អារម្មណ៍​ល្អ​ចំពោះ​ខ្លួន​ឯង​​។


6. គិត​ឆ្លុះ​បញ្ចាំង​ពី​អ្វី​ដែល​អ្នក​បាន​ធ្វើ​នេះ​ តើ​អ្នក​ស្រឡាញ់​ខ្លួន​ឯង​​ប៉ុន​ណា​
នៅ​ពេល​អ្នក​ធ្វើ​សកម្មភាព​ទាំង​អស់​ខាង​លើ​នេះ​បាន​ហើយ​ អ្នក​គួរ​តែ​អាច​​មើល​ឃើញ​ពី​អត្ថប្រយោជន៍​នៃ​ការ​ស្រឡាញ់​ខ្លួន​ឯង​ហើយ​។ ពេល​នោះ​អ្នក​ប្រហែល​ជា​ចាប់​ផ្តើម​មាន​​គំនិត​ល្អ​ៗ​ចំពោះ​ខ្លួន​ឯង​ខ្លះ​ហើយ​។


ប្រភព៖ wikihow
ដោយ៖ ហ៊ាង សុគន្ធារី

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments