ព័ត៌មានថ្មីបំផុត

ស្តង់​ដារ​​សម្រស់​​ប្លែកៗ​​នៅ​​ក្នុង​​ប្រទេស​​មួយ​​ចំនួន​

Loading...
នៅ​ក្នុង​សង្គម​សព្វថ្ងៃ ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​ដើរ​តួរ​យ៉ាង​សំខាន់​ក្នុង​ការ​បង្ហាញ​ពី​ស្តង់​ដារ​សម្រស់​របស់​មនុស្ស ជា​ពិសេស​នារីៗ។ ទោះ​បីជាយើងបាន​ដឹង​ថា ភាព​ស្អាត​របស់​ស្រី​អឺរ៉ុប និង ស្រី​អាស៊ី​មាន​លក្ខណៈខុសគ្នា តែ​ស្តង់ដារ​សម្រស់​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​មួយចំនួន​អាច​ធ្វើ​ឲ្យ​អ្នក​ភ្ញាក់​ផ្អើល​ដែរ។ ខាង​ក្រោមជា​ស្តង់ដារ​សម្រស់​មួយ​ចំនួន​ដែល​មាន​ភាព​ខុស​ប្លែក។​





1. ធ្មេញជំពើស នៅ​ប្រទេស​ជប៉ុន
យើង​ឃើញ​ថា មនុស្ស​ភាគ​ច្រើន​ណាស់​បាន​ចំណាយ​ប្រាក់​និង​ពេល​វេលា​ទៅ​ពត់ធ្មេញ​របស់​ខ្លួន ដើម្បី​ឲ្យ​មើល​ទៅ​ឃើញ​ស្មើ​ល្អ និង ស្រស់​ស្អាត។ តែ​នៅ​ក្នុង​ប្រទេស​ជប៉ុនវិញ ស្រី​ៗ​ត្រូវ​បាន​ចាត់​ទុក​ថា​ស្អាតនៅ​ពេល​ដែល​គេ​មាន​ធ្មេញជំពើស ហើយ ជា​ពិសេស​គឺ​ធ្មេញ២ខាង​មុខ​លើ​របស់​គេ ធំ ហើយ​ ស្មើរគ្នា។


2. ពាក់​ក ឲ្យ​វែង​ នៅ​ក្នុង​ប្រទេស​កែនយ៉ា

កុលសម្ព័ន្ធមួយ​របស់​ជនជាតិ​កែនយ៉ាមាន​ឈ្មោះថា KayanLahwi tribe គិត​ថា ស្តង់ដារ​សម្រស់ឬ ស្រី​ស្អាត​នៅ​ក្នុង​តំបន់​របស់​គេ​គឺជា​ស្រីដែល​មាន​ក វែង ដែល​ពាក់​ដោយដែក​មូលៗពណ៌មាស​ជា​ច្រើន​ជាន់។ ក កាន់​តែ​វែង គេ​កាន់​តែ​ស្អាត។


3. វប្បធម៌ជើង​តូច​របស់​ប្រជាជន​ចិន

ប្រជាជន​ចិនជំនាន់​មុន ​តែង​ចង់​ឲ្យ​ស្ត្រី​មាន​ជើង​កាន់​តែតូច ដោយ​គេ​គិតថា មាន​តែ​ស្ត្រីជើង​តូចទេដែល​អាច​ក្លាយជា​ភរិយា​ល្អ ព្រមទាំង​អាច​សាក​សម​នឹង​សង្គម​បាន។ ស្ត្រីទាំង​នោះ​ត្រូវ​បាន​ចាស់​ៗ យក​ក្រណាត់មក​រុំជើង​តាំង​តែពី​តូច ឲ្យ​កាន់​តែ​តឹង​ កាន់​តែ​ល្អ ដើម្បី​ឲ្យ​ជើងតូច និង ស្អាត។


4. ​វប្បធម៌ពាក់ចានជាប់នៅ​លើ​មាត់

ចាន​សម្រាប់ពាក់​លើ​បបូរមាត់​ត្រូវ​បាន​ប្រើ​ដោយ​ស្រ្តីនៅក្នុង​កុលសម្ព័ន្ធ​ឈ្មោះថា Mursi នៅ​ក្នុង​ប្រទេស​ Ethiopia។ ស្រ្តីពាក់ចានទាំងនេះនៅពេល​ដែល​គេពេញវ័យ ដើម្បី​ឲ្យ​មើល​ទៅ​ស្អាតតាម​វប្បធម៌​របស់​គេ ហើយជាលក្ខណៈ​មួយ​ដែល​បុរសៗ​យក​ធ្វើជាភរិយា។ ដំបូង​គេពាក់ចានតូចសិន រហូត​ឡើងទំហំតាម​លំដាប់។

5. ពាក់​អល្លង្កា​លើ​ត្រចៀក
ស្តង់ដារសម្រស់​មួយទៀតនៅប្រទេស អាហ្វ្រិក និង អាមេរិកខាង​ត្រូង គឺពាក់​អល្លង្កាលើ​ត្រចៀក​យ៉ាង​ច្រើន រហូត​ដល់​ទងត្រចៀក​ធ្លាក់​យាយ៉ាង​ខ្លាំង ឬ អាច​ធ្វើ​ឲ្យ​ទង​ត្រចៀក​ធ្លាក់​ដល់​ស្មា​ផង។


6. បង្កើត​ស្នាម​លើ​ដង​ខ្លួន

នៅ​ក្នុង​ប្រទេស​ក្នុង​ទ្វីបអាហ្វ្រិក​ខ្លះ ទាំង​ប្រុសទាំង​ស្រី​សុទ្ធតែប៉ះ​មុខ​កាំបិទស្ទើរ​គ្រប់​ៗគ្នា។ សម្រាប់​ស្នាមទាំងនោះ គេអាច​ធ្វើ​ជា​រូប ផ្សេងៗទៅតាម​អ្វី​ដែល​គេ​គិត​ថា​មើល​ទៅ​ស្អាត។


7. ស្នាម​សាក់សម្រាប់​គូស​លើ​មុខ ឬ ចង្ការ


ក្រុម​ប្រជាជន Maori នៅ​ប្រទេស New Zealand មាន​វប្បធម៌​មួយ​គឺ ការគូសស្នាម​សាក់​ដែល​មាន​ឈ្មោះថា Ta-Mako នៅ​លើ​មុខ តែភាគ​ច្រើន​គឺនៅ​លើបបូរមាត់​ និង ចង្ការ។ ពណ៌របស់​ស្នាម​សាក់​នេះ អាចជាពណ៌ ខៀវ ឬ ខ្មៅ។

8. ធ្មេញ​ស្រួចៗ
នៅក្នុង​កុលសម្ព័ន្ធមួយ​ចំនួន​របស់ប្រទេស ឥណ្ឌូនេស៊ី ស្រ្តីបាន​ឆ្លង​កាត់​ការធ្វើធ្មេញ​មួយ ដែល​លទ្ធផលគឺទទួលបានធ្មេញ​តូចៗ និង​ស្រួលៗ។


ប្រភព៖ The Clever
ដោយ៖ ហ៊ាង សុគន្ធារី

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments