ព័ត៌មានថ្មីបំផុត

ផ្លែឈើ​​៤​​ប្រភេទ​​​​​ជួយ​​កំចាត់​​ក្បាល​ពោះ​​អាក្រក់​អ្នក​ចេញ​ ​​

Loading...
ប្រសិន​ជា​អ្នក​ចង់​កំចាត់​ក្បាលពោះ​ដ៏​អាក្រក់​របស់​អ្នក​ចេញ អ្នក​អាច​ពិសារ​ផ្លែ​ឈើ​ទាំងឡាយ​ខាង​ក្រោម​នេះ​បាន​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?




1.​    ​ប្រសិន​ជា​អ្នក​មាន​ទម្លាប់​ទល់លាមក នោះ​ក្បាលពោះ​អ្នក​នឹង​អាច​ធំ​បាន​។ ដូចនេះ អ្នក​អាច​ញ៉ាំ​ចេក​ចំនួន​មួយ​ទៅ​ពីរ​ផ្លែ​ក្នុង​មួយថ្ងៃ នោះ​វា​នឹង​ជួយ​អ្នក​ឲ្យ​បត់ជើងធំ​ស្រួល ថែម​ទាំង​អាច​ធ្វើឲ្យ​ក្បាលពោះ​អ្នកតូច​ទៀតផង ព្រោះ​ជាតិពុល​ទាំងឡាយ​បាន​ចេញមកក្រៅ​តាម​លាមក​អស់​។​

2.​    ​អ្នក​ក៏​អាច​ញ៉ាំ​ផ្លែ​ប៉ោម​ដែរ ព្រោះ​នៅក្នុង​ផ្លែ​ប៉ោម​សម្បូរ​ទៅ​ដោយ​សារធាតុ​ដែល​អាច​ជួយ​ធ្វើឲ្យ​ក្បាលពោះ​អ្នកតូចបាន​។ ដូចនេះ អ្នក​អាច​ញ៉ាំ​វា​មុន​ពិសារ​អាហារ​ពេល​ព្រឹក​បាន វា​នឹង​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​អ្នក​។​

3.​    ​ប្លូ​ប៊ឺ​រី ជា​ផ្លែ​ឈើ​ដែល​មិន​ត្រឹមតែ​ល្អ​ចំពោះ​សុខភាព​អ្នក​ទេ ថែម​ទាំង​អាច​ធ្វើឲ្យ​អ្នក​ស្អាត​ទៀតផង​។ ក្រោយពេល​ដែល​អ្នក​បរិ​ភោគ​រួច វា​នឹង​ជួយ​រក្សា​ស្បែក​របស់​អ្នក​ឲ្យ​ក្មេ​ងជាង​វ័យ​។ ដូចនេះ អ្នក​នឹង​មាន​ទាំង​ស្បែក​ស្អាត និង​រាង​ដែល​ស្អាត​ទៀត មិនឃើញ​ក្បាលពោះ​ដ៏​អាក្រក់​នេះ​ទៀត​ឡើយ​៕

ប្រភព៖ សុខភាព

No comments