ព័ត៌មានថ្មីបំផុត

មនុស្ស​​ក្បាល​​ធំ​​ទំនង​ជា​​មិន​​ងាយ​​មាន​​បញ្ហា​​ភ្លេច​ភ្លាំង​​ឡើយ​​

Loading...
យោង​ទៅ​តាម​សារព័ត៌មាន BBC បានឲ្យដឹងថា ការ​ដែល​មាន​ក្បាល​ធំៗ​ប្រហែលជា​អាច​ការពារ​អ្នក​ពី​ភាព​ភ្លេចភ្លាំង​បាន​។ រឿង​នេះ​បានមកពី​ការសិក្សា​ស្រាវជ្រាវ​មួយ​ទៅ​លើ​អ្នកជំងឺ​ភ្លេចភ្លាំង​ចំនួន ២៧០​នាក់ ហើយ​រកឃើញថា អ្នក​ដែល​មាន​ទំហំ​ក្បាល​ធំ ទំនងជា​មាន​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​ភាព​វ័យឆ្លាត​ល្អ​ជាង អ្នក​ដែល​មាន​ក្បាល​តូច ទោះបីជា​ទំហំ​ខួរក្បាល​ពួកគេ​ប៉ុនគ្នា​តាមរយៈ​ការថត MRI ក៏ដោយ​។


​យ៉ាងណាមិញ នេះ​គ្រាន់តែ​ជា​ការ​សិក្សា​ដំបូង​មួយ​ប៉ុណ្ណោះ ដូច្នេះ​ក៏​ត្រូវការ​ការស្រាវជ្រាវ​បន្ថែម​ទៅលើ​ចំនួន​មនុស្ស​ច្រើន​ជាង​នេះ​ដែរ​។ យក​ល្អ​គួរតែ​គូស​ចំណាំ​ថា​ទំហំ​ខួរក្បាល​ធំ​បែប​ណា​ទើប​មាន​ប្រយោជន៍​ក្នុង​ការផ្តល់​មុខងារ​ខួរក្បាល​កាន់តែ​ល្អ​នៅពេល​អាយុ​កាន់តែច្រើន​។

ទោះបីជា​យ៉ាងណា​ក៏ដោយ អ្នកស្រាវជ្រាវ​សង្ឃឹមថា ការយល់ដឹង​អំពី​ខួរក្បាល​អាច​តប់​ស្នតង់​នូវ​ការខូចខាត​របស់​វា​ដោយសារ​តែ​ជំងឺ​ភ្លេចភ្លាំង​បាន ព្រមទាំង​អាច​ជួយ​បង្កើត​ជា​យុទ្ធិសាស្ត្រ​ផ្សេងៗ​ដើម្បី​ជំរុញ​ដល់​មុខងារ​របស់​វា​កាន់តែ​យូរ​ថែម​ទៀត​៕

ប្រភព៖ សុខភាព

No comments